​អ្នក​សហគមន៍​នេសាទ​ត្រពាំងរ​ពៅ​កំពុង​មោទនភាព​ចំពោះ​ផល​នេសាទ​កើនឡើង​

1307
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​ក្រោយ​អនុវត្តបាន​ខ្ជាប់ខ្ជួន​អំពី​កិច្ច​អភិរក្ស​ធនធាន​សមុទ្រ​ពេលនេះ​អ្នក​សហគមន៍​នេសាទ​ត្រពាំងរ​ពៅ​ស្ថិតក្នុង​ឃុំ​ព្រែក​ត្នោត​ស្រុក​ទឹកឈូ​កំពុងមាន​មោទនភាព​ជាមួយនឹង​ការកើនឡើង​នូវ​ផល​សមុទ្រ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​។​

ប្រធាន​សហគមន៍​លោក​ទិ​ត្យ​រី​ន​បាន​រៀបរាប់ថា​ក្រោយ​អនុវត្តបាន​ខ្ជាប់ខ្ជួន​នូវ​កិច្ច​អភិរក្ស​ធនធាន​សមុទ្រ​ពេលនេះ​ទាំង​ត្រី​,​គ្រែង​,​ក្តាម​,​ព្រមទាំង​ជីវៈចម្រុះ​ក្នុង​ដែន​គ្រប់គ្រង​របស់​អ្នក​សហគមន៍​នេសាទ​ត្រពាំងរ​ពៅ​កំពុងមាន​ការកើនឡើង​គួរឱ្យ​មោទនៈ​។ ជាក់ស្តែង​ប៉ុន្មាន​ថ្ងៃនេះ អ្នកនេសាទ​ប្រភេទ​មង​ធម្មតា គ្រួសារ​ខ្លះ​ប្រើ​កម្លាំង​ត្រឹមតែ​ពីរ​នាក់​អាច​រកត្រី​លក់បាន​ប្រាក់ចំណូល​រហូតដល់​៤០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។​

​ដោយឡែក​ពពួក​ក្តាមថ្ម​នៅតាម​ព្រៃកោងកាង​ក៏មាន​ការកើនឡើង​សូម្បី​ដើរ​អ្នកដើរ​លូក​ដោយ​ដៃ​ក៏​អាច​រកបាន​ពី​បួន​ម៉ឺន​ទៅ​ប្រាំ​ម៉ឺន​រៀល​ដែរ​។ លោក​ប្រធាន​សហគមន៍​បាន​បន្តថា​យ៉ាងណាមិញ សម្រាប់​គ្រែង​ឈាម​ដែល​មន្ត្រី​ការិយាល័យ​ជលផល​យកមក​លែ​ងក​ន្ល​ង​មក​បានកើត​កូន​និង​រាលដាល​ទៅខាង​ក្រៅ​ដែន​។​ធ្វើឱ្យ​អ្នករាវ​ចាប់​អាច​រក​កម្រៃ​បាន​ពី​ប្រាំ​ម៉ឺន​ទៅ​ប្រាំមួយ​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។​
​កុំថាឡើយ​តែ​អ្នកនេសាទ​សូម្បី​ភ្ញៀវ​មក​កម្សាន្ត​ដែល​ចុះ​រាវ​ចាប់​លេង​គ្រាន់​នឹង​សប្បាយ​ក៏​រកបាន​រួច​ធ្វើ​ម្ហូប​ផងដែរ​។​

​ទាក់ទិន​នឹង​ការអភិរក្ស​ពពួក​គ្រែង​នេះ​លោក​ទិ​ត្យ​រី​ន​បាន​បញ្ជាក់ថា​សហគមន៍​មានបំណង​អភិរក្ស​គ្រែង​ឈាម​យ៉ាងហោច​ឱ្យបាន​មួយ​ហិកតា​បន្ថែមទៀត​ដើម្បី​ថ្ងៃក្រោយ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ធូរធារ​។​ដូច្នេះ​សហគមន៍​ពឹង​លើ​សប្បុរសជន​ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​ឬ​អង្គការ​ណាមួយ​ដែលមាន​កញ្ចប់​ថវិកា​សូមជួយ​ក្នុង​ការទិញ​ពូជ​គ្រែង​ឈាម​យកមក​លែង​។​

​ពាក់ព័ន្ធ​នឹង​បំណង​របស់​អ្នក​សហគមន៍​ជុំវិញ​កតរ​ណី​ខាងលើ​លោ​កស​សូ​រិ​ន​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពត​បានបញ្ជាក់​ថា​កាលពី​បី​ឆ្នាំមុន​មន្ត្រី​ជំនាញ​បាន​នាំយក​ពូជ​គ្រែង​ឈាម​ទៅ​លែង​ក្នុង​ដែន​សហគមន៍​នេសាទ​ត្រពាំងរ​ពៅ​លើ​ទំហំ​បី​ហិកតា​។​

​ដូច្នេះ​មិនមែនជា​ការលំបាក​ទេ​សហគមន៍​គួរ​បោះបង្គោល​មួយ​ឬ​ពីរ​ហិកតា​ដោយ​ហាមឃាត់​ការចូល​រាវ​ចាប់​ជាការ​ស្រេច​ព្រោះ​កូន​គ្រែង​ងាយ​កើត​ហើយ​ឆាប់​ធំធាត់​បំផុត​។​ការចាប់​ពូជ​ពី​ក​ន្លែ​ម​មួយ​ទៅ​ដាក់​កន្លែង​មួយ​មានការ​លំបាក ហើយ​ច្បាប់​ក៏បាន​ហាមឃាត់​ចំពោះ​ការធ្វើ​បែបនេះ​ដែរ​៕S/​

អ្នក​សហគមន៍​នេសាទ​ត្រពាំងរ​ពៅ​កំពុង​មោទនភាព​ចំពោះ​ផល​នេសាទ​កើនឡើង​