​អ្នកបម្រើ​លួច​លុយ​ម្ចាស់ផ្ទះ​បានសម្រេច​រត់​១​ថ្ងៃ​ម្ចាស់​តាម​ចាប់បាន​មកវិញ​

634
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ជា​អ្នកបម្រើ​ក្នុងផ្ទះ​បាន​លួច​លុយ​និង​គ្រឿងអលង្ការ​សរុប​ជិត​៦​ពាន់​ដុល្លារ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ចំណុច​ផ្ទះ​លេខ​០៩ ភូមិ​ឬ​ស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ មៀ​ច ផល​ឡៃ ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ចំណុច ផ្ទះ​លេខ​០៩ ភូមិ​ឬ​ស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។ ចំណែក​ជនសង្ស័យ​ជា​អ្នកបម្រើ​ក្នុងផ្ទះ ឈ្មោះ កែវ សំបូរ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះកើតហេតុ​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ប្រាប់ថា​បើតាម​សម្តី​របស់​ជនរងគ្រោះ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​ជនសង្ស័យ​បាន​ទៅ​ស្រុកកំណើត​ដោយ​មិនដឹង​ច្បាស់​ថា​ថ្ងៃ​ជនសង្ស័យ​ត្រឡប់មកវិញ​នោះទេ​។​លុះ​នៅ​ព្រឹក​ថ្ងៃកើតហេតុ​ស្ត្រី​រងគ្រោះ និង ប្តី​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ឧ​ត្តុ​ង្គ ដោយ​ភ្លេច​ដក​កូនសោរ​ចេញ ពី​របង​ផ្ទះ ។
រហូតដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល ជនសង្ស័យ​ត្រលប់​មកពី​ស្រុកកំណើត​វិញ និង មិនឃើញ​ម្ចាស់​នៅផ្ទះ ជនសង្ស័យ​បាន​ចូលទៅក្នុង​បន្ទប់​ចូល​លួច​យកលុយ ចំនួន​៣.៤៨៧​ដុល្លារ​, លុយ​ខ្មែរ​៦​លាន​រៀល​, ខ្សែក​ប្លា​ទីន​១​ខ្សែ មាន​បណ្តោង​រូប​ព្រះ​២-​ខ្នាយ​ជ្រូក​១, ចិ​ញ្ជៀ​ន​ប្លា​ទីន​ដាំ​ពេជ្រ​១​វង់ និង I Pad១​គ្រឿង បាន​រួច​គេចខ្លួន​ទៅ​ស្រុកកំណើត​បាត់​។​

​ប្រ​ដដែល​បាន​បញ្ជាក់ថា​ក្រោយពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​លុយ​និង​គ្រឿងអលង្កា​ជនរងគ្រោះ​ក៏​សុំ​ផ្ទះ​អ្នកជិតខាង​ឆែក​កាមេរ៉ា​សុ​វត្តិភាព​មើល ទើប​ដឹងថា​ជា​អ្នកបម្រើ​របស់ខ្លួន​។ រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ជនរងគ្រោះ​បាន​តាមរក​ជនសង្ស័យ​ឃើញ​នៅ​ភូមិ​ស្វាយព្រៃ ឃុំ​ក​ន្តោ​ង ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់ឱ្យ​សមត្ថកិច្ច​តែម្តង និង ដកហូត​សម្ភារៈ​ទាំងអស់​មកវិញ​ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​និរោធ​សួរនាំ​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ចាត់ការ​តាម​នីតិវិធី​បន្ត​៕S/​

​អ្នកបម្រើ​លួច​លុយ​ម្ចាស់ផ្ទះ​បានសម្រេច​រត់​១​ថ្ងៃ​ម្ចាស់​តាម​ចាប់បាន​មកវិញ​