​អ្នក​បើ​បររថ​យន្ត​សាមុយ​ពេទ្យ​ព្រះកុសុមៈ​ស្រវឹងស្រា​បុក​គេ​ហើយ​រករឿង​អ្នកកាសែត​ទៀត​

490
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​អ្នកបើកបរ​រថយន្ត​សាមុយ​ប្រចាំ​នៅ​ពេទ្យ ព្រះកុសុមៈ​ហៅ​ពេទ្យ​លោកសង្ឃ​រួម​ដំណើរ​និង​ស្ត្រី​ម្នាក់ទៀត​។​បុរស​នោះ​ស្រវឹងស្រា​បើករថយន្ត លុ​ច្ស​ស៊ី​ស​RX៣០០​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AS3685​។​បត់​ត្រឡប់ក្រោយ​ក្នុង​ល្បឿន​លឿន​ក៏​កៀរ​ម៉ូតូ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1Al-9300​។​

​ជិះ​ដោយ​យុវជន​ម្នា​ក់រួច​កិន​ជាប់​ក្រោម​រថយន្ត​បណ្តាលឱ្យ​រងរបួស​ជើងឆ្វេង​ម្ខាង​ធ្ងន់​រថយន្ត​បង្ក​បម្រុង​បើក​រត់​តែ​ទៅមុខ​មិន​រួច​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​មុខ​ផ្សារ​ហេង​លី​តាម​បណ្តោយ​ផ្លូវ​២៧១​ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​កាលពី​វេលា​ម៉ោង​១​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២០ ខែធ្នូ​ឆ្នាំ​២០១៨​។​

​ចំណែក​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​តែ​ទៅ​មិន​រួច​ដោយសា​ម៉ូតូ​នៅក្រោម​រថយន្ត​កល់​ជាប់​កង់​ខាងក្រោយ​ជាប់​។​រួច​ម្ចាស់​រថយន្ត​បង្ក​នៅ​អង្គុយ​នៅក្នុង​រថយន្ត​ធ្វើ​ប្រ​ងើយ​ថែមទាំង​បាន​រករឿង​អ្នកសារព័ត៌មាន​មិនឱ្យ​ផ្តិត​យក​រូបភាព​ទៀត​៕S/​