​អ្វីដែល​គួរ​ញ៉ាំ នៅពេល​អ្នក​កំពុង​បំបៅ​ដោះ​កូន​

300
ចែករម្លែក

​អ្នក​ម្តាយ​គួរតែ​ព្យាយាម​បរិភោគ​របប​អាហារ​ដែលមាន​តុល្យ​ភាពល្អ​សម្រាប់​សុខភាព​រួមមាន ៖

• អាហារ​ម្សៅ ដូចជា នំប៉័ង និង​អង្ករ​។ អ្នក​ក៏ត្រូវ​បរិភោគ​គ្រាប់​ធញ្ញជាតិ ដើម្បី​បន្ថែម​ជាតិ​សរសៃ​។​
• បរិភោគ​ផ្លែឈើ និង​បន្លែ​។​
• ប្រូតេអ៊ីន​មួយចំនួន ដូចជា​សាច់​គ្មាន​ខ្លាញ់ ស៊ុត និង​អាហារ​ជំនួយការ​លូតលាស់ យ៉ាងហោចណាស់​ទទួលទាន​ត្រី​ដង​ក្នុង​មួយ​សប្តាហ៍ ដែល​រួមមាន​ត្រី​សាល​ម៉ុ​ន​។​

• ទទួលទាន​ទឹកដោះគោ​ដែលមាន​ជាតិ​ខ្លាញ់​ទាប​មួយចំនួន ដូចជា ទឹកដោះគោ​ជូរ ឬ​ទឹកដោះ​គោមួយ​កែវ​។​

​ទោះបីជា​យ៉ាងណា ម្ហូបអាហារ និង​ភេសជ្ជៈ​មួយចំនួន អាច​ចូលទៅក្នុង​ទឹកដោះ​ម្ដាយ ហើយ​អាចមាន​ផលប៉ះពាល់​ដល់​កូន ដែល​អាច​នឹងរង​ផលប៉ះពាល់ ដែល​បណ្តាល​ឲ្យ​មាន​រោគសញ្ញា​ដូចជា ៖

• ហើមពោះ​
• ស្បែក​កន្ទួល​រមាស់ និង​ក្រហម​
• ហើម​ភ្នែក មុខ ឬ​បបូរមាត់​
• ក្អក ឬ​កណ្ដាស់​
• រាករូស​
• ទល់លាមក​
• ក្អួត ឬ​ការ​ចាល់​ជាតិ​អាស៊ីត​
• ចំណង់​អាហារ​ថយចុះ​
• កើតមាន​ជំងឺ​ស្បែក​
• លាមក​មានការ​ផ្លាស់ប្តូ​រ​
• ការលូតលាស់​មិនល្អ​។​

​ប្រសិនបើ​អ្នក​គិតថា ទឹកដោះ​អាច​នឹងមាន​ផលប៉ះពាល់​ដល់​កូន អ្នក​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​៕ ដោយៈ​health.com.kh