​អ្នកមាន​វីរុស​កូ​វីដ​១៩​កើន​ដល់​៥៣​នាក់​ហើយ​

65
ចែករម្លែក

មុនី​រ័ត្ន​/​ភ្នំពេញ​៖​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​១៩​ចំនួន​ពីរ​ករណី​ថ្មី​ទៀតហើយ​លើ​បុរស​ជនជាតិ​បារាំង​នៅ​ខេត្ត​ព្រះសីហនុ​។​បុរស​ជនជាតិ​បារាំង​ទាំងពីរ​នាក់​មាន​អាយុ​៦៧​ឆ្នាំ​និង​អាយុ​៨០​ឆ្នាំ​។​បុរស​ទាំងពីរ​ដាក់​ព្យាបាល​នៅ​ខេត្ត​ព្រះសីហនុ​។

គិត​ត្រឹម​ម៉ោង ២០:០០ ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ ករណី​វិជ្ជមាន​វីរុស​កូ​វីដ ១៩ សរុប​ទាំងអស់​មាន​ចំនួន ៥៣​នាក់​(​ប្រុស​៤៩​នាក់​ស្រី​៤​នាក់​)​។​ដែល​ក្នុងនោះ​មាន​ជនជាតិ​ចិន​ម្នាក់​(​នៅ​ខេត្ត​ព្រះសីហនុ​បានជា​សះស្បើយ​) អង់គ្លេស ៣​នាក់ ។​(​ក្នុងនេះ​មាន​ម្នាក់​អវិជ្ជមាន​កូ​វីដ​១៩ ដែលជា​ស្ត្រី​ពិការ​) កាណាដា​ម្នាក់ ប៊ែ​ល​ហ្សិ​ក​ម្នាក់​បារាំង​៤​នាក់​ម៉ាឡេស៊ី​១១​នាក់​ខ្មែរ​២៩​នាក់​៕S/

​ ​សូម​អាន​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងសុខាភិបាល​