​អ្នកភូមិ​ជាង​៥០​គ្រួសារ​កំពុង​ដង្ហោយ​សុំ​អន្តរា​គម​ន៏​

907
ចែករម្លែក

​ដោយៈ​អង្គរតូច​/​សៀមរាបៈ​ក្រុម​អ្នកភូមិ​ប្រមាណ​ជាង​៥០​គ្រួសារ​ក្នុងស្រុក​ចំនួន​ពីរ​ដែល​រស់នៅ​ចន្លោះ​ភ្នំ​ចំនួន​៣ ភូមិសាស្ត្រ​ស្រុក​អង្គរធំ និង​ស្រុក​បន្ទាយស្រី កំពុង​រស់នៅ​ក្រោម​ការ​ព្រួយ​បារ​ម្ភចំពោះ​ថ្ងៃ​ឱ​សាន​វាទ ដែល​ឈ្មួញ​ដី​ម្នាក់​កំណត់​ឲ្យ​រុះរើ​ផ្ទះ​។​ជាមួយគ្នា​នោះ​ក្រុម​អ្នកភូមិ​ក្មេង​ចាស់ ប្រុស​ស្រី ប្រមាណ​ជាង​៥០​គ្រួសារ ក៏បាន​ដង្ហោយ​​សុំ​អន្តរា​គម​ន៏​ពី​ថ្នាក់លើ ដែល​រាប់​ពី​ថ្នាក់​ខេត្ត​ឡើងទៅ​។ប៉ុន្តែករណីនេះម្ចាស់ដីអះអាងថា​គាត់មាន​កម្មសិទ្ធ​ត្រឹម​ត្រូវ។

​ក្នុង​វ័យ​៥៣​ឆ្នាំ ស្ត្រី​ឈ្មោះ​ផាន ដែលមាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ បានផ្តល់​បទ​សម្ភាស​ន៏​ថា ពួកគាត់​រស់នៅ​អាស្រ័យ​ផល​ដោយ​ធ្វើ​ចំការ​ច្រើន​ឆ្នាំ​មកហើយ តាំងពី​ជំនាន់​ឪពុក​ដើរ​ដង​ជ័រ បោច​វល្ល​រ័​មក​ម្លេះ​។ ពេលនេះ​មិនដឹងថា​រឿងរ៉ាវ​អ្វី ហើយ​កើតឡើង​ពី​ពេលណា​ទេ ស្រាប់តែ​ត្រូវ​ផ្តិតមេដៃ​រើ​ផ្ទះ​ប្រគល់​ដី​ឲ្យ​គេ​ទៅវិញ​។តាម​ពិត​ពួក​ខ្ញុំ​ដឹងថា ដី​ទាំងនេះ​ជា​របស់​រដ្ឋ បើ​រដ្ឋ​ដកហូត​សុខចិត្ត​ប្រគល់ជូន តែ​នេះ គឺជា​បុគ្គល​មានអំណាច គេ​ឈូស​របង​អស់ហើយ​ឥឡូវ​គេ​តាម​ទារ​យក​ដី​ទៀត​។ រឿងនេះ​មានតែ​សម្តេច​ទាំងពីរ​ទេ​ដែល​អាចជួយ​ពួក​ខ្ញុំ​បាន មិន​ចឹ​ង​ទេ​ទាំង​ម្តាយ​ទាំង​កូនតូចៗ ត្រូវ​ជ្រក​ក្រោម​ដើមឈើ​ហើយ​។

​លោក​ស៊​ត់ សេង អ្នកភូមិ​ក្នុងចំណោម​ជាង​៥០​គ្រួសារ បាន​រៀបរាប់ថា បុគ្គល​ដែល​ដាក់​ឱ​សាន​វាទ​កំណត់​ឲ្យ​អ្នកភូមិ​រុះរើ​ផ្ទះ​មានឈ្មោះ យឹម សារី​ន ភេទ​ប្រុស​អាយុ​ប្រហែលជា​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ត្រែង សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។ បុគ្គល​រូបនេះ​ជា​ឈ្មួញ​ដី​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ក្នុងភូមិ​សាស្ត្រ ស្រុក​អង្គរធំ​និង​ស្រុក​បន្ទាយស្រី​។

ស៊​ត់ សេង បញ្ជាក់ថា ដោយសា​ពលរដ្ឋ​ទាំងអស់នោះ ទទួលរង​ការគំរាមកំហែង​ពី​បុគ្គល​ខាងលើ​ទើប​ពួកគាត់​សម្រេច​ប្តឹងទៅ​តុលាការ សុំ​លុបចោល​កិច្ចសន្យា​ផ្ទេរសិទ្ធិ​ដីធ្លី ចុះ​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០១៧ រវាង​ពួក​គាត់​និង​ឈ្មោះ​យឹម សារី​ន​។​

ប៉ុន្តែភាគីម្ចាស់ដីបញ្ជាក់ថា ដីនេះមាមកម្មសិទ្ធ។លោកមិនបានរំលោភយកទេ៕S¿MN

​អ្នកភូមិ​ជាង​៥០​គ្រួសារ​កំពុង​ដង្ហោយ​សុំ​អន្តរា​គម​ន៏​

#