​អ្នកលេង​ហ្វេ​ក​ប៊ុ​កម្នា​ក់បាន​រង​បណ្ដឹង​ពី​អ្នកកាសែត​ពីបទ​បរិហារ​បង្កាច់​កេរ្តិ៍

456
ចែករម្លែក

​ដោយ​៖​ចាន់ថន​/​ព្រៃវែងៈ​ក្រោយ​មានការ​ប្រមាថមើលងាយ​តិៈ​ដៀល​ញុះញង់​បំផុសបំផុល​បរិហារ​ប​ង្កា​ច់​កេរ្តិ៍​ពី​សំណាក់​ម្ចាស់​គណនី​”BithSaingLim”​មកលើ​អង្គភាព​នៃ​គេហទំព័រ​ដើម​រាំង​នោះមក​។​កាលពី​ល្ងាច​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​លោកបូរ​ប៊ុនថន​តំណាងឱ្យ​អង្គភាព​ដើម​រាំង​បានដាក់​បណ្ដឹង​ចូល​ស្នងការ​នគរបាល​ខេត្តព្រៃវែង​។​បណ្តឹង​គឺ​បានទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២០.០០០​ដុល្លារ​និង​ស្នើ​ដល់​លោក​ឧត្ដមសេនីយ៍ត្រី​ព្រុំ​សន្ធរ​ស្នងការ​នគរបាល​ខេត្តព្រៃវែង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ក្នុង​បណ្ដឹង​នោះ​ដើមចោទ​ឈ្មោះ បូរ ប៊ុនថន ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ជានា​យក​ប្រតិ​ប​ត្ត​នៃ​គេ​ទំព័រ​ដើម​រាំង មាន​ទីលំនៅ​ភូមិ​ល្វា​កោង​ឃុំ​កំពង់​ប្រាំង​ស្រុក​ពារាំង​ខេត្តព្រៃវែង​។​រីឯ​ជន​ដែល​រង​នូវ​បណ្តឹង​ឈ្មោះ បិត សាំង​លីម​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​អតីត​ជា​មន្ត្រី​ឥណទាន​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​សំរោង​ឃុំ​ល្វា​ស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង​។​ប្រពន្ធ​ឈ្មោះ​ប្រាក់​បូ​ទេពី​ត្រូវជា​កូនស្រី​លោក​ប្រាក់​ប៊ុន​ណា​ក្រុមប្រឹក្សា​ស្រុក​ព្រះស្តេច​។​

​យោងតាម​ពាក្យបណ្ដឹង​ខាងលើ​បាន​សរសេរ​រៀបរាប់ថា​៖​កាលពី​វេលា​ម៉ោង​១០​និង​១៣​នាទី​ព្រឹក​ថ្ងៃទី​០៧​កក្កដា​ឆ្នាំ​២០១៩​ឈ្មោះ​បិត​សាំង​លីម​ម្ចាស់​គណនី​”BithSaingLim”​បាន​ប្រើ​គណនី​ហ្វេ​ក​ប៊ុ​ក​របស់ខ្លួន​និយាយ​វ៉​យ​ជា​សំឡេង​តិះដៀល​ប្រមាថមើលងាយ​ញុះញង់​បំផុសបំផុល​បរិហារ​ប​ង្កា​ច់​កេរ្តិ៍​។​

​ការប្រមាថ​នោះបាន​ប្រើ​នៅក្នុង​GroupMessenger​ថា​”​អាកា​សែត​ដើម​រាំង​ដើម​អីហ្នឹង​វា​ផ្សាយ​ថា​របួសធ្ងន់​គឺ​ដើម្បី​បាន​ផលប្រយោជន៍​ជួសជុល​ឡាន​ខណៈ​វា​មិន​របួស​ទេ​គឺ​វា​ប្រឌិត​រឿង​។​រឿង​ក្រឡាប់​រថយន្ត​អីហ្នឹង​គឺ​គ្មានទេ​គឺ​ក្រុម​អាកា​សែត​ដើម​រាំង​ឆ្កួត​ទាំងនោះ​វា​អ្នក​ប្រឌិត​ព័ត៌មាន​ឡើង​ដោយ​ពួកវា​ធ្វើ​អីចឹង​ដើម្បី​លុយ​និង​ផលប្រយោជន៍​តែប៉ុណ្ណោះ​”​។​

​លោកបូរ​ប៊ុនថន​បញ្ជាក់ថា​ក្រោយ​ទទួលបាន​វ៉​យ​សំឡេង​តិះដៀល​ប្រមាថមើលងាយ​ញុះញង់​បំផុសបំផុល​បរិហារ​ប​ង្កា​ច់​កេរ្តិ៍​ដែល​ឈ្មោះ​បិត​សាំង​លីម​និយាយ​ព្យាយាម​ឱ្យ​មហាជន​ក្រុមគ្រួសារ​មិត្តភក្ដិ​ខ្លួន​ជឿជាក់​និង​យល់ច្រឡំ​ខុស​មកលើ​អង្គភាព​របស់ខ្លួន​(​ដើម​រាំង​)​។​

​គួបផ្សំ​និង​មានការ​បាញ់ សំឡេង​បន្ត​គ្នា​ពីមួយ​ទៅមួយ​តាម Group Messenger បណ្ដាលឱ្យ​មហាជន អ្នកលេង​(​ហ្វេ​ក​ប៊ុ​ក​)​រាប់សិប​នាក់​បាន​ស្ដាប់ឮ​និង​យល់ច្រឡំ​។​ជាហេតុ​នាំឱ្យមាន​ការប្រមាថ​មើលងាយ​ដល់​អង្គភាព​ដើម​រាំង​ដែល​កំពុង​បំពេញ​កិច្ចការងារ​និង​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​មហាជន​ទូទៅ​មន្ត្រីរាជការ​។​

ដើម្បី​មាន​យុត្តិធម៌​ជូន​អង្គភាព​នៃ​គេហទំព័រ​ដើម​រាំង​លោកបូរ​ប៊ុនថន​ជា​តំណាង​បាន​ប្ដឹង​ទារ​សំណង​ចំនួន​២០.០០០​ដុល្លារ​និង​សុំ​លោកស្នងការ​នគរបាល​ខេត្តព្រៃវែង​មាន​ចំណាត់ការ​លើ​ឈ្មោះ​បិត​សាំង​លីម​តាម​នីតិវិធី​ច្បាប់​ដោយ​មិន​យោគយល់​។​

​ទោះជា​យ៉ាងណាក្ដី​មន្ត្រីនគរបាល​ដែល​ទទួល​បណ្ដឹង​បាន​លើកឡើងថា​ចំពោះ​បណ្ដឹង​នេះ​លោក​និង​ឆ្លង​យោបល់​ទៅ​លោកស្នងការ​នគរបាល​ដើម្បី​បញ្ជា​ទៅ​នគរបាល​យុត្តិធម៌​ចាត់ការ​តាម​នីតិវិធី​។​

ទាក់ទិន​ករណី​ចោទប្រកាន់​និង​រង​បណ្តឹង​នេះ​សារព័ត៌មាន​រស្មី​កម្ពុជា​មិនទាន់​បានទទួល​ការបញ្ជាក់​បំភ្លឺ​ពី​ឈ្មោះ​បិត​សាំង​លីម​ជា​ចុងចោទ​នៅឡើយ​ទេ​។​សារព័ត៌មាន​រស្មី​កម្ពុជា​រង់ចាំ​ទទួល​ការបកស្រាយ​ពីសា​ម៉ី​ខ្លួន​ដើម្បី​ផ្សាយ​ជូន​នាពេល​ក្រោយ​លើ​បញ្ហា​នេះ​៕S/​