​អ្នកសារព័ត៌មាន​៤​ប្រទេស​ទស្សនកិច្ច​តំបន់​ទេសចរណ៍​ល្បីៗ​ក្នុងប្រទេស​ថៃ​

1038
ចែករម្លែក

​ដោយៈ​សុផល​/​បាងកក​-​ប្រទេស​ថៃៈ អ្នកសារព័ត៌មាន​១៦​នាក់ មកពី​ស្ថាប័ន​ផ្សេងៗ​ក្នុងប្រទេស​កម្ពុជា វៀតណាម​ឡាវ​និង​មី​យ៉ាន់​ម៉ា​(CLMV)​បានធ្វើ​ដំណើរ​ទស្សនកិច្ច​រួមគ្នា​នៅ​តំបន់​ទេសចរណ៍​សំខាន់ៗ​មួយចំនួន​ក្នុងប្រទេស​ថៃ​។​ក្នុងចំណោម​នោះ​មាន​អ្នក​សារពត៌មាន​កាសែត​រស្មី​កម្ពុជា​ផងដែរ​។​

​ដំណើរ​ទស្សនកិច្ច​នេះ គឺធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ផ្តើម​ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​AirAsia​ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​គំនិត​យោបល់​គ្នា​ទៅវិញទៅមក​និង​ផ្សព្វផ្សាយ​លើ​ស័​យ​ទេសចរណ៍ ពង្រឹង​និង​រឹតចំណង​សាមគ្គីភាព​រវាង​គ្នា​នឹង​គ្នា​។​

​សម្រាប់​ទស្សនកិច្ច​នេះ​មាន​អ្នកសារព័ត៌មាន​មកពី​ប្រទេស​កម្ពុជា​ចំនួន​៤​រូប​,​ប្រទេស​វៀតណាម​ចំនួន​៤​រូប​, ប្រទេស​ឡាវ​ចំនួន​៤​រូប និង​ប្រទេស​មី​យ៉ាន់​ម៉ា​ចំនួន​៤​រូប​។ សណ្ឋាគារ Four Point បាន​ផ្ដល់ជូន​កន្លែង​ស្នាក់​និង​អាហារ​ដល់​ក្រុម​អ្នកសារព័ត៌មាន​។​

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​។ អ្នក​សារពត៌មាន​CLMV និង​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បាន​ទៅ​ទស្សនា​ផ្សារ​លើទឹក បាង​ណាំ​ភឹង​(Bang Nampueng Floating Market), វត្ដ​ភូ ,​សហគមន៍​ទេសចរណ៍ធម្មជាតិ បាង​កា​ចាវ (Bang Kachao ),​តំបន់​ពាណិជ្ជកម្ម​។

​កន្លែង​លក់ទំនិញ​និង​ទេសចរណ៍​កម្សាន្ត​អា​សៀ​ទិ​ក​(Asiatiquethe​ឮ​Riverfront)​និង​ផ្សារ​ចាក់​តុ​ចាក់​(Chaktuchack)​។​ក្រៅពីនេះ​អ្នកសារព័ត៌មាន​បានទទួល​បទពិសោធន៍​ក្នុងការ​ជិះ​រថភ្លើង​លើ​អាកាស​ប៊ី​ធី​អេស​(BTS)​ដើម្បី​ទៅរក​កន្លែង​តំបន់​ទេសចរណ៍​ផ្សារ​ទំនើប​ភោជនីយដ្ឋាន​និង​កន្លែង​នានា​តាម​ចំណង់​ចំណូលចិត្ត​។​

​សូមជម្រាបថា ក្រុមហ៊ុន​អាកាសចរណ៍ AirAsia គឺជា​សេវា​ដឹកជញ្ជូន​មានតម្លៃ​ទាប​ឈានមុខ​គេ ក្នុង​ពិភពលោក​មាន​បម្រើសេវា​កម្ម​ក្នុង​បណ្តាញ​ដ៏​ទូលំទូលាយ​ទៅ​ច្រើនជាង​១២០​គោលដៅ​នៅ​ទូទាំង​ទ្វីបអាស៊ី​និង​អូស្ត្រាលី​។​ចាប់តាំងពី​ចាប់​ផ្តើមធ្វើ​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០០១,AirAsia​បាន​ដឹកជញ្ជូន​ភ្ញៀវ​ច្រើនជាង ៤០០​លាន​នាក់ និង​បាន​រីកលូតលាស់​ពី​មាន​យន្តហោះ​តែ​ពីរ រហូតដល់​២០០​គ្រឿង​។​

​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​មាន​មោទនភាព​ដែល​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ពិតប្រាកដ​នៅ​អាស៊ីអាគ្នេយ៍​(​សមាគម​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​)​ជាមួយនឹង​ប្រតិបត្តិ​ការដែល​បាន​បង្កើត​នៅ​ប្រទេស​ម៉ាឡេស៊ី​ឥណ្ឌូនេស៊ី​ថៃ​និង​ហ្វីលីពីន​រួមទាំង​ឥណ្ឌា​និង​ជប៉ុន​។​ដោយមាន​ការពង្រីក​សេវាកម្ម​ទៅកាន់​ទូទាំង​អាស៊ី អូស្ត្រាលី និង ណូ​វែ​ល​សេ​ឡង់ មជ្ឈិមបូព៌ា និង​សហរដ្ឋអាមេរិក​។

AirAsia ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​តម្លៃ​ទាប​បំផុត​របស់​ពិភពលោក (World’s Best Low-Cost Airline) នៅក្នុង Skytrax World Airline Awards ប្រចាំឆ្នាំ​ចំនួន​១០​ជាប់ៗ​គ្នា​ពី​ឆ្នាំ ២០០៩ ដល់​២០១៨​។​

AirAsia ក៏បាន​ទទួល​រង្វាន់​ជា​ក្រុមហ៊ុន​អាកាសចរណ៍ ដែលមាន​តម្លៃ​ទាប​ឈានមុខ​គេ​របស់​ពិភពលោក (World’s Leading Low-Cost Airline) សម្រាប់​ឆ្នាំ​បន្ត​ទី​បួន​នៅ​ឆ្នាំ​២០១៦ World Travel Awards ជា​កន្លែង​ដែល​ប្រែក្លាយ​ខ្លួន​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន មាន​សេវា​ពេញលេញ​ទៅជា​ក្រុមហ៊ុន​ដឹកជញ្ជូន មានតម្លៃ​ទាប​មិន​ធ្លាប់មាន​ដំបូង​គេ ដែល​ឈ្នះ​សេវាកម្ម​យន្តហោះ​ឈានមុខ​គេ​របស់​ពិភពលោក (World’s Leading Inflight Service)៕S/