​អ្នកលេង​ពីរ​ក្រុម​វាយតប់​គ្នា​បង្ក​របួស​ភ្ញាក់ផ្អើល​កណ្តាលយប់​នៅ​ខណ្ឌទួលគោក​

1310
ចែករម្លែក

(​ភ្នំពេញ​)៖​ក្មេងស្ទាវ​ម្ខាង​មាន​៤​នាក់​ឯ​ភាគី​ម្ខាង​ទៀត​មាន​៦​នាក់​បាន​ជិះ​ម៉ូតូ​ដេញតាម​វាយ​គ្នា​ធ្វើ​ឲ្យ​មាន​របួសធ្ងន់​ម្នាក់​និង​ស្រាល​៣​នាក់​បង្ក​ភ្ញាក់ផ្អើល​កណ្តាលយប់​រួច​ក្រុម​ជនបង្ក​ជិះ​ម៉ូតូ​ចេញ​បាត់អស់​។​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ជិត​ស្តុ​ប​ផ្សារ​ដើម​គ ផ្លូវ​ព្រះ​មុនី​រ៉េត​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​កាលពី​វេលា​ម៉ោង​២​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧ ។​

​តាម​សម្តី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​មិត្តភក្តិ​របស់ខ្លួន​ដែល​រងរបួស​ធ្ងន់​មានឈ្មោះ បុត្រ មុនី​កវី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ជា​សិស្ស ស្នាក់នៅ​ក្រោយ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​មុនពេល​កើតហេតុ ពួកគេ​មាន​គ្នា​៤​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក CITI plus ពណ៌​ក្រហម អត់​មាន​ស្លាក​លេខ គោលបំណង​ដើរលេង​តាម​ដងផ្លូវ​ព្រះ​មុនី​រ៉េត​។​

​ជនរងគ្រោះ​បាន​បន្តថា​ខណៈពេល​នោះ ក៏​ស្រាប់​តែមាន​បុរស​៥​ទៅ​៦​នាក់ បាន​ជិះ​ម៉ូតូ​៣​គ្រឿង មាន​ម៉ា​កនិច និង​ម៉ាក​ហុងដា​ឌ្រី​ម និង​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក ហើយ​ម្នាក់ៗ​បាន​កាន់​ដុំថ្ម និង​មួក​សុ​វត្តិភាព បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព ដេញ​វាយ​ពួកគេ ធ្វើ​ឲ្យ​ពួកគេ​ភ័យ​ពេក បាន​ជិះ​ម៉ូតូ​ចូលទៅ​កន្លែង​លក់​មីឆា និង​គុយទាវ ឲ្យ​គេ​ជួយ តែ​ពេលនោះ​ក្រុម​ជន​ទាំងនោះ បាន​ដេញ​វាយ​ពួកគេ​ដល់​កន្លែង​លក់​មីឆា​ថែមទៀត បណ្តាល​ឲ្យ​មិត្តភក្តិ​គេ​ម្នាក់​រងរបួស​។

ចំណែក​ពួកគេ​បីនាក់​អត់ មាន​រងរបួស​នោះទេ ដោយសារ​គេចខ្លួន​រួច ។​បន្ទាប់ពី​វាយ​ពួកគេ​រួច ហើយ​ពួកក្រុម​ជនបង្ក​បាន​នាំ​ជិះ​ម៉ូតូ​រត់​គេ​ខ្លួន​បាត់ស្រមោល​អស់​ទៅ​៕S/​ដោយ​៖​ហូ​សាន់​

អ្នកលេង​ពីរ​ក្រុម​វាយតប់​គ្នា​បង្ក​របួស​ភ្ញាក់ផ្អើល​កណ្តាលយប់(រូប៖វ៉េបសាយ)