​ឧបការី​អាជ្ញាធរ​អប្សរា​ចុះ​ជម្រុញ​លើកទឹកចិត្ត​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​មុនពេល​លាឈប់​ពី​ការងារ​

353

(​សៀមរាប​)៖​លោក​ជ្រុ​ន​សុផល​ឧបការី​អាជ្ញាធរ​អប្សរា​មុន​ន​ពេល​លាឈប់​ពី​ការងារ​បាន​ចុះ​ជម្រុញ​និង​លើកទឹកចិត្ត​ពលរដ្ឋ​ក្នុងភូមិ​ពាម ឃុំ​ដូន​កែវ ស្រុក​ពួក ដែលជា​ទីតាំង​ពង្រឹង​មូលដ្ឋាន​របស់លោក កាលពីពេល​កន្លងទៅ ឲ្យ​ពួកគាត់​ចងចាំ​នូវ​គុណបំណាច់ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

ជួប​ជាមួយ​ពលរដ្ឋ​ក្នុងភូមិ​ខាងលើ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១​ខែមករា​ឆ្នាំ​២០១៨​លោក​ជ្រុ​ន សុផល បានលើកឡើង​ថា​ថ្វី​ត្បិត​រូបគាត់​បានដាក់​ពាក្យ​លាឈប់​ពី​ការងារ​។​ពេលនេះ​ត្រឹមតែ​ជា​ពលរដ្ឋ​ម្នាក់​ដូច​ពលរដ្ឋ​ដទៃ​តែ​ការដឹងគុណ​នៅតែ​ចងចាំ​ជានិច្ច ចំពោះ​គណបក្ស​ប្រជាជន​។

​ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា រូបលោក​បាន​ចូល​បំរើ​ការងាររាជការ និង​ចូល​ជា​សមាជិក​បក្ស​ប្រជាជន ទោះបី​ត្រូវ​ផ្លាស់ប្តូរ​ពី​ការងារ​មួយ​ទៅ​ការងារ​មួយ ក៏​នៅតែ​សមា​ជិត​បក្ស​ប្រជាជន​។ ព្រោះ​ថាបើ​គ្មាន​បក្ស​ប្រជាជន ក៏​គ្មានអ្វី​គ្រប់យ៉ាង​ក្នុង​ពេលនេះ ចឹ​ង​ទេ​បងប្អូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន គួរ​កុំ​បែ​ខ្នង​ងាកក្រោយ​ចោល​អ្នកមានគុណ​។

លោក​បន្តថា ភូមិ​ពាម​ឃុំ​ដូន​កែវ​នេះ ជា​មូលដ្ឋាន​ដែល​រូបលោក​ផ្ទាល់ តែង​ស្និត​ស្នាល​ជាមួយ​ពលរដ្ឋ​ក្នុងអំឡុង​ពេលកន្លងមក ហើយ​ពួកគាត់​ស្ទើ​៨០​ទៅ​៩០​ភាគរយ​ប្តេជ្ញា​ដឹងគុណ​បក្ស​ប្រជាជន​។ បើទោះបី​ជាប់​ការងារ រកស៊ី​ចិញ្ចឹមជីវិត​គ្រួសារ ទោះ​ទៅ​ទី​ឆ្ងាយ​ជិត ក៏​មិន​ភ្លេច​ក្នុងពេល​គ្រាមួយ​នោះ​ចូលមក​ដល់​។​

​លោក​ជ្រុ​ន សុផល ផ្តាំ​ជា​ចុងក្រោយ​ថា ទោះបី​រូបលោក​លាឈប់​ពី​ការងារ ក៏​នៅតែ​បន្តទៅ​សួរសុខទុក្ខ​ជាធម្មតា ថែមទាំង​បន្ត​ជួយឧបត្ថម្ភ​ថវិការ​ដល់​សហគម​ន៏ សម្រាប់​ចាស់ជរា​.​ស្ត្រី​ឆ្លងទន្លេ​.​កុមារ​តូចៗ ពេល​ជួប​ហេតុការណ៍​ចាំបាច់​។ ជាមួយគ្នា​នោះ​លោក​ក៏​រំពឹងថា បងប្អូន​ពលរដ្ឋ​ក្នុងភូមិ ក៏ដូចជា​សហគម​ន៏ នៅតែ​ដឹងគុណ​បក្ស​ប្រជាជន។

ក្រោយពេល​គ្មាន​រូបលោក ក្នុងអំឡុងពេល​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខនេះ ដោយសា​តែ​ក្នុង​គ្រានោះ​រូបលោក ពុំមែន​ជា​រាជការ​ឬ​ថ្នាក់ដឹកនាំ គឺជា​ពលរដ្ឋ​ធម្មតា​ម្នាក់​ដូច​គេឯង​ប៉ុណ្ណោះ​៕S/​ដោយៈ​អង្គរតូច

​ឧបការី​អាជ្ញាធរ​អប្សរា​ចុះ​ជម្រុញ​លើកទឹកចិត្ត​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​មុនពេល​លាឈប់​ពី​ការងារ​