​អ្នកលក់​និង​អ្នកទិញ​ត្រូវ​បង្ការ​ប្រុងប្រយ័ត្ន​ដូចគ្នា​លើ​ទំនិញ​អាហារ​ទោះ​នៅ​ជនបទ​ឬ​ប្រជុំជន​

351

(​បន្ទាយមានជ័យ​)៖​មន្ត្រី​ជំនាញ​បាន​អំពាវនាវ​ថា ទាំង​អ្នកលក់​និង​ទាំង​អ្នកទិញ​ទោះ​នៅ​ជនបទ​ឬ​ប​ហរ​ជុំ​ជន​ឬ​ទីក្រុង ត្រូវ​បង្ការ​ប្រុងប្រយ័ត្ន​ដូចគ្នា​លើ​ទំនិញ​អាហារ​ខូចគុណភាព​ទំនិញ​ក្លែងក្លាយ​និង​ហួស​កាល​ប្រើប្រាស់​ទើប​បញ្ជៀ​សបាន​ផលប៉ះពាល់​និង​គ្រោះថ្នាក់​ដល់​សុខភាព​។
​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃទី​១៤​កញ្ញា​ឆ្នាំ​២០១៧​លោក​ស៊ាន​ស៊ី​ណាត​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​វ​បាន​ចាត់​បញ្ជូន​មន្ត្រី​ជំនាញ​របស់ខ្លួន​ទៅ​ត​ត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​និង​អានា​ម័​យ​ទំនិញ​ម្ហូបអាហារ​ក្នុង​រដូវ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នៅ​ផ្សារ​និង​ផ្ទះ​តៀម​នៅ​ជនបទ​ក្នុងស្រុក​ថ្មពួក​។​

​ប្រតិបត្តិការ​តែង​ធ្វើ​ដូច្នេះ​មាន​បង្ការ​ទប់ស្កាត់​បង្ក្រាប​ការ​ចរាចរណ៍​ទំនិញ​គ្រប់​ប្រភេទ​ពិសេស​ម្ហូបអាហារ​របស់​ប្រើប្រាស​ដែល​បារម្ភ​ក្លែងក្លាយ​ខូចគុណភាព​ហួស​កាលបរិច្ឆេត​ប្រើប្រាស់​ដែល​ប្រើ​សារធាតុ​ហាមឃាត់​ដែល​គ្មាន​ម៉ាក​យីហោ​គ្មាន​ប្រភព​គ្មាន​ការ​វេច​ខ្ចប់​សមស្រប​ជាដើម​។
​លោក ហុង លៀង អនុប្រធាន​សាខា​កាំកុងត្រូល ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​ប្រមូល​ចំណូល​និង​ទីផ្សារ​និយាយថា​: សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ការតាំង​លក់​ផលិតផល​របស់​អាជីវ​ករ​នៅ​ផ្សារ​ថ្មពួក តូប​ផ្ទះ​តៀម​និង​ដេប៉ូ​លក់​ចែកចាយ​នូវ​ទំនិញ​គ្រឿងឧបភោក បរិភោគ របស់​ប្រើប្រាស គ្រឿងសំអាង ភេសជ្ជ​: ជាដើម​។​

​លើក​នេះ សមត្ថកិច្ច​បាន​រកឃើញ​ទំនិញ​ខូចគុណភាព ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​មួយចំនួន ដែល​អាជីវករ​តាំង​លក់ រួមមាន​ទឹកក្រូច​ដប​តូច​៩​ដប​,​ស្ក​គ្រាប់​ចិន​៦០​កញ្ចប់​,​ដំណាប់​កន្ទួត​៣​បន្ទះ​ធំ​,​ទឹកក្រូច​ដប​តូច​ហ្វា​ន់តា​២៧​ដប​,​ដែល​សុទ្ធតែ​ទំនិញ​ខូចគុណភាព​។

លោក ហុង លៀង និយាយ​បន្តថា​: សមត្ថកិច្ច​ជំនាញ ជាពិសេស​កាំកុងត្រូល​និង​នគរបាល​ប្រឆាំង​ប​ទើ​ល្មើស​សេដ្ឋកិច្ច ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​រួមទាំង​ស្ត្រី​មេផ្ទះ​និង​ទាំង​ស្ត្រី​ទូទៅ​សូម​ប្រុងប្រយ័ត្ន​ពេល​ទិញ​ម្ហូបអាហារ​បរិភោគ​ឬ​ទិញ​យកទៅ​ប្រគេន​ព្រះសង្ឃ​សូម​មានការ​ប្រុង​ប្រ​យ​ត្ន័ ។​ដូច្នេះ​បើ​ពលរដ្ឋ​ឬ​អ្នកពាក់ព័ន្ធ​បាន​ជួបប្រទះ​បែបនេះ​សូម​រាយ​ការ​មក​សមត្ថកិច្ច​៕S/​ដោយ :​ប​.​ជ័យ​

​រូបថត : អ្នកលក់​និង​អ្នកទិញ​ត្រូវ​បង្ការ​ប្រុង​ប្រ​យ​ត្ន័​ដូចគ្នា​លើ​ទំនិញ​អាហារ​ទោះ​នៅ​ជនបទ​ឬ​ប្រជុំជន (​រូប​:​ប​.​ជ័យ​)