​ឧកញ៉ា​ហួត​ជា​ក្នុង​ខួបកំណើត​បបួល​តារា​ល្បីៗ​ធ្វើបុណ្យ​រួមគ្នា​ជាជាង​មានកម្ម​វិធី​ផឹកស៊ី​

165
ចែករម្លែក
  • 9
    Shares

ដោយ​បូ​រិ​ន​/​ភ្នំពេញ​៖​លោក​ឧកញ៉ា​ហួត​ជា​បាន​បង្កើត​កម្មវិធី​ធ្វើបុណ្យ​និង​ចែកទាន​ជាពិសេស​ក្នុង​ខូ​ប​កំណើត​របស់ខ្លួន​ដោយបាន​បបួល​តារា​ល្បីៗ​ជាច្រើន​នាក់មក​ធ្វើបុណ្យ​រួមគ្នា​ជាជាង​ចំណាយលុយ​ធ្វើ​កម្មវិធី​ផឹកស៊ី​សប្បាយ​។​

កាលពី​ថ្ងៃ​ថ្ងៃ​ទឺ ១៣ ខែ មីនា ឆ្នាំ ២០១៩ ក្រុម​តារា​ល្បីៗ​ជាច្រើន​មានដូចជា លោក សា​ផានិត​លោក​អ៊ឹម​ជីវ៉ា​កញ្ញា​ពេជ្រ​សូលី​កា​និង​តារា​សម្តែង​អ្នកស្រី​ម៉ែ​ប្រ​ជុ​យ​ព្រមទាំង​លោក​ឧកញ៉ា​ឌួង​ឆាយ​បានបង្ហាញ​វត្តមាន​ក្នុង​ពិធី​ធ្វើបុណ្យ​រួមគ្នា​នៃ​ឱកាស​អបអរ​ខួបកំណើត​លោក​ឧកញ៉ា ហួត ជា​។

​លោក​ឧកញ៉ា ហួត ជា​បាន​ប្រាប់​អ្នកសារព័ត៌មាន​ដឹង​ឱ្យ​ថា​លោក​រៀបចំ​កម្ម​ពិធី​ចែក​អំណោយ​របស់លោក ក្នុង​ថ្ងៃ​ខួបកំណើត​ហើយក៏​លោក​ចង់​ផ្តាំ​ផងដែរ​ថា​សុំអោយ​បងប្អូន​ដែលមាន​លទ្ធភាព​ប្រារ​ពពី​ធី​ខួបកំណើត​ជួបជុំ​មិត្តភក្តិ​ផឹកស៊ី​ប្តូរ​មក​ធ្វើអំពើ​ល្អ​វិញ​គឺ​ចែកទាន​ជូន​ដល់​អ្នកក្រខ្សត់​ឬក៏​ចែកទាន​ដល់​ព្រះសង្ឃ​ដែល​ខ្វះ​ចង្ហាន់​វិញ​។

​អគ្គនាយក​ក្រុមហ៊ុន​សំណង់​ហួត​ជា​បាន​បញ្ជាក់ថា​កម្មវិធី​ធ្វើបុណ្យ​រួមគ្នា​លើក​នេះ​លោក​មាន​អំណោយ​រួមមាន អង្ករ ២​តោន , ទឹក​សុទ្ធ 10០​កេស , ត្រីងៀត ៥​គីឡូ ប្រគេន​ដល់​ព្រះសង្ឃ តាអាចារ្យ យាយជី នៅ វត្ត​គល់​ទទឹង ។

ក្នុង​ពិធី​នោះ មាន​តា​ចា​រ្យ និង យាយជី សរុប ១១៣​នាក់ ហើយ​ព្រះសង្ឃ​គង់​ក្នុង​វត្ត​គល់​ទទឹង​នេះ​មាន​ចំនួន​២០០​អង្គ​។ លោក សូម​ថ្លែងអំណរគុណ​ដល់ លោក ឧកញ៉ា​ដួង​ឆាយ​និង​លោក​វិចិត្រ​ដា​រ៉ា​រួមជាមួយ​អ្នក​សិ​ល្បះ​មួយចំនួន​ផងដែរ​មាន​ទឹកចិត្ត​ចូលរួម​សកម្មភាព​ធ្វើបុណ្យ​រួមគ្នា​លើក​នេះ​។

​ជាមួយគ្នា​លោក អ៊ឹម ជីវ៉ា បាន​ប្រាប់ថា លោក​ពិតជា​ត្រេកអរ​ដែល​លោក​ឧកញ៉ា ហួត ជា ទឹកចិត្ត​ធ្វើបុណ្យ​និង​បាន​អញ្ជើញ​ក្រុម​តារា​យើង​មក​ធ្វើបុណ្យ​រួមគ្នា​ក្នុង​អំពើ​ល្អ​។ លោក​ក៏​សូម​សរសើរ​ដល់​លោក​ឧកញ៉ា​ដែល​ចំណាយលុយ​កាក​ជាច្រើន​មក​ចែកជូន​មនុស្ស​ចាស់ ជាជាង​ចំណាយ​កម្មវិធី​ផឹកស៊ី​សប្បាយ​ទៅវិញ​។​

​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សិល្បករ​ខ្មែរ រូបលោក​ក៏បាន​ផ្តាំ​ផងដែរ​ថា សូមឱ្យ​អ្នកសិល្បៈ ឬ តារា​ល្បីៗ ដែលមាន​ធុន​ធាន ត្រូវយក​ឱកាស ពេលវេលា ឬ ជាពិសេស​ថ្ងៃ​ខួបកំណើត​របស់ខ្លួន​ធ្វើបុណ្យ ឬ ចែកទាន​ជូនទៅ​មនុស្ស​ដែល​ក្រខ្សត់​ចង់​រស់នៅ ប្រសើរ​ជាជាង​ចំណាយលុយ​ច្រើនសន្ធឹក​ទៅ​សប្បាយ ហើយ​មក​អង្គុយ​កើតទុក្ខ​ទៅវិញ​៕S/​