​អ្នករត់​ម៉ូតូ​កង់​បី​នៅ​ភ្នំពេញ​ពីរ​នាក់​ឈ្នះ​រង្វាន់​ធំ​ម៉ូតូ​កង់​បី​ពីរ​គ្រឿង​ពី​ក្រុមហ៊ុន​ធី​វី​អេស​

244
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​អ្នករត់​ម៉ូតូ​កង់​បី​ពីររូប​នៅ​ភ្នំពេញ​បានឈ្នះ​ម៉ូតូ​កង់​បី​ចំនួន​២​គ្រឿង​ពី​ក្រុមហ៊ុន​ធី​វី​អេស​(TVS)​ដែលជា​ក្រុមហ៊ុន​នាំ​ចេ​ញុ​ម៉ូតូ​កង់​បី​ម៉ាក​ធី​វី​អេស​ធំជាងគេ​បំផុត​របស់​ប្រទេស​ឥណ្ឌា​ខណៈ​៨​នាក់​ផ្សេងទៀត​មកពី​រាជធានី​ខេត្ត បានឈ្នះ​រង្វាន់​ទូរស័ព្ទ​៣​គ្រឿង និង​ប្រេងម៉ាស៊ីន​ចំនួន​៥​។

​កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ក្រុមហ៊ុន​ធី​វី​អេស​បានប្រគល់​រង្វាន់​ធំ​ម៉ូតូ​កង់​បី​ចំនួន​២​គ្រឿង​ដល់​អ្នក​ដែលមាន​សំណាង​ឈ្នះ​ក្នុងការ​ចាប់ឆ្នោត​ផ្សងសំណាង​កាលពី​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅ​ហាង​លក់​ម៉ូតូ​កង់​បី​ធី​វី​អេស​សាខា​ខណ្ឌ​៧​មករា​។​អ្នក​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ម៉ូតូ​កង់​បី​ចំនួន​ពីរ​គ្រឿង​ពី​ក្រុមហ៊ុន​TVS​ប្រចាំ​ខែតុលា​ឆ្នាំ​២០១៩​គឺ​លោក​សេង​ពិសិដ្ឋ​រស់នៅ​ខណ្ឌទួលគោគ​និង​លោក​រិត​សារ៉ាក់​រស់នៅ​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។​

​ក្រៅពី​រង្វាន់​ធំ ធី​វី​អេស​ក៏បាន​ប្រគល់​រង្វាន់​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ចំនួន​៣​រង្វាន់​និង​រង្វាន់​ប្រេងម៉ាស៊ីន Motul​ចំនួន​៥​រង្វាន់​ផងដែរ​ដល់​អតិថិជន​។​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​បាន​ទៅ​ឈ្មោះ​លោក​អិន​សំអឿន​,​លោក អឿន សុភ​ក្តិ និង​លោក ជា ចាន់​បូ ។ រីឯ​ប្រេងម៉ាស៊ីន​ចំនួន​៥​រង្វាន់​បាន​ទៅលើ​ឈ្មោះ ចិន សុភា​ន់​, លោក សំ រិ​ន​, លោក វ៉ាន់ គីម​ហាក់​, លោក សៀង កុសល និង​លោក ថោង ធារ៉ា​។​

​សូម​រំលឹកថា​កាលពី​ថ្ងៃទី​៨​ខែវិច្ឆិកា​កន្លងទៅ​ថ្មីៗ​នេះ​ក្រុមហ៊ុន​ម៉ូតូ​កង់​បី​TVS​បាន​ចាប់​រង្វាន់​ជូន​អតិថិជន​របស់ខ្លួន​បាន​ជាវ​នូវ​ម៉ូតូ​កង់​បី​ម៉ាក​TVS​ដើម្បី​ស្វែងរក​អ្នកឈ្នះ​រង្វាន់​ប្រចាំខែ​ដែល​រួមមាន​ម៉ូតូ​កង់​បី​ម៉ាក​TVS King Deluxe​ស៊េរី​ឆ្នាំ​២០១៩​ចំនួន​២​រង្វាន់ ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ចំនួន​៣​រង្វាន់​និង​រង្វាន់​ប្រេងម៉ាស៊ីន Motul​ចំនួន​៥​រង្វាន់​។​

គួរ​បញ្ជាក់ដែរថា​សម្រាប់​ការចាប់​រង្វាន់​លើក​នេះ​គឺជា​ការចាប់​រង្វាន់​លើក​ទី​៥​ប្រចាំ​ខែកញ្ញា​សម្រាប់​អតិថិជន​ដែល​បាន​ជាវ​នូវ​ម៉ូតូ​TVSKingDeluxe​ស៊េរី​ឆ្នាំ​២០១៩​ពី​ក្រុមហ៊ុន​TVs​។​រាល់​ការចាប់​រង្វាន់​សម្រាប់​អតិថិជន​គឺមាន​ភាព​សុក្រឹត​និង​យុត្តិធម៌​ជាទីបំផុត​។​ម្យ៉ាងវិញទៀត​ចំពោះ​អតិថិជន​ដែល​មិនទាន់​ឈ្នះ​រង្វាន់​ប្រចាំខែ​នេះ​សូមកុំ​ទាន់​អស់សង្ឃឹម​ព្រោះ​សន្លឹកឆ្នោត​របស់​អតិថិជន​ទាំងអស់​ដែល​មិនទាន់​ឈ្នះ​នឹងត្រូវ​ចាប់​រង្វាន់​ម្តងទៀត​នៅ​បំណាច់​ឆ្នាំ​។​

​ក្នុងនោះ​មាន​រង្វាន់​ធំ​ជា​រថយន្ត​ដ៏​ទំនើប​ផងដែរ​គឺ​ToyotaHiluxRevo2019​ម៉ូតូ​កង់​បី​TVSKingDeluxe​ស៊េរី​ឆ្នាំ​២០១៩​ទឹកប្រាក់​សុទ្ធ​រហូតដល់​១០០០​ដុល្លារ​ទូរ​សព្ទ័​ដៃ​ស្មា​ត​ហ្វូ​ន​និង​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត​។​ក្នុង​គោលបំណង​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​និង​អ្នក​ដែល​មិនមាន​លទ្ធភាព​បង់ប្រាក់​ដុល​TVS​បាន​សហការ​ជាមួយ​ធនាគារ​អ៊ី​អន​ដែលជា​ដៃគូ​សហការ​បង់​រំលស់​សម្រាប់​ការបង់​រំលស់​ម៉ូតូ​កង់​បី​ធី​វី​អេស​៕S/

​ចំណងជើង​រូបថត​៖ TVS ប្រគល់​រង្វាន់​ជូន​អ្នកឈ្នះ​រង្វាន់​ពី​ការចាប់​ឆ្នោត​(​រូបៈ​សុផល​)
​ ​