​អ្នកបើករថយន្ត​ដឹកទំនិញ​តវ៉ា​រឿង​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ​កៀង​ឱ្យចូល​ជញ្ជីង​

69
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​នាំគ្នា​ចត​រថយន្ត​បិទផ្លូវ​ជាតិ​លេខ​៧​បន្ទាប់ពី​ក្រុមចម្រុះ​របស់​ស្ថានីយ​ថ្លឹង​រថយន្ត​ថ្នល់ទទឹង​ខេត្ត​ត្បូងឃ្មុំ​ឃាត់​រថយន្ត​ដែល​ធ្វើចរាចរ​ពី​ផ្លូវជាតិ​លេខ​៧​ទៅ​ផ្លូវជាតិ​លេខ​១១​ឱ្យ ចូល​ថ្លឹង​នៅ​ស្ថានីយ​ខាងលើ​។​តាម​បញ្ជា​របស់​អភិបាលខេត្ត​ត្បូងឃ្មុំ​ដើម្បី​ការពារ​ផ្លូវ បាន​រំសាយ​ទៅវិញ ក្រោយពី​មានការ​សម្របសម្រួលរ​បស់​ប្រធាន មន្ទីរ​សាធារណការ​ខេត្ត​នេះ ថា មិន​ហៅ រថយន្ត ដែលមាន​ទិសដៅ​ពី​ផ្លូវជាតិ​លេខ ៧​ទៅ​ផ្លូវជាតិ​លេខ​១១​រួចមក​។​

​ចាប់តាំងពី​យប់​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០២០​មក​នៅលើ​ផ្លូវជាតិ​លេខ​៧​ត្រូ​ង់​ចំណុច​បែក​ទៅ​ផ្លូវជាតិ​លេខ​១១​គេ​ឃើញ​មាន​ក្រុមចម្រុះ​របស់​ស្ថានីយ​ថ្លឹង​ទម្ងន់​រថយន្ត​ថ្នល់ទទឹង​ដាក់​ដើម្បី​ឃាត់​រថយន្ត​ដឹក​កសិផល​។​ដែលមាន​ដំណើរ​ពី​ផ្លូវជាតិ​លេខ​៧​ទៅ​ផ្លូវជាតិ​លេខ​១១​ឱ្យ​ចូលទៅ​ថ្លឹង​ទម្ងន់​នៅ​ស្ថានីយ​ថ្នល់ទទឹង​ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៧​មាន​ចម្ងាយ​ប្រមាណ​ជា​១​គីឡូម៉ែត្រ​ពី​ផ្លូវបំបែក​ទៅ​ផ្លូវជាតិ​លេខ​៧​រថយន្ត​ណា​រឹងរូស​ត្រូវបាន​គេ​ប្រើ​វិធានកា​រដ្ឋបាល​អូស​រថយន្ត​នោះ​ទៅ​ថ្លឹង​និង ផាកពិន័យ​។​

​សកម្មភាព​របស់​ក្រុមចម្រុះ​នេះ​បានធ្វើឱ្យ​មានប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ម្ចាស់​រថយន្ត​រាប់រយ​គ្រឿង​បាន​ឈានទៅដល់​មាន​ការចត​រថយន្ត​បិទផ្លូវ​ជិត​១​គីឡូម៉ែត្រ​តាំងពី​ពាក់កណ្តាល​យប់​ថ្ងៃទី​២៤​ខែមីនា​រហូតដល់​ម៉ោង​៥​ព្រឹក​ថ្ងៃទី​២៥​ខែមីនា ដោយ សារ​ក្រុមចម្រុះ​របស់​ស្ថានីយ ចេញ​ធ្វើ​សកម្មភាព​ហួស​ដែន​កំណត់ របស់ខ្លួន​ដែ ល​មាន​ទីតាំងនៅ​ស្លាបក្តោង ឃុំ​ជប់ ស្រុក ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​

​នៅក្នុង​ហេតុការណ៍​តវ៉ា​ខាងលើនេះ​មន្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​លោក​គង់​សុភាព​ប្រធាន​ស្ថានីយ​ថ្លឹង​រថយន្ត​ថ្នល់ទទឹង​បាន​ប្រាប់​ទៅ​ក្រុមអ្នកតវ៉ា​ថា​ការហៅ​រថយន្ត​ចូល​ជញ្ជីង​នេះ​គឺ​អនុវត្តតាម​ប្រសាសន៍​របស់លោក​អភិបាលខេត្ត​ឱ្យ​ហៅ​រថយន្ត​នៅលើ​ផ្លូវជាតិ​នឹង​(​លេខ​៧)​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ​ត្រូវតែ​មក​ថ្លឹង​។​


​ក្រុមអ្នកតវ៉ា​បាន​និយាយ​ថាបើ​រថយន្ត​ពួកគាត់​ធ្វើចរាចរ​តាមផ្លូវ​ជាតិ​លេខ​៧​ហៅចូល​ថ្លឹង​គឺ​មិន​តវ៉ា​ទេ​។​តែ​រថយន្ត​របស់​ពួកគាត់​មាន​គោលដៅ​ផ្សេង​មិនត្រូវ​ឆ្លងកាត់​ស្ថានីយ​ថ្លឹង​នោះទេ​តែ​ត្រូវ​ក្រុម​ជញ្ជីង​ទៅ​កៀង​ឱ្យមក​ថ្លឹង​ទើប​មានប្រតិកម្ម​បែបនេះ​។​ពួកគាត់​បាន​ឆ្លងកាត់​ជញ្ជីង​នៅក្នុង​ខេត្តកំពង់ចាម និង កំពង់ធំ​ច្រើន កន្លែង​ហើយ​។​

​លោក​ជាម​ច័ន្ទ​សោភ័ណ​អភិបាលខេត្ត​ត្បូងឃ្មុំ​បា​នប​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​រសៀល​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០២០​ថា​មុននឹង​លោក​មាន​វិធាន​ការឱ្យ​មន្ត្រី​ឃាត់​រថយន្ត​ដឹកទំនិញ​ដែលមាន​ដំណើរ​ពី​ផ្លូវជាតិ​លេខ​៧​ទៅ​ផ្លូវជាតិ​លេខ​១១​គឺ​បាន​សិក្សា​ល្អិតល្អន់​។​ឃើញថា​រថយន្ត​ទាំងនោះ​គឺ​បើក​វៀង​ជញ្ជីង​ថ្នល់ទទឹង ទៅតាម​ផ្លូវជាតិ​លេខ​១១​បាន​ប្រហែល​៧​គីឡូម៉ែត្រ​បត់​ឆ្វេង​រួច​ឡើងមក​ផ្លូវជាតិ​លេខ​៧​វិញ​ដដែល​។ រថយន្ត​វៀង​ជញ្ជីង​នៅលើ​ផ្លូវជាតិ​ចូលទៅ​តាមផ្លូវ​តូច​បានធ្វើឱ្យ​ផ្លូវ​ទាំងនោះ​ខូច​វិធានការ​របស់​ខេត្ត​គឺ​ដើម្បី​ការ​ផ្លូវ​កុំឱ្យ​ផ្លូវ​ខូច​ដោយ​ការដឹក​ធ្ងន់ ហួស​កម្រិត​កំណត់​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​កន្លែង​ណា​ក៏​លោក​ក្នុងនាម​ជា​ប្រធាន​គណៈបញ្ជាការ​ឯ​ភាព​ខេត្ត​អាច​ចាប់​មក​ថ្លឹង​បានដែរ​ឱ្យតែ​រថយន្ត​ទាំងនោះ​ធ្វើចរាចរ​នៅលើ​ផ្លូវ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​តែបើ​រថយន្ត​ដឹកទំនិញ​ពី​ផ្លូវជាតិ​លេខ​៧​ចូលទៅ​ផ្លូវជាតិ​លេខ​១១​រហូតដល់​ផ្លូវជាតិ​លេខ​៧​មិន​ចាប់​ទេ​តែបើ​បត់​ឆ្វេង​ទៅ​ពញា ក្រែក មន្ត្រី​នឹង​តាម​ចាប់​មកវិញហើយ គឺ​ធ្វើ​ដូច​ភ្លៀងរលឹម​។

​ការធ្វើ​នេះ​ដើម្បី​ពញាក់​ស្មារតី​ឱ្យ​អ្នក​ដឹកជញ្ជូន​គោរព​ច្បាប់​។​លោក​គ្មាន​សិទ្ធិ​ក្នុង​ការដាក់​ជញ្ជីង​ចល័ត​ទេ​តែមាន​សិទ្ធិ​ក្នុង​ការហៅ​រថយន្ត​ឱ្យចូល​ជញ្ជីង​បាន​ដោយ​ប្រើ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​តាមដាន​។​នៅក្នុង​របាយ​ករ​ណ៍រ​បស់​ប្រធាន​ស្ថានីយ​ថ្នល់ទទឹង​ស្តីពី​ករណី​របស់​ក្រុម​អ្នក​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​លើ​កំណាត់​ផ្លូវជាតិ​លេ​ខិ​ត្រង់ចំណុច​ផ្សារ​ថ្នល់ទទឹង​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៥​និង​១៣៦​។​

​ស្ថិតនៅ​ក្នុងភូមិ​ស្លាបក្តោង​ឃុំ​ជប់​ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ​ផ្ញើជូន​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី​២៥​ខែមីនា​បានសរសេរថា​កាលពី​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០២០​វេលា​ម៉ោង​២០​និង​៥៥​នាទី​យប់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ត្រង់ចំណុច​ផ្សារ​ថ្នល់ទទឹង​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៥​និង​១៣៦​។​

​នៅ​ក្នុងភូមិ​ស្លាបក្តោង​ឃុំ​ជប់​ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ​មានការ​តវ៉ា​ពី​សំណាក់​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ដែល​មន្ត្រីនគរបាល​ចរាច​រ​នៃ​អធិការដ្ឋាន​ស្រុក​ត្បូងឃ្មុំ​ដែលមាន​បញ្ជា​ផ្ទា​ល់ពី​អភិបាល​ត្បូងឃ្មុំ​ឱ្យ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់​ដែល​ធ្វើដំណើរ​ទៅ​ផ្លូវជាតិ​លេខ​១១​ឱ្យចូល​នៅ​ស្ថានីយ​ថ្នល់ទទឹង​ជាមុនសិន​ទើប​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅវិញ​។​

​នៅក្នុង​របាយការណ៍​បាន​សរសរ​ទៀតថា​ក្រោយពី​ទទួលបាន​ការសម្របសម្រួល​ពី​លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ប្រធាន​ស្ថានីយ​ក្រុមអ្នកតវ៉ា​បាន​សំណូមពរ​សុំ​មិន​ទៅ​ចូល​ថ្លឹង​រថយន្ត​នៅ​ស្ថានីយ​ថ្នល់ទទឹង​។​ដើម្បី​ថ្លឹង​រថយន្ត​ដោយ​រថយន្ត​ត្រូវធ្វើ​ដំណើរ​ទៅ​ផ្លូវជាតិ​លេខ​១១​ហើយ​រថយន្ត​បាន​ចូល​ថ្លឹង​នៅ​ស្ថានីយ​ផ្សេងៗ​រួចហើយ​។​តវ៉ា​ក្រុមហ៊ុន​ហាក់​ម៉ៅ​ដែល​មិន​ចូល​ស្ថានីយ​ឱ្យចូល​ស្ថានីយ​ត្រួតពិនិត្យ​ទម្ងន់​៕S/


​ក្រុម​អ្នកបើករថយន្ត​ធុន​ធំ​តវ៉ា​រឿង​គេ​កៀង​ចូល​ជញ្ជីង​ថ្នល់ទទឹង​ប្រធាន​ជញ្ជីង​ថ្នល់ទទឹង​