​អ្នក​ប្រដាល់​សាកល ៣ រូប នឹងចូលរួម​ប្រកួត​ជើងឯក ផ្លូវ​ក្រវាត់ ចិន​-​អាស៊ាន

173
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
អ្នក​ប្រដាល់​សាកល​កម្ពុជា ៣ រូប នឹងចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍ ផ្លូវ​ក្រវាត់ ចិន​-​អាស៊ាន លើក​ទី​២ (2nd Belt & Road China-ASEAN Boxing Championship) ។​

​លោក ប៊ួ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ កីឡាប្រដាល់​សាកល​កម្ពុជា បាន​ឲ្យ​ដឹងថា ការប្រកួត នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​២៨ តុលា ឆ្នាំ​២០១៩ ។ កីឡា​ជម្រើសជាតិ​កម្ពុជា ទាំង ៣ រូប ដែល​ត្រូវ​ចូលរួម​ប្រកួត​នោះ មាន សៅ រង្សី ដែល​ទើបតែ​ដណ្ដើមបាន ចំណាត់ថ្នាក់​លេខ​១ ជើងឯក​ជាតិ​ទម្ងន់ ៤៩ គីឡូក្រាម ។ កីឡាករ បាង កា​ណុន ក៏​ទើបតែ​ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​១ ជើងឯក​ជាតិ​ឆ្នាំ​២០១៩ លើ​ប្រភេទ​ទម្ងន់ ៥២ គីឡូក្រាម​ដែរ ។ មួយរូប​ទៀត គឺ​
​កីឡាករ វី សុ​ភ័ស្ស ដែលជា​អ្នក​ប្រដាល់​ជើងចាស់​មួយរូប ។​

​ការប្រកួត​នេះ មានការ​ចូលរួម​ពី​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​អាស៊ាន ដូចជា កម្ពុជា ថៃ ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម សឹង្ហ​បូរី ម៉ាឡេស៊ី គឺ​លើកលែងតែ ទី​ម័​រ​ខាងកើត ព្រុយ​ណេ និង មី​យ៉ាន់​ម៉ា ប៉ុណ្ណោះ ដែល​មិន​ចូលរួម ។​

​លោក​អគ្គលេខាធិការ បាន​បញ្ជាក់ថា នេះ​ជាការ​ប្រកួត​ដ៏​សំខាន់​មួយ ហើយក៏​ជាការ​កំដៅ​សាច់ដុំ​មួយ មុនពេល​ស៊ី​ហ្គេម មកដល់ ៕v

អ្នក​ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត​