​អ្នក​ប្រដាល់​ជើង​ខ្លាំង មួយរូប​ទៀត បង្ហាញមុខ​ប្រកួត​ជាមួយ​ថៃ​

948
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​គុន​ខ្មែរ ជើង​ថ្មី​មួយរូប​ទៀត នឹង​បង្ហាញខ្លួន​លើស​ង្វៀន Wurkz របស់​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃទី ២ មិថុនា​នេះ ដើម្បី​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ឈ្មោះ យ៉​ត វណ្ឌី (Yorth Vandy) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​អេ​លី​ត ចំរើន ក្លិប​ឆ្មា​ស​សែន​សុខ មិនទាន់មាន​នរណា​ស្គាល់ នៅឡើយ​ទេ ហើយ​នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​បង្ហាញមុខ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ ដើម្បី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ដែលជា​ជើង​ខ្លាំង​គ្រាន់បើ ។​

​អេ​លី​ត ចំរើន និង យ៉​ត វណ្ឌី​

​សូម​បញ្ចា​ក់ថា យ៉​ត វណ្ឌី ធ្លាប់ប្រើ​កណ្ដាប់ដៃ ផ្ដួល​ជើង​ខ្លាំង​កម្ពុជា ម៉ន សា​ម៉េ​ត ក្លិប​កងចក្រ​រាជសីហ៍ ឲ្យ​សន្លប់​នៅ​ទឹក​ទី​១ តែ​នៅក្នុង​ជំនួប​ក្រោយមកទៀត គេ​ប្រកួត​ចាញ់ សា​ម៉េ​ត ដោយ​ពិន្ទុ​វិញ​។​

​អេ​លី​ត ចំរើន មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៥​ដង ឈ្នះ​៥២​ដង ចាញ់​២១​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ចំពោះ យ៉​ត វណ្ឌី វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៦​ដង ឈ្នះ​៥៨​ដង ចាញ់​១៨​ដង ។​នរណា ឈ្នះ​ក្នុង​ការប្រកួត​នេះ ?​។​

​ហ៊ឹម សេរី ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ រ៉ាំ ប៊ូ (Ram Bou) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។ រ៉ាំ ប៊ូ ទើបតែ​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ មិនមាន​នរណា​ដឹងថា គេ​មាន​សមត្ថ​ភាពខ្លាំង ឬ​ខ្សោយ​នោះទេ ។ ចំពោះ​សេរី វិញ​គេ​ជា​ជើង​ខ្លាំង ហើយក៏​ជា​អ្នក​ប្រដាល់ ដែល​កំពុងតែ​ហ្វឹកហាត់ នៅក្នុង​ក្រុម​ជម្រើសជាតិ​ទៀតផង​។​

ហ៊ឹម សេរី និង រ៉ាំ ប៊ូ​

​សេរី មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៨​ដង ឈ្នះ​៧២​ដង ចាញ់​២១​ដង និង​ស្មើ​ពិន្ទុ ២ ដង ។ ចំពោះ រ៉ាំ ប៊ូ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦២​ដង ឈ្នះ​៥២​ដង ចាញ់​១០​ដង ។ នរណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ?​។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ លីន ចន្ទី ក្លិប​ប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ ភើ​យ ថា មកពី​ក្លិប​គុហារ​ព្រហ្ម​ជ័យ ខេត្តសៀមរាប ។ អ្នក​ប្រដាល់ ធី តុង​ហ៊ី ក្លិប​ឃ្លាំងមឿង​កីឡា ដែល​ចេញទៅ​ត្រាំ​ពិស នៅ​ប្រទេស​ថៃ​នោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើងចាស់ ដូចគ្នា​គឺ ធឿន វិ​ថាក់ មកពី​ក្លិប​អប់រំ​កាយ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម ៕v

​អ្នកខ្លាំង ដែល​ត្រូវ​ប្រកួត​គ្នា​