​ឧបនាយករដ្ឋមន្ត្រី​អញ្ជើញ​ពិនិត្យ​ការវិវត្ត​ជួសជុល​នៅ​ប្រាសាទ​កណ្តាល​ស្រះស្រង់​

79
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​: នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០​នេះ លោកស្រី​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​និង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អញ្ជើញ​ពិនិត្យ​ការវិវត្ត​នៃ​ដំណើរ​ការជួសជុល​នៅ​ប្រាសាទ​កណ្តាល​ស្រះស្រង់ ខេត្តសៀមរាប​។​

​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រចាំ​ការដ្ឋាន​ជួសជុល​ក៏បាន​ជំរាបជូន​លោកស្រី ឧបនាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ទាំងអស់​នូវ​ដំណើរការ​ជួសជុល​និង​លទ្ធផល​ដែល​ប្រទះឃើញ​ក្នុង​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​រួមមាន​រចនា​សម្ពន្ធ​សំណង់​ប្រាសាទ​ចម្លាក់​សត្វ​អណ្តើក​ចម្លាក់​ក្បាល​នាគ​ខ្វាត​ព៌​ណស​(​គ្រី​ស្តា​ល់​?) និង​ត្រីសូល៍​។


​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​ចំណាយ​កម្លាំងកាយ​ប្រាជ្ញា​ស្មារតី​លើកស្ទួយ​ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ​ដែលជា​មរតក​រប​ស់មនុស្ស​ជាតិ​ឱ្យ​កាន់តែ​បានល្អ​ប្រសើរ និង​ឋិតថេរចីរកាល​តរៀង​ទៅ​។​

​ក្នុង​ឪ​កាស​នោះ​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ម៉ែន​សំអន​បាន​ប្រារព្ធ​ពិធីបួងសួង​សុំ​សេចក្តីសុខ​ចម្រើន​ពី​វត្ថុ​ស័ក្តិសិទ្ធិ​នៅ​ទីនោះ​និង​សូមឱ្យ​ដំណើរការ​ជួសជុល​ប្រាសាទ​បានសម្រេច​ជោគជ័យ​ប្រជាជន​កម្ពុជា​បាន​ចាក​ផុតពី​ជំងឺ​កាច​សាហាវ​និង​សូមឱ្យ​កម្ពុជា​សម្បូរ​សប្បាយ​រុងរឿង​ដូច​បុរាណកាល​៕S/

​រូបភាព​:​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ម៉ែន​សំអន​អញ្ជើញ​ពិនិត្យ​ការវិវត្ត​នៃ​ដំណើរ​ការជួសជុល​នៅ​ប្រាសាទ​កណ្តាល​ស្រះស្រង់​៕​អប្សរា​