​អ្នកភូមិ​ឈូក ស្នើសុំ​អាជ្ញាធរ ជួយ​ធ្វើ​ផ្លូវ តាម​មាត់​ស្ទឹង ងាយស្រួល​ធ្វើដំណើរ​

1211
ចែករម្លែក

ដោយៈ​អ៊ុង សា​រុំ​/
​បាត់ដំបងៈ ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ឈូក ឃុំ​បាសាក់ បានស្នើ​សុំ​អាជ្ញាធរ​មូលដ្ឋាន និង​រាជរដ្ឋាភិបាល ជួយ​ឈូសឆាយ ធ្វើ​ផ្លូវ​មួយ​ខ្សែ តាម​ប្រប​មាត់​ស្ទឹង ពី​ចំណុច​ឃុំ​បាសាក់ ដល់​ចំណុច​បឹង​តា​សុខ ដើម្បី​ឲ្យ​ពួកគាត់​ធ្វើដំណើរ និង​ដឹក​ជ​ញ្ជួ​ន​កសិក​ផល យកទៅលក់ ខណៈដែល​ផ្លូវ នៅ​ប្រប​តាម​មាត់​ស្ទឹង មិនទាន់មាន​ភាព ធំ​ទូលាយ អាចធ្វើ​ដំណើរ​បាន​ស្រួល និង​មាន​សភាព​ដើមឈើ ឫស្សី ស្មៅ​ដុះ​ព័ទ្ធ​ច្រើន ព្រមទាំង​មាន​សភាព បត់បែន​ច្រើន ។

​ពលរដ្ឋ​ឈ្មោះ សុខ សឿ​ម រស់នៅ​ភូមិ​ឈូក ឃុំ​បាសាក់ បាន​ឲ្យ​ដឹងថា នៅ​ម្ដុំ​គាត់​រស់នៅ ពេលធ្វើ​ដំណើរ កន្លងមក ពួកគាត់ អាស្រ័យទៅលើ​ផ្លូវ​ឯកជន ដែល​ប្រើប្រាស់ តែ​ដោយ​ពួកគាត់ មិន​ចង់​ឲ្យ​ប៉ះពាល់ ផ្លូវ​ឯកជន​របស់គេ ទើប​សូម​ស្នើសុំ​អាជ្ញាធរ ឲ្យ​ជួយ​ឈូសឆាយ ធ្វើ​ផ្លូវ ដើម្បី​បានធ្វើ​ដំណើរ​ស្រួល ។
​ដោយសារ​ស្ថានភាព​បែបនេះ ហើយ​ស្របពេល ផ្លែ​តា​ងែ​ន របស់គាត់ ពេញ​បេះ ហើយ​ផ្លែ​ខ្លះទៀត ក៏បាន​បែក​ខូច​បណ្ដើរៗ ត្រូវ​បង្ខំចិត្ត​ឲ្យ​គាត់ ត្រូវ​បេះ​លី​កាត់​ព្រៃ និង​ឆ្លងស្ទឹង យកទៅលក់​ឲ្យ​ឈ្មួញ នៅ​ផ្លូវធំ ក្នុង​ចម្ងាយ​ដី ប្រហែល​ជាង ១​គីឡូម៉ែត្រ ។

​ពាក់ព័ន្ធ​នឹង​សំណើ របស់​ប្រជាពលរដ្ឋ​នេះ លោក ស៊ា​ង ស៊ី មេឃុំ​បាសាក់ បាន​ឲ្យ​ដឹងថា ការធ្វើ​ផ្លូវ រាជរដ្ឋាភិបាល មាន​គម្រោង​ធ្វើ​គ្រប់កន្លែង ប៉ុន្តែ​ដោយសារ​តំបន់​ឃុំ​បាសាក់ ជា​កន្លែង​ទើប​បង្កើត​ថ្មី មាន​ផ្លូវធំ តែ ២ ខ្សែ​ទេ ប៉ុន្តែ​នៅ​ខាងលើ មាន​ផ្លូវ​ដូច​ម្រាមដៃ ។

​លោក​បាន​បន្តថា នៅតាម​មាត់​ស្ទឹង ចូលទៅ​ផ្ទះ​របស់គាត់ (​ផ្ទះ​ពលរដ្ឋ ស្នើសុំ​ផ្លូវ​នោះ​) មាន​គ្នា​តែ ប៉ុន្មាន​នាក់​ហ្នឹង ប្រហែល ៣ ទៅ ៤ គ្រួសារ អត់​មាន​ពលរដ្ឋ​តាំង​លំនៅដ្ឋាន​ច្រើន​រស់នៅ​ទីនោះ ហើយ​កន្លែង​នោះ អត់​មាន​ផ្លូវ​ពី​ដើម ។ កាលពី​សម័យ សមាហរណកម្ម អត់​សូវ​មាន​ផ្លូវ​ទេ ហើយ​ប្រជាពលរដ្ឋ ទាំងអស់នោះ បាន​ទៅ​ទិញ​ដី ប៉ះចំ​អត់​មាន​ផ្លូវ ទើប​មានរឿង​អីចឹង ។

​ចំណែក​ការដាំដុះ​តា​ងែ​ន​វិញ លោក សុខ សឿ​ម បាន​ឲ្យ​ដឹងថា គាត់​បាន​ដាំ​តា​ង៉ែ​ន ក្នុង​ទំហំ​ដី ចំនួន ៣ ហិកតា ស្មើនឹង​ប្រហែល ជាង ៣០០ ដើម ពេល​បេះ​ផ្លែ​លក់ គិត​ជា​ប្រាក់ អាច​ទទួលបាន ក្នុង​ខ្ទង់​ម៉ឺន​ដុល្លារ​ដែរ រួម​នឹង​ដំណាំ​បន្ទាប់បន្សំ​ផ្សេងៗ​របស់គាត់ ។ គាត់​ដាំ​តា​ងែ​ន ១៤ ឆ្នាំ​មកហើយ ពេល​លក់​ឈ្មួញ អាច​ទិញ​ម៉ៅ​ដើម ឬ​គិត​ជា​គីឡូ ដោយ ១ គីឡូក្រាម តម្លៃ ៤.០០០ រៀល រាល់​ឆ្នាំ តែ​ឆ្នាំ​២០១៨​នេះ មិនមាន​ផ្លូវ​ឲ្យ​រថយន្ត ចូលមក​រួច តម្រូវ​ឲ្យ​លី ដល់​ផ្លូវធំ ហើយ​តម្លៃ ក៏​ទម្លាក់ ដល់ ៣.៧០០ រៀល ព្រោះ ពេល​លី​ផ្លែ​តា​ង៉ែ​ន យកទៅ នឹងធ្វើ​ឲ្យ​តា​ងែ​ន អាច​ជាំ និង​ចុះថយ​គុណភាព ផងដែរ​៕V