​អ្នកនេសាទ​ត្រី​បែរជា​ជាប់​សាកសព​មនុស្ស​នៅក្នុង​ទន្លេសាប​បង្ករ​ការភ្ញាក់ផ្អើល​

955
ចែករម្លែក
  • 23
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ជនជាតិ​វៀតណាម​អ្នកនេសាទ​រកត្រី​តាម​ទូក​ពេលយប់​តែ​បែរជា​អូស​ជាប់​សាកសព​បុស​ម្នាក់​នៅក្នុង​ទន្លេរ​សាប​។​ករណីនេះ​បង្ករ​ការភ្ញាក់ផ្អើល​ក្នុង​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៨ ។

​សព​បុរស​ខាងលើ​មានឈ្មោះ​សំអាត​សុចិ​ត្រា​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ស្នាក់នៅ​ភូមិ​អូរ​អង្គុំ​ឃុំ​អម​លាំង​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​។​បើតាម​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ​ង្វៀង​ធី​ណើ​អាយុ​២៦​ឆ្នាំ​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​ពួកគាត់​មាន​គ្នា​បួន​នាក់​បាន​នេសាទ​ត្រី​។ពួកគាត់ប្រើ​ឧបករណ៍​នាម​ពី​ស្ពាន​ព្រែក​ព្នៅ​មកដល់​កន្លែង​រើស​ត្រី​។​ស្រាប់តែ​បើក​នាម​មើល​ត្រី​ក៏​ឃើញ​សាកសព​មនុស្ស​តែម្តង​។​រួច​ក៏បាន​រាយការណ៍​ប្រាប់​មេភូមិ​កណ្តាល​និង​បាន​អូស​សព​មក​ក្រោយ​វត្ត​ព្រែក​ព្នៅ​។

​មេភូមិ​កណ្តាល​បានឱ្យដឹងថា​បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ​លោក​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យ​ចុះមក​ពិនិត្យ​តែម្តង​។​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​បញ្ជាក់ថា​សព​ស្លាប់​ដោយសា​លង់ទឹក​។​សព​ដំកល់​នៅ​វត្ត​ព្រែក​ព្នៅ​បណ្តោះអាសន្ន​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕S/​

​អ្នកនេសាទ​ត្រី​បែរជា​ជាប់​សាកសព​មនុស្ស​នៅក្នុង​ទន្លេសាប​បង្ករ​ការភ្ញាក់ផ្អើល​