​អ្នកភូមិ​មូលដ្ឋាន​ឃាត់​ ហើយ​បណ្តើរ​អាក្រោស​មេខ្លោង​ចលនា​ដីធ្លី​និង​កូន​ខ្យល់​ជិះ​គោយន្ត​ទៅ​ចាប់ដី

513
ចែករម្លែក
  • 22
    Shares

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​អ្នកភូមិ​នៅ​មូលដ្ឋាន​បាន​ឃាត់​ ហើយ​បណ្តើរ​អាក្រោស​មេខ្លោង​ចលនា​ដីធ្លី​និង​កូន​ខ្យល់​ដែល​ជិះ​គោយន្ត​២​គ្រឿង​មកពី​ភូមិ​ឯនាយ​ ដែល​ចលនា​លើកគ្នា​ទៅ​ចាប់ដី ​ដោយ​ប្រគល់ឱ្យ​នគរបាល​ចាត់ការ​តាម​នីតិវិធី ។​

ប្រជាពលរដ្ឋ​ភូមិ​សន្តិភាព​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០១៩​នេះ​ថា​:​ ការចាប់ខ្លួន​និង​បណ្តើរ​អាក្រោស​(​បណ្តើរ​ជេរ​ដៀល​និង​កុំឱ្យ​គេ​យក​គំរូ​តាម​)​នោះបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០១៩ ​នៅ​ភូមិ​សន្តិភាព​។​ខណ​:​មេខ្យល់​និង​កូន​ខ្យល់​ទាំងនោះ​ជិះ​គោយន្ត​២​គ្រឿង​កាត់​ភូមិ​ ហើយ​ប្រុង​ចូលទៅ​ចាប់យក​ដី​គេ​ក្នុងភូមិ​នេះ​និង​ភូមិ​អូរ​អំពិល​ឃុំ​ទួល​ពង្រ ។​

អ្នកភូមិ​មូលដ្ឋាន​បាន​និយាយថា​:”​មេខ្យល់​និង​កូនចៅ​ពួក​អនាធិបតេយ្យ​១​ក្រុម​នេះ​បាន​បើក​គោយន្ត​កន្ត្រៃ​ពីរ​គ្រឿង​ចូលក្នុង​ភូមិសាស្ត្រ​ដី​អ្នកភូមិ​សន្តិភាព​បម្រុង​នឹង​មានបំណង​អាក្រក់​​ចាប់ដី ​តែ​អ្នកភូមិ​យើង​មិន​ស្លូត​ដូច​លោក​លី អ៊ុត​នី នោះឡើយ ។​

​គួរបញ្ជាក់​ថា ​លោ​កលី​អ៊ុត​នី​ ជា​ម្ចាស់​ដី​នៅ​បឹង​៧៥​ភូមិ​អូរ​អំពិល​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​បាន​រងគ្រោះ​ពី​មេខ្លោង​ដឹកនាំ​ដោយ​លោក​ព្រាប​សារុន​,​លោក​គង់​ជា​លោក​និង​លោក​ឡឺ​ក​វណ្ណា ​ហៅ​ជុក​កេណ្ឌ ​ជន​ចំណាកស្រុក​រាប់រយ​នាក់​ទៅ​រុករាន​ទន្ទ្រាន​ហ៊ុមព័ទ្ធ​ធ្វើ​កម្មសិទ្ធិ​និង​សង់​សំណង់អនាធិបតេយ្យ​យ៉ាងច្រើន​លើក​។

​អ្នកភូមិ​ឱ្យដឹង​បន្តថា​: ​ពួក​ខ្លូន​រាប់រយ​នាក់​បាន​ព័ទ្ធចាប់​ជនសង្ស័យ​បាន​គោយន្ត​១​គ្រឿង​និង​មេខ្យល់​២​នាក់​។​ឯ​គោយន្ត​មួយគ្រឿង​ទៀត​បើក​រត់គេចខ្លួន​ទាំង​ព្រលឹងចុងសក់​។​​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឲ្យដឹងថា​:​ តាំងពី​ខែមករា​ឆ្នាំ​២០១៩​មក​ចលនា​របស់​មេខ្លោង​បំផុស​ជន​ចំណាកស្រុក​ចូលមក​ចាប់យក​ឬ​រំលោភ​យក​ដីធ្លី​សាធារណ​: ដីឯកជន​ដី​របស់​ក្រុមហ៊ុន​ឯកជន​បាន​ទិញ នៅ​ភូមិសាស្ត្រ​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​នេះ បាន​កើតឡើង​ពេញបន្ទុក​៕S/Ha


រូបថត​:​អ្នកភូមិ​មូលដ្ឋាន​ចាប់​ហើយ​បណ្តើរ​អាក្រោស​មេខ្លោង​ចលនា​ដីធ្លី​និង​កូន​ខ្យល​ជិះ​គោយន្ត​ទៅ​ចាប់ដី​នៅ​ភូមិ​សន្តិភាព ភូមិ​អូរ​អំពិល​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ ( រូប​: ប​.​ជ័យ )