​ឧបនាយករដ្ឋមន្ត្រី​ចិន​៖​កម្ពុជា​និង​ចិន​ជា​មិត្ត​ដែកថែប​ដ៏​រឹងមាំនិងរឹងមាំ​ទាំងកិច្ចសហប្រតិបត្តិការ​

1132
ចែករម្លែក
  • 1
    Share

ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជានា​រសៀល​ថ្ងៃទី ១១ ខែ កញ្ញា​នេះ​បាន​អនុញ្ញាតិ​ឲ្យលោក ហាន់ ជឹ​ង(Han Zheng)ឧបនាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សមាជិក ​កា​រិ​យា​នយោបាយ​និង​ជា សមាជិក គណៈកម្មាធិការ​អចិ​ន្ត្រៃ​យ៏​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន​ចូល ជួប​សំដែង​ការគួរ​សមនិង​ពិភាក្សា​ការងារ​នៅ​ទីក្រុង​ណាន់នី​ង ខេត្ត​គង់​ស៊ី ប្រទេស​ចិន ។​

​នៅក្នុង​ជំ​នូ​ប​នោះ​លោក ហាន់ ជឹ​ង បាន​មាន​ប្រសា​ស​ន៏​ស្វា​គម​ន៏​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​អញ្ជើញ​មកកាន់​ទីក្រុង​ណាន នី​ង ដើម្បី​អញ្ជើញ​ចូលរួម​ពិ​ព័ណ៌​អាស៊ាន ចិន ដែល​កម្ពុជា​ជា​ប្រទេស​កិត្តិយស ។ លោក ហាន់ ជឹ​ង ក៏បាន​នាំនូវ​ពាក្យ​ផ្តាំផ្ញើ​សួរសុខទុក្ខ សម្តេច​តេ​ជោ​ពី​ប្រធានាធិបតី​ចិន​ផងដែរ ។ លោក ហាន់ ជឹ​ង បាន​គូសបញ្ជាក់ថា​មិត្តភាព​រវាង​កម្ពុជា​និង​ចិន​មាន​យូរលង់​ណាស់​មកហើយ​លោក​បាន​បន្តថា​ប្រទេស​យើង​ទាំងពីរ​បាន​ខិត ខំ​ពង្រឹង​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​នេះ​កាន់តែ​មានការ​រីកចំរើន។កម្ពុជា​និង​ចិនជា​មិត្ត​ដែកថែប​ដ៏​រឹងមាំ​ហើយ​ប្រទេស​កម្ពុជា​និង​ចិន​ជា​ប្រទេស​រឹងមាំ​កិច្ចសហប្រតិបត្តិការ ។

​ជាមួយគ្នានេះ​លោក ហាន់ ជឹ​ង​បាន​អបអរសាទរ​សម្តេច​តេ​ជោ​ដែល​បាន​ជាប់ឆ្នោត​បន្តធ្វើ​ជានា​យក​រដ្ឋមន្ត្រី​បន្តទៀត ។ លោក​ឧ​ប​នាយ ក​រដ្ឋមន្ត្រី​ចិន​មាន​ប្រសា​ស​ន៏​ថា​ក្នុងចំណោម​មេដឹកនាំ​អាស៊ាន​ទាំងអស់​មានតែ​សម្តេច​តេ​ជោ​ទេ​ដែលជា​មេដឹកនាំ​ដែល​បាន​ចូលរួម​កម្ម វិធី​ពិ​ព័ណ៌​អាស៊ាន​ចិន​បាន​ច្រើនជាងគេ​បំផុត បាន​រហូតដល់ ១១ ដង​មកហើយ​។

​ក្នុង​ឪ​កាស​នេះ​ឧបនាយករដ្ឋមន្ត្រី​ចិន​បាន​បញ្ជាក់ថា​ប្រទេស​ចិន​នៅ​ខែមេសា​ឆ្នាំ​ក្រោយនេះ​នៅ​ទីក្រុង​ប៉េកាំង​នឹងមាន​កម្មវិធី​មួយ​ទាក់ទង​នឹង​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​ដែល​ពេលនោះ​នឹង​អញ្ជើញសម្តេច​តេ​ជោ ហ៊ុន សែន ទៅ​ចូលរួម​ផងដែរ​។​

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ចិន​ដែល​បាន​៦​ផ្តល់​កិត្តិយស​ដល់​ប្រទេស​កម្ពុជា​នៅក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នៅ​ទីក្រុង​ណា​នី​ង​នេះ​។ សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ដល់​ប្រធា នាធិបតី​ចិន​ផង​ដែល​បាន​ផ្តាំផ្ញើ​សាកសួរ សុខ​ទុក​និង​បាន​អបអរសាទរ​ចំពោះ​សម្តេច​ដែល​បាន​បន្ត​ដឹកនាំ​ប្រទេ ស​កម្ពុជា ។

​ក្នុង​ឪ​កាស​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសា​ស​ន៏​ជំរាបជូន​ខាង​ភាគី​ចិន អំពី​សភាព​ការ​នៅក្នុង​ប្រទេស​កម្ពុជា និង បាន ថ្លែងអំណរគុណ​ដល់​ប្រទេស​ចិន​ដែល​បាន​ចូលរួម​ផ្តល់ជំនួយ​កន្លងមក​ដើម្បី​អភិវឌ្ឍ​ន៏​ប្រទេស​កម្ពុជា ។ សម្តេច​តេ​ជោ​ក៏បាន​មាន​ប្រសា សន៍​ទៀតថា​កម្ពុជា​បច្ចុប្បន្នកំពុង​មានការ​រីក សេដ្ឋកិច្ច​មានការ​លូតលាស់ ។

​សម្តេច​តេ​ជោ​ក៏បាន​ស្នើ​សុំអោយ​ប្រទេស​ចិន​បើកចំហរ​ទីផ្សា​កសិកម្ម​ដើម្បី​នាំ​កសិផល​កម្ពុជា​មកកាន់​ប្រទេស​ចិន​ជាពិសេស​បន្ថែម​កូតា​នាំចូល​កសិផល​ពី​កម្ពុជា​បន្ថែមទៀត​។​ជាមួយគ្នានេះ​សម្តេច​តេ​ជោ​ក៏បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ចិន​បន្ត​ជំរុញ​អ្នកវិនិយោគ​ចិន​ឲ្យ​បន្ថែម​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ។ ព្រម​ជាមួយគ្នានេះ​សម្តេច​តេ​ជោ​រំពឹងថា​ភ្ញៀវ​ទេសចរណ៍​ចិន​នឹងមាន​ការកើនឡើង​កាន់​តែ​ច្រើន​បន្ថែម ទៀត​នៅ​កម្ពុជា ៕BR