​អ្នក​ប្រដាល់​ជើង​ថ្មី សឿន ឆ្នើម មិន​ញញើត អ្នក​ប្រដាល់​ជើងចាស់​ថៃ​

402
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​ស្រករ​ក្រោយ​កម្ពុជា សឿន ឆ្នើម របស់​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹងត្រូវ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ថៃ ហ្វា នី​មី​ត (Fa Nimith) ក្នុង​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នាយ​ប់ ថ្ងៃទី​៣០ មីនា ខាងមុខនេះ ។​

​នេះ​ជាការ​ប្រកួត ជា​មិត្តភាព​មែន តែ​អ្វីដែល​គេ​ភ្ញាក់ផ្អើល​នោះ គឺ​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មានឈ្មោះ បោះ​សម្លេង​ខ្លាំងណាស់ ឯ សឿន ឆ្នើម​វិញ មិនសូវមាន នរណា​ស្គាល់​នោះទេ ។ ទោះជា​យ៉ាងណា ក៏​គេ​ជឿថា អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មិន​អន់​ទេ ទើប​គេ​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត ជាមួយ ហ្វា នី​មី​ត បែបនេះ ។ ចាំមើល នរណា​ឈ្នះ ក្នុងការ​ប្រកួត​នេះ ?​។​

សឿន ឆ្នើម និង ហ្វា នី​មី​ត​

​ចំពោះ​គូប្រកួត​ជម្រុះ សម្រាប់​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ ថាំង ឌី​ណា ក្លិប​គុហារ​ព្រហ្ម​ជ័យ ជួប​ជាមួយ​អ្នក​ប្រដាល់ ឡុង ខេត្ត ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។ ឌី​ណា ធ្លាប់​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​នេះដែរ តែ​រាល់​ការប្រកួត​របស់គេ តែងតែ​ខ្ទាត​ចេញ ត្រឹម​ជុំ​ទី​១ ប៉ុណ្ណោះ​។ ចំពោះ ឡុង ខេត្ត វិញ នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​ចូល​រូ​ម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​នេះ ។ ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ទោះបី​ឌី​ណា មិនមែនជា​អ្នក​ប្រដាល់ ដែល​គេ​អាច​មើលស្រាល បាន​ក៏ពិតមែន តែ​គេ​ជឿថា ឡុង ខេត្ត មានឱកាស​ឈ្នះ​ច្រើនជាង ។​

​ការប្រកួត ក្នុង​ព្រឹត្តិការណ៍​នេះដែរ សយ សី ក្លិប​ពន្លឺ​វិបុល ជួប​ជាមួយ អ្នក​ប្រដាល់ សូត្រ វាសនា របស់​ក្លិប​បក្សី​ស្លាប​ដែក​។ សយ សី ក៏​ធ្លាប់​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​នេះដែរ តែ​គេ​មិនដែល មានឱកាស​ឈានទៅដល់ វគ្គ​ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ​នោះទេ ។ ចំពោះ វាសនា នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​បង្ហាញខ្លួន នៅក្នុង​ការប្រកួត ដណ្ដើម​ពានរង្វាន់​បែបនេះ ។ នរណា ខ្ទាត​ចេញពី​ការប្រកួត ហើយ​នរណា បាន​ឡើងទៅ​ប្រកួត​បន្ត នៅ​ជុំ​ទី​២ ទៀត​។​

​ចំពោះ​ការប្រកួត​ជា​មិត្តភាព រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ អេង សៀង​ឡេង ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ អ្នក​ប្រដាល់ សាន សំអុល ក្លិប​អា​រុណ​រះ​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ លី លន់ ក្លិប​ស្វាយ​រលំ​ឫទ្ធិ​ជ័យ ប្រកួត​ជាមួយ រ៉ា រី​យ៉ា ក្លិប​អេ​ភូ​ថង​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ៕v