​អ្នក​នៅ​ខេត្ត​ព្រះសីហនុ​ឈ្នះ​រង្វាន់​ធំ​រថយន្ត​ម៉ា​សដា​តម្លៃ​២០០​លាន​រៀល​ពី​គោ​ជល់​

1205
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ មានសំណាង​បានឈ្នះ​រង្វាន់​រថយន្ត MAZDA ECLIP​ឆ្នាំ​២០១៨​ដែលមាន​តម្លៃ​២០០​លាន​រៀល​ឬ​ប្រមាណ​៥​ម៉ឺន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​គោ​ជល់​។​

រង្វាន់​ធំ​នេះ​បាន​ត្រូវ​ប្រគល់ជូន​អ្នកមាន​សំណាង​កាលពី​ល្ងាច​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៨​នៅក្នុង​កម្មវិធី​កំពូល​អ្នក​ប្រដាល់​គុណ​ខ្មែរ​គោ​ជល់​នា​ស្ថានីយ៍ទូរទស្សន៍​ស៊ី​អិន​ស៊ី​ឬ​ស្សី​កែវ​ហើយនឹង​បន្ត​នាំយក​មហា​រង្វាន់​ទៅជូន​ដល់ផ្ទះ​របស់លោក​នៅ​ខេត្ត​ព្រះសីហនុ​តែម្ដង​។​

​ម្ចាស់​សំណាង​រង្វាន់​គោ​ជល់ ២០០ លាន​រៀល​គឺ លោក សុខ សុគន្ធ អាយុ​៣២​ឆ្នាំ ជា​ចុងភៅ នៅក្នុង​ហាង​ចិន​មួយកន្លែង នៅ​ឆ្នេរ​អូ​ឈើទាល បានឈ្នះ​មហា​រង្វាន់​ធំ​រថយន្ត Mazda Eclipse ឆ្នាំ​២០១៨ ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់​។​ពេលដែល​គាត់​ទិញ​ពី​អ្នកលក់​តាម​រទេះ​និង​យកទៅ​ពិសារ​ពេលដែល​លោក​កំពុង​ចម្អិនម្ហូប​ជូន​ភ្ញៀវ​។​

​នេះ​ជា​លើក​ទី​២​ក្នុង​ឆ្នាំ​២០១៨​ដែល​ក្រុម​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់​ចែក​មហា​រង្វាន់​ជូន​ដល់​កំពូល​អ្នកមហា​សំណាង​ជា​អតិថិជន​ដែល​តែងតែ​គាំទ្រ​ភេសជ្ជៈ​គោ​ជល់​មិន​ថា​អ្នក​លក់ដុំ​លក់រាយ​ឬ​អ្នក​ដែល​ចូលចិត្ត​ពិសា​ភេសជ្ជៈ​គោ​ជល់​នោះទេ​។​

ក្រៅពី​ប្រគល់​រង្វាន់​ធំ​រថយន្ត​MAZDAECLIP​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់​គ៏​បានប្រគល់​រង្វាន់​លើកទឹកចិត្ត​ចំនួន​១០​លាន​រៀល​ទៅដល់​អ្នកលក់​ភេសជ្ជៈ​គោ​ជល់​ដែល​អ្នកទិញ​បាន​ត្រូវ​រង្វាន់​រថយន្ត​Mazda​នេះ​ព្រមទាំង​ប្រគល់​រង្វាន់​ម៉ូតូ​ហុងដា​ឌ្រី​ម​ចំនួន​៣​គ្រឿង​ដល់​អ្នកឈ្នះ​រង្វាន់​ម៉ូតូ​។​

​សូម​រំលឹកថា​ឆ្នាំ​២០១៨​នេះ ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់ នៅមាន​មហា​រង្វាន់​ជាច្រើន​ទៀត​មានដូចជា រថយន្ត​MazdaEclipse​ឆ្នាំ​២០១៨​ម៉ូតូ​ហុងដា​ឌ្រឺ​ម​ឆ្នាំ​២០១៨​រង្វាន់​លុយ​សុទ្ធ​និង​រង្វាន់​ជាច្រើន​ផ្សេងទៀត​រាប់លាន​រង្វាន់​៕S/