​អ្នកម៉ៅការ​ប្រមូល​សំរាម​មិនទាន់​បណ្ដាលឱ្យ​កកស្ទះ​នៅ​ក្រុង​ស្ទឹងត្រែង​

491
ចែករម្លែក
  • 40
    Shares

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ អ្នកម៉ៅការ​គឺជា​អ្នកទទួលខុសត្រូវ ដឹកជញ្ជូន​សំរាម​យកទៅ​ចាក់ចោល​។ ប៉ុន្តែ​ដោយសារ​មាន​ភាព​យ៉ឺ​ត​យ៉ាវ​ទើប​បណ្ដាលឱ្យ​សំរាម​កកស្ទះ​នៅតាម​ផ្លូវ​មួយចំនួន​ពិសេស​នៅក្រោយ​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង​។

​ប៉ុន្មាន​ថ្ងៃ​មកនេះ គេ​សង្កេតឃើញថា នៅលើ​ផ្លូវ​សំខាន់ៗ​មួយចំនួន ក្បែរ​របង​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង​មាន​សំរាម​ជាច្រើន​គំនរ​ដែល​គេ​យកទៅ​ចាក់ចោល​នៅ​ទីនោះ​។​អ្នកទទួលខុសត្រូវ​នេះ​គឺជា​អ្នកម៉ៅការ​ខាង​ដឹកជញ្ជូន​សំរាម​យកទៅ​ចាក់ចោល​។​

មានការ​រិះគន់ថា​អាជ្ញាធរ​និង ក្រុមហ៊ុន ម៉ៅការ មិនបាន​ទទួលខុសត្រូវ ប្រមូល​សំរាម​ចេញពី​ក្រុម ឲ្យ​ទាន់ពេល ឡើយ​។ ការកកស្ទះ​សំរាម​នៅ​ទីនោះ គេ​ឃើញ​មាន ជា​រៀងរាល់ថ្ងៃ​។​មតិ​ខ្លះ​បាន​លើកឡើងថា​នៅក្បែរ​មន្ទីរពេទ្យ គេ​មិនគួរ​យក​សំរាម​ទៅ​ចាក់ចោល​នៅ​ទីនោះ​ឡើយ​។

​ព្រោះថា អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​អ្នកជំងឺ​។​ម្យ៉ាងវិញទៀត មន្ទីរពេទ្យ​គឺជា​កន្លែង ស្អាតស្អំ​។ ការចាក់សំរាម​ចោល​នៅតាម​ផ្លូវ​សាធារណៈ វា​អាច​នឹង​ប៉ះពាល់ ដល់​សុខភាព​អ្នកធ្វើដំណើរ​ឆ្លងកាត់​។ ទីក្រុង​ស្អាត គឺ​អាជ្ញាធរ​ជា​អ្នករៀបចំ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​ខេត្ត​នេះ​កាន់តែច្រើន​។ បរិស្ថាន​ស្អាត ទីក្រុង​មាន​សោភ័ណភាព​ភ្ញៀវទេសចរ​កើនឡើង ប្រជាពលរដ្ឋ​បាន​ប្រាក់ចំណូល​។​

​ពលរដ្ឋ​សំណូមពរ​សូមឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​កុំ​ស្ពឹក​ពេក​ងាក​មក​មើល​គំនរ​សំរាម​នៅ​ជិត​មន្ទីរពេទ្យបង្អែក​ខេត្ត​ផង​។​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង​ធ្លាប់បាន​លើកឡើងថា​សំរាម​គឺជា​ការទទួលខុសត្រូវ​ទាំងអស់គ្នា​មាន​ពលរដ្ឋ​មួយចំនួនធំ​ពុំ​យល់​ចេះតែ​យក​សំរាម​ចាក់ចោល​ពាសវាល​ពាសកាល​។​

​ពាក់ព័ន្ធ​និង​បញ្ហា​នេះ​អ្នកសារព័ត៌មាន​បាន​ព្យាយាម​ទាក់ទង​ទៅ​ម្ចាស់​ប្រមូល​សំរាម​ថ្មី​ឈ្មោះ​ជា​គង់​ដែលជា​អ្នកទទួល​ប្រមូល​សំរាម​ក្នុង​ខេត្ត​ដើម្បី​សាកសួរ​បញ្ជាក់​ពី​ហេតុផល​នេះ​តែ​ទូរ​សព្ទ័​មិន​ចូល ។

​លោក​អភិបាលរងក្រុង​ម្នាក់​បាន​អះអាងថា​លោក​នឹង​ហៅ​អ្នកម៉ៅការ​ឈ្មោះ​ជា​គង់​ដែលជា​អ្នកប្រមូល​សំរាម​ថ្មី​មក​ណែនាំ​ទទួលខុសត្រូវ​ក្នុងការ​ដឹកជញ្ជូន​និង​ប្រមូល​សំរាម​ឱ្យបាន​ទាន់ពេលវេលា​៕S/​