​អ្នកនិពន្ធ​ខូលីន​បាត់​មុខ​ពី​សិល្បៈ​ពីរ​ឆ្នាំ​សំងំ​បើក​សាលា​ជំនាញ​ជួសជុល​ទូរស័ព្ទ​ទំនើប

276
ចែករម្លែក
  • 262
    Shares

ដោយ​៖​បូ​រិ​ន​/​ភ្នំពេញ​៖ អ្នកនិពន្ធ​ចម្រៀង​វ័យក្មេង​លោក ខូ លីន បាត់​មុខ​ពី​សិល្បៈ​អស់​រយៈពេល​ពីរ​ឆ្នាំ ។​តាម​ការពិត​លោក​សម្ងំ​បើក​សាលា​បណ្តុះបណ្តាល​ជំនាញ​ជួសជុល​ទូរស័ព្ទ​ទំនើប​ទៅវិញ​សោះ​។

លោក ខូ លីន​(Kho Lin) ត្រូវបាន​អ្នកសិល្បៈ​មួយចំនួន ធ្លាប់បាន​ស្គាល់​តាមរយៈ​ស្នាដៃ​និពន្ធ​បទ​ភ្លេង ទំនុកច្រៀង និង​ជា​អ្នកចម្រៀង​វ័យក្មេង ដែល​ធ្លាប់​ប្រឡូក​សិល្បៈ​ចាប់តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ ។​លោក​បាន​ប្រាប់ថា លោក​ធ្លាប់បាន​និពន្ធ​បទ​ចម្រៀង​ឲ្យ តារាចម្រៀង និង​ផលិតកម្ម​ក្នុងស្រុក​មួយ ចំនួន ហើយ​បទ​ដែល​ទទួលបាន ការគាំទ្រ​ច្រើន​មានដូចជា​បទ “​កុំទៅ​ចោល​បង​” បទ “​កុំ​ពង្រាត់​ស្នេហ៍​ខ្ញុំ​បានទេ​” និង​បទ “​ឆ្ងាយ​” ជាដើម ។

កាលពីមុនៗ​លោក​ក៏​ធ្លាប់បាន​កម្មវិធី ប្រគំ​តន្ត្រី និង​ស្ថានីយទូរទស្សន៍ ក្នុងស្រុក​អញ្ជើញ​ជា​កិត្តិយស​ឡើង​ច្រៀង​ជា​ញឹកញាប់ ។ លោក ខូ លីន បាន​បង្ហើប​ឱ្យដឹងថា លោក​បាន​ផ្អាក​ការងារ​ជាច្រើន ក្នុង​វិស័យ​សិល្បៈ​ប្រមាណ​ពីរ​ឆ្នាំ មកហើយ ពោលគឺ​ក្រោយ​លោក​ចាប់ផ្តើម បើក​ថ្នាក់​បង្ហាត់បង្រៀន​ជំនាញ​ផ្នែក​ជួសជុល​ទូរស័ព្ទ និង​លក់ដូរ​ឧក​រណ៍​ជួសជុល​ទូរស័ព្ទ ។​

​លោក ខូ លីន បានបញ្ជាក់​ទៀតថា មិនបាន​បោះបង់​អាជីព​សិល្បៈ​ទាំងស្រុង​នោះទេ ប៉ុន្តែ​ដោយសារ​ឱកាស​នៃ​ការរកស៊ី​ហាក់​អំណោយផល​ច្រើន ស្រប​នឹង​ជំនាញ​បច្ចេកទេស​លោក​នោះ ទើបត្រូវ​ផ្អាក​ការងារ​សិល្បៈ​មួយរយៈ​ពេល​សិន ។ សិល្បករ​វ័យ​២៩​ឆ្នាំ​រូបនេះ បញ្ជាក់ថា បច្ចុប្បន្ន​ហាង និង​ថ្នាក់​បណ្តុះបណ្តាល​របស់លោក​មាន​យី​យោ “​ខ្មែរ​ហ្វូ​ន (Khmer Phone)​ស្ថិតនៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ។​ក្នុងនាម​លោក​ជា​ស្រលាញ់​វិស័យ​សិល្បៈ​រូប លោក​បាន​ពោលថា ប​ច្ច​ប្បន្ន​លោក​មមាញឹក​ខ្លាំង​ស្ទើរ​រក​ពេល​សម្រាក​គ្មាន ព្រោះតែ​ត្រូវ​បង្ហាត់បង្រៀន​សិស្ស​ប្រមាណ​ជិត​៤០​នាក់ ។

លោក​ថា ចិត្ត​ស្រឡាញ់​វិស័យ​សិល្បៈ​នៅតែមាន ដូចនេះ​ការចិញ្ចឹម​ចិត្ត​និពន្ធ និង​ច្រៀង​នៅតែ​បន្ត​ដែល​លោក បញ្ជាក់ថា​នៅតែ​ឆ្លៀត​ពេលទំនេរ​បន្តិចបន្តួច​ដើម្បី​រៀបចំ​និពន្ធ​បទ​ភ្លេង​ទំនុកច្រៀង​សម្រាប់​សិល្បករ​ដទៃ និង​ខ្លួនឯង ។​

ជាមួយគ្នា​នោះ លោក​នៅតែ​បង្ហើប​គំនិត​របស់លោក​ថា ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​លោក​នឹង​បញ្ចេញស្នាដៃ​បទ ចម្រៀង​ថ្មី Original Song ផ្ទាល់ខ្លួន​មួយ​បទ​គឺ​បទ អូន​ទៅណា​ហើយ ដែលជា​ប្រភេទ​បទ​មនោសញ្ចេតនា​ស៊ីជម្រៅ ដែល​លោក​រំពឹងថា នឹង​អាចជួយ​បន្ត​ដង្ហើម​សិល្បៈ​ទៅមុខ ។​

ជា​អ្នកនិពន្ធ​មកពី​ទឹកដី​នៃ​ខេត្តកំពង់ស្ពឺ​រូបនេះ​ប្រាប់ទៀតថា ចិត្ត​ស្រឡាញ់​សិល្បៈ​លោក​បាន​ចងក្រង និង​ប្រមូលផ្តុំ​តន្ត្រីករ សិល្បករ អ្នកនិពន្ធ​វ័យក្មេង​មួយចំនួន និង​ធ្លាប់បាន​បញ្ចេញស្នាដៃ​និពន្ធ​បទ​ចម្រៀង​សម្រាប់​តារាចម្រៀង​ជាច្រើន​ផងដែរ ។ ក្រៅពីនេះ លោក​ក៏មាន Studio ថត​បទ​ចម្រៀង​ផ្ទាល់ខ្លួន​និង​សម្រាប់​សិល្បករ​នានា​ផង​។

​សារ​ដល់​អ្នកគាំទ្រ​លោក​និង​មនុស្ស​ដែល​ធ្លាប់​ស្គាល់​លោក​នោះ លោក​រំពឹងថា ក្រោយ​ការងារ​បើក​ថ្នាក់​បណ្តុះបណ្តាល និង​រកស៊ី​ផ្នែក​លក់​សម្ភារ ជួសជុល​ទូរស័ព្ទដៃ​ទំនើប​ទទួល បាន​ជោគជ័យ​និង​មាន​ក្រុមការងារ​មើល​ការខុសត្រូវ​ច្រើន​លោក​នឹង​បន្ត​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ពេញទំហឹង​ជាថ្មី​ផងដែរ​នាពេលខាងមុខ​នេះ ៕S/