​អ្នក​អូស​រទេះ​ត្អូញត្អែរថា​សមត្ថកិច្ច​ច្រកទ្វារព្រំដែន​កៀប​យកលុយ​ពី​ពួកគាត់​

791
ចែករម្លែក

​​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្ម​កររ​ក​ស៊ី​អូស​រទេះ​បាន​ត្អូញត្អែរ​ប្រាប់​អ្នកកាសែត​ថា​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​សំពៅ​លូន​បាន​កៀប​យកលុយ​ពី​ពួកគាត់​។​ពួកគាត់​និយាយថា​ការដឹក​ទំនិញ​បន្លែ​ផ្លែឈើ​មិន​បង់ពន្ធ​។​តែ​ប្រធាន​គណៈកម្មការ​បាន​បំភ្លឺថា​សមត្ថ​កិកិ​ច្ច​យកតែ​ថ្លៃ​បាយទឹក​ប៉ុណ្ណោះ ។​

​កម្មករ​អូសរ​ទះ​ដឹកទំនិញ​ជាច្រើន​នាក់​និង​ពលរដ្ឋ​ដែល​ចូល​ទិញ​បន្លែ​ផ្លែឈើ​យកទៅលក់​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ក្នុងប្រទេស​កម្ពុជា​សំណូមពរ​សុំឱ្យ​សមត្ថកិច្ច​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​គីឡូ​១៣​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​ដែលមាន​លោក​ឃឹម​ទិព្វ​មុន្នី​ជា​ប្រធាន​ច្រកទ្វារ​អន្តរជាតិ​មេត្តា​កុំ​យកលុយ​ពី​ពួកគាត់​ច្រើនពេក​។​ពីព្រោះ​គាត់​ស៊ីឈ្នួល​ដឹក​ឱ្យគេ​បាន​ប្រាក់​បន្តិចបន្តួច​គ្រាន់​ចិញ្ចឹម​គ្រួសារ​ដែល​ខ្វះខាត​ហើយ​ភាគច្រើន​មក​ជួល​ផ្ទះ​គេ​នៅ​ព្រោះ​មកពី​ខេត្ត​ឆ្ងាយៗ។​

​លោក​ឃឹម ទិព្វ​មុន្នី​និង​លោក​វរសេនីយ៍ឯក ងិន លី​ណា​ហ្សា​ណូ នាយ​ប៉ុ​ស្ថិ៍​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​គីឡូ​១៣បាន បំភ្លឺ​ប្រាប់​អ្នកសារព័ត៌មានឱ្យដឹង​កាលពី​កន្លងទៅ​ថ្មីៗ​នេះ​ថា ការយក​ប្រាក់​បន្តិចបន្តួច នោះ​គឺ​គ្រាន់​សម្រាប់ បាយទឹក របស់ សមត្ថកិច្ច​ប៉ុណ្ណោះ​ដោយសារ​ពួកគាត់ ហត់នឿយ​ធ្វើ​ការងារ​ទាំង យប់​ទាំង​ថ្ងៃ​នៅ​មាត់​ច្រកទ្វារព្រំដែន​។​

លោក​ប្រធាន​គណៈកម្មការ​​ច្រកទ្វារព្រំដែន​អន្តរជាតិ​គីឡូ​១៣​ប្រាប់ទៀតថា​ការយក​ប្រាក់​បន្តិចបន្តួច​នោះ​ដោយ​ឃើញថា​កម្មករ​អូស រ​ទះ​ពួកគាត់ ស៊ីឈ្នួល​ម៉ៅការ​អូស​ដឹកទំនិញ​ឱ្យ​ឈ្នួ​ញ​ដោយ មិន បង់ពន្ធ ។ ទំនិញ​និង​បន្លែ​ផ្លែឈើ រាប់សិប​តោន​ត្រូវបាន​ឈ្មួញ​ជួល​កម្មករ​អូសរ​ទះ​ដឹកជញ្ជូន​ដូច​កណ្តៀរ​ប្រមូលផ្តុំ​បាន​ច្រើន​រួចហើយ​ដឹក​ចេញ​យកទៅ​បោះ​លក់​នៅលើ​ទីផ្សារ​តាម​បណ្តា​ស្រុក​ខេត្ត​នានា​។​លោក​បញ្ជាក់ទៀតថា​ជាគោលការណ៍​បើ​ប្រជា​ពល រដ្ឋ​ទិញ​ទំនិញ និង​បន្លែ ផ្លែឈើ ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ សមត្ថកិច្ច​មិន​ប៉ះពាល់​នោះទេ​។​

​សូមបញ្ជាក់ថា ច្រកទ្វារព្រំដែន​អន្តរជាតិ គីឡូ​១៣ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឈម និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ខៅ​ឌី​ន ស្រុក​ខ្លង​ហាត ខេត្ត ស្រះកែវ ប្រទេស​ថៃ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​និង​ថៃ​ទើបតែ បាន​ឯកភាពគ្នា ប្រកាស ពី​ច្រក ទ្វារ​ព្រំ ដែន​តំបន់​ទ្វេភាគី មកជា​ច្រកទ្វារ​អន្តរជាតិ នៅក្នុង​អំឡុង​ដើមឆ្នាំ​២០១៨។ ក្នុង​គោល បំណង​ដើម្បី​ប្រែក្លាយ​ច្រកទ្វារព្រំដែន​មួយ​នេះ​ទៅជា​ច្រកទ្វារ​នៃ​កិច្ចសហប្រតិបត្តិការ បំរើ លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និង​ការធ្វើដំណើរ​ឆ្លងដែន​ប្រកប​មុខរបរ រវាង​ប្រជាជន នៃ​ប្រទេស​ទាំង​២ ឱ្យមាន​ភាព​កាន់តែ​ល្អប្រសើរ​ឡើង​៕S/

​រូ​បថ​តៈ​គណៈកម្មការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្រុក​សំពៅ​លូន កម្មរ​អួ​ស​រទេះ​ដឹកទំនិញ​