​អ្នក​ផឹក​ជិះ​ម៉ូតូ​បុក​ប៉ះ​ជាមួយ​អ្នក​ស្រវឹង​របួសធ្ងន់​សងខា​ង​

344
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ ម៉ូតូ​២​គ្រឿង អ្នកបើកបរ​សុទ្ធតែ​ខ្លាំង​រៀងខ្លួន ខ្វះ​ការ​យល់យោគ​គ្នា និង​ប្រើប្រាស់​ជាតិ​ស្រវឹង​ដូចគ្នា គ្មាន​ខាង​ណា​លើស​ខាង​ណា បើក​បុក​គ្នា​កណ្តាល​ទ្រូងផ្លូវ បណ្តាលឱ្យ​រងរបួស​ធ្ងន់​សងខាង​។​ករណីនេះ​បានកើត​ឡើង​ស្ថិតនៅតាម​បណ​តោ​យ​ផ្លូវជាតិ​លេខ​៤ ភូមិ​អូរ​ដឹ​ម សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​ព្រឹក ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០៩ ។​

​ក្រោយ​កើតហេតុ ភាគី​ខាង​ម៉ូតូ​សេ​១២៥ ត្រូវបាន​សាច់ញាតិ ដឹក​តាម​ម៉ូតូ ទៅ​ពេទ្យ រីឯ​ភាគី​ម្ខាង​ទៀត មិន​ទៅណា​ទេ ទោះជា​រហែក​ខោ​ក៏ដោយ នៅ​អង្គុយ​គ្រវីក្បាល ។​ករណី​ខាងលើ ត្រូវបាន សមត្ថកិច្ច​ជំនាញ​ចុះទៅពិនិត្យ​វាស់វែង ហើយ​កំពុងតែ​ទាញ​ខ្សែ​ម៉ែត្រ វាស់​ធ្វើ​កំណត់ហេតុ ត​រូ​វ​បាន​តំណាង​ភាគី​សងខាង ប្រាប់​ប៉ូលីស មិនចាំបាច់​វាស់​គេ ពួក​ខ្ញុំ​ត្រូវ​គ្នា​ហើយ បងៗ​ប៉ូលីស អូស​ម៉ូតូ​ចាកចេញ​បញ្ចប់រឿង ក្នុង​លទ្ធផល​រឿងហេតុ ស្មើគ្នា លទ្ធផល​បុក​ប៉ះ របួស​និង​ខ្ទេច​ម៉ូតូ​រៀងខ្លួន ៕S/​