​អ្នក​ភ្នំពេញ​២​នាក់​ឈ្នះ​រង្វាន់​ធំ​ម៉ូតូ​កង់​បី​២​គ្រឿង​ពី​ក្រុមហ៊ុន​ធី​វី​អេស​

355
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​អ្នករស់នៅ​ភ្នំពេញ​ពីររូប​បានឈ្នះ​ម៉ូតូ​កង់​បី​ចំនួន​២​គ្រឿង​ពី​ក្រុមហ៊ុន​ធី​វី​អេស​(TVS)​ដែលជា​ក្រុមហ៊ុននាំចេញ​ម៉ូតូ​កង់​បី​ម៉ាក​ធី​វី​អេស​ធំជាងគេ​បំផុត​របស់​ប្រទេស​ឥណ្ឌា​។​ខណៈ​៨​នាក់​ផ្សេងទៀត​មកពី​រាជធានី​ខេត្ត បានឈ្នះ​រង្វាន់​ទូរស័ព្ទ​និង​ប្រេងម៉ាស៊ីន​។

​កាលពី​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៩​ក្រុមហ៊ុន​ធី​វី​អេស​បានប្រគល់​រង្វាន់​ធំ​ម៉ូតូ​កង់​បី​ចំនួន​២​គ្រឿង​ដល់​អ្នក​ដែលមាន​សំណាង​ឈ្នះ​ក្នុងការ​ចាប់ឆ្នោត​ផ្សងសំណាង​កាលពីពេល​ថ្មីៗ​នេះ​។​អ្នក​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ម៉ូតូ​កង់​បី​ចំនួន​ពីរ​គ្រឿង​ពី​ក្រុមហ៊ុន​TVS​ប្រចាំខែ​កញ្ញា​ឆ្នាំ​២០១៩​ប្រជាពលរដ្ឋ​រស់នៅ​ភ្នំពេញ​គឺ​លោក​ផាន់​ស៊ា​ង​រី​និង​លោក​ហេង​ម៉េង​ឃាង​។​

​ក្រៅពី​រង្វាន់​ធំ​ធី​វី​អេស​ក៏បាន​ប្រគល់​រង្វាន់​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ចំនួន​៣​រង្វាន់​និង​រង្វាន់​ប្រេងម៉ាស៊ីន​Motul​ចំនួន​៥​រង្វាន់​ផងដែរ​ដល់​អតិថិជន​។​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​បាន​ទៅ​ឈ្មោះ​, អៀម សង់​ហ៊ឺ លោក អ៊ុង ផា និង​លោក ឆន អ៊ី​ម​។ រីឯ​ប្រេងម៉ាស៊ីន​ចំនួន​៥​រង្វាន់​បាន​ទៅលើ​ឈ្មោះ ឈុន រដ្ឋ​ពី ឃួន ម៉េង​លី ឈឹម​តា​ត់​ទុំ​គា​និង​ជា​វ៉ែន​។​

​សូម​រំលឹកថា​កាលពី​ថ្ងៃទី​១១​ខែតុលា​កន្លងទៅ​ថ្មីៗ​នេះ​ក្រុមហ៊ុន​ម៉ូតូ​កង់​បី​TVS​បាន​ចាប់​រង្វាន់​ជូន​អតិថិជន​របស់ខ្លួន​បាន​ជាវ​នូវ​ម៉ូតូ​កង់​បី​ម៉ាក​TVS​ដើម្បី​ស្វែងរក​អ្នកឈ្នះ​រង្វាន់​ប្រចាំខែ​ដែល​រួមមាន​ម៉ូតូ​កង់​បី​ម៉ាក​TVSKingDeluxe​ស៊េរី​ឆ្នាំ​២០១៩​ចំនួន​២​រង្វាន់​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ចំនួន​៣​រង្វាន់​និង​រង្វាន់​ប្រេងម៉ាស៊ីន Motul​ចំនួន​៥​រង្វាន់​។​

​គួរ​បញ្ជាក់ដែរថា​សម្រាប់​ការចាប់​រង្វាន់​លើក​នេះ​គឺជា​ការចាប់​រង្វាន់​លើក​ទី​៥​ប្រចាំ​ខែកញ្ញា​សម្រាប់​អតិថិជន​ដែល​បាន​ជាវ​នូវ​ម៉ូតូ​TVSKingDeluxe​ស៊េរី​ឆ្នាំ​២០១៩​ពី​ក្រុមហ៊ុន​TVs​។​រាល់​ការចាប់​រង្វាន់​សម្រាប់​អតិថិជន​គឺមាន​ភាព​សុក្រឹត​និង​យុត្តិធម៌​ជាទីបំផុត​។​ម្យ៉ាងវិញទៀត​ចំពោះ​អតិថិជន​ដែល​មិនទាន់​ឈ្នះ​រង្វាន់​ប្រចាំខែ​នេះ​សូមកុំ​ទាន់​អស់សង្ឃឹម​។

​ព្រោះ​សន្លឹកឆ្នោត​របស់​អតិថិជន​ទាំងអស់​ដែល​មិនទាន់​ឈ្នះ​នឹងត្រូវ​ចាប់​រង្វាន់​ម្តងទៀត​នៅ​បំណាច់​ឆ្នាំ​ដែលមាន​រង្វាន់​ធំ​ជា​រថយន្ត​ដ៏​ទំនើប​ផងដែរ​គឺ​ToyotaHiluxRevo2019​ម៉ូតូ​កង់​បី​TVSKingDeluxe​ស៊េរី​ឆ្នាំ​២០១៩​ទឹកប្រាក់​សុទ្ធ​រហូតដល់​១.០០០​ដុល្លារ​ទូរ​សព្ទ័​ដៃ​ស្មា​ត​ហ្វូ​ន​និង​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត​។​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​TVS​បាន​សហការ​ជាមួយ​ធនាគារ​អ៊ី​អន​ដែលជា​ដៃគូ​សហការ​បង់​រំលស់​របស់ ម៉ូតូ​កង់​បី​ធី​វី​អេស​៕S/

​ចំណងជើង​រូបថត​៖ TVS ប្រគល់​រង្វាន់​ជូន​អ្នកឈ្នះ​រង្វាន់​ពី​ការចាប់​ឆ្នោត​(​រូបៈ​សុផល​)


​ ​