​អ្នកឧកញ៉ា គិត ធាង បញ្ជូនទៅ​ពេទ្យរុស្ស៊ី ដោយសារមានជំងឺសួត

534
ចែករម្លែក
  • 112
    Shares
​អ្នក ឧកញ៉ា គិត ធាង បញ្ជូនទៅ​ពេទ្យរុស្ស៊ី ដោយ សារ មាន ជំងឺ សួត

ដោយ​:​ស​រិ​ទ្ធ /​ភ្នំពេញ​:​ប្រភពព័ត៌មានច្បាស់​ការណ៍ថ្លែងប្រាប់រស្មីកម្ពុជា ថា នៅ ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នេះ អ្នកឧកញ៉ា គិត ធាង ម្ចាស់ មជ្ឈមណ្ឌលកម្សាន្ដរ៉ក់ ពាក់ព័ន្ធគ្រឿងញៀនដ៏សម្បើម ត្រូវបាន​បញ្ជូនមក​ស​ម្រាក​ព្យាបាល​ជំងឺ​នៅ​ពេទ្យរុស្ស៊ី ដោយសារជំងឺសួត ។

​អ្នកឧកញ៉ា គិត ធាង អាចដេកសម្រាកពេទ្យរុស្ស៊ីបាន បន្ទាប់ពីលោកស្រីមេធាវី ពឹង ធីតា ដាក់ពាក្យស្នើសុំទៅលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ ។

​សូមបញ្ជាក់ថា លោកសេង លាង ចៅក្រម​ស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួនអ្នកឧកញ៉ា​គិត ធាង ដាក់ពន្ធនាគារប៉េ​ហ្សី បណ្តោះអាសន្ន កាលពីរសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ ពីបទ​សម្រួល​ឲ្យ​មាន ការប្រើប្រាស់​គ្រឿងញៀនដោយ​ខុសច្បាប់ តាម​​មាត្រា​៤៤ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។​

​មាត្រា​៤៤ កថាខណ្ឌ​ទី​២ ច្បាប់​ស្តីពី​ការត្រួតពិនិត្យគ្រឿងញៀន​ឆ្នាំ​ចែងថា អំពើ​ជួល​ទីកន្លែង ផ្តល់​ទីកន្លែង ឬអំពើ​ផ្សេងទៀតបង្កលក្ខណៈ​ងាយស្រួលដល់​ការប្រើប្រាស់ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន គឺជា​បទ​សម្រួល ឲ្យ​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​ផ្តន្ទាទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ​២០​លាន​រៀល ៕​សរន/Ha