​ឧកញ៉ា​សុខ​ប៊ុន​យល់ព្រម​បញ្ចប់រឿង​ជម្លោះដីធ្លី​ជាមួយ​ពលរដ្ឋ​ក្នុង​ឃុំ​ស្វាយជ្រំ

117
ចែករម្លែក

ដោយ​:​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖​ជុំវិញ​បញ្ហា​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ​ជាមួយនិង​មេការ​របស់លោក​ឧកញ៉ា​សុខ​ប៊ុន​រហូតមក​ដល់ពេលនេះ​បាន​ឈានដល់​ការសម្របសម្រួល​ត្រូវ​គ្នា​ហើយ​។​ដោយ​ភាគី​ខាង​ឧកញ៉ា សុខ ប៊ុន យល់ព្រម ប្រគល់​ដី ដែល​ប្រជាពលរដ្ឋ មិនបាន​លក់ ទៅឱ្យ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដើម​វិញ​បន្ទាប់ពី​មានការ​ប្រទាញប្រទង់​គ្នា​យូរ​មកហើយ ។

​កិច្ចប្រជុំ​ដោះស្រាយ​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​វត្ត​ឧទ្ទុម្ពរ ក្នុងភូមិ​ឧទុម្ពរ ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ​។​មេឃុំ​ស្វាយជ្រុំ​លោក​យី​ភួ​ន​បានឱ្យដឹងថា​បន្ទាប់ពី​មានការ​វិវាទ​ដី​ដ៏​រ៉ាំរ៉ៃ​រវាង​ប្រជាពលរដ្ឋ​ជាមួយនិង​មេការ​របស់លោក​ឧកញ៉ា​សុខ​ប៊ុន​គឺ​លោក​លន់​ឡ​ន​ហៅ​ឡុង​រួចមក​ការដោះស្រាយ​បានធ្វើ​ឡើងជា​បន្តបន្ទាប់​ទីបំផុត​ពេលនេះ​។

​យើង​បាន​ដោះស្រាយ​ចេញ​ជា​បណ្ដើរៗ​ហើយដោយ​តំណាង​ថ្មី​របស់​ក្រុម​ឧកញ៉ា​សុខ​ប៊ុន​បាន​ចេញមុខ​សម្របសម្រួល​និង​ព្រម​ប្រគល់​ដី​ទៅ​ប្រជាពលរដ្ឋ​ដែល​មិនបាន​លក់​ទៅឱ្យ​គាត់​វិញ​តែ​ប្រជាពលរដ្ឋ​ត្រូវមាន​ឯកសារ​ត្រឹមត្រូវ​និង​ពិត​ថាៈ​មិនបាន​លក់​មែន​។​ចំណែក​ប្រជាពលរដ្ឋ​ណា​ដែល​បាន​លក់​មិន​អាចយ​កដី​នោះ​មកវិញ​បានឡើយ ។

​ជាមួយគ្នានេះ​ផងដែ​អភិបាលរង​ស្រុក​រលាប្អៀរ​លោក​សេង​វិចិត្រ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្វាយជ្រុំ ទាំងអស់ សូម​រួសរាន់ ប្រញាប់​យក​ឯកសារ កម្មសិទ្ធិ​ដីធ្លី ដែល​មិនបាន​លក់​ឱ្យ​ក្រុមហ៊ុន ឧកញ៉ា សុខ​ប៊ុន មក​ធ្វើការ​ផ្ទៀងផ្ទាត់ ដើម្បី​ទទួលយក​ដី​ត្រឡប់មកវិញ​ព្រោះថាៈ​រយៈពេល​មានកំណត់ គឺ​ត្រឹមតែ​ថ្ងៃ​១០​ខែមីនា​ខាងមុខ​នឹង​ផុត​ឱសានវាទ​ហើយ​ហេតុនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​រួសរាន់​ឡើង​៕S/​