​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន នឹងអញ្ជើញ​សម្ពោធ​សារមន្ទីរ​ធម្មជាតិ​សកល​ ​សម្តេច​តេ​ជោ ហ៊ុន សែន ព្រះវិហារ​

1541
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​​ភ្នំពេញៈ​នៅ​ថ្ងៃទី ២០ ខែ​មីនាស្អែក​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ចាត់តាំង លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ធ្វើជា​តំណាង​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​សារៈមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេ​ជោ ហ៊ុន សែន ព្រះវិហារ​» ។​

​សូមបញ្ជាក់ថា​សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេ​ជោ​ហ៊ុន សែន ព្រះវិហារ មាន​ទីតាំងនៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ស្ថិតនៅ​ចម្ងាយ​ប្រមាណ ២៣​គីឡូម៉ែត្រ​ពី​ប្រាសាទព្រះវិហារ​។​សារមន្ទីរ​ធម្មជាតិ​នេះ​កសាង​លើ​ផ្ទៃដី ៧​ហិកតា ក្នុង​ផ្ទៃដី​សរុប ១៧៧ ហិកតា ។ កាលពី​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ​២០០៨ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ដឹកនាំ​កសាង​ដោយ​សម្តេច​វិបុល​បញ្ញា​ឧបនាយករដ្ឋមន្ត្រី សុខ អាន​ដោយបាន​ចំណាយ​ថវិកា​សរុប​ចំនួន ៥៦៩.៤២៧,២៩​ដុល្លារ​អាមេរិក​។​ក្នុងនោះ ថវិកា​ផ្ទាល់​របស់​សម្តេច​តេ​ជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន ១៥០.០០០​ដុល្លារ និង ថវិកា​សប្បុរសជន​ជាច្រើន​ទៀត ។

​នៅក្នុង​បរិវេណ​សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សាងសង់​ស្តូប​លោកតា​ឌី មួយ កន្លែង​, អគារ​ការិយាល័យ​មួយកន្លែង ,​អគារ​បដិសណ្ឋារកិច្ច មួយ​ខ្នង ,​អគារ​តាំងពិព័រណ៍ ពីរ​អគារ ,​អគារ​ឃ្លាំង និង រោង​ជាង មួយ អគារ ព្រមទាំង​អគារ​នានា​ចំនួន ១៣ ខ្នង បន្ថែមទៀត ។​

​ ​សារមន្ទីរ​នេះ​កើតឡើង​ស្របពេល​ជាមួយ​សភាពការណ៍​រីកចម្រើន​លើ​ពិភពលោក ,​យុទ្ធសាស្ត្រ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ដែល​ត្រូវតែ​ធ្វើ​ឲ្យ​មាន​ភាព​រីកចម្រើន​ក្នុង​តំបន់​ទេសចរ ណ៍​ប្រវត្តិសាស្ត្រ​ដើម្បី​ធ្វើការ​វិនិយោគ​ភ្ញៀវទេសចរ​ឲ្យ​បាន​ច្រើន​មក​ទស្សនា ។​ហេតុនេះហើយ​ទើប​កសាង​សារមន្ទីរ​ប្រវត្តិសាស្ត្រ​នេះ​ដើម្បី​ឲ្យ​ភ្ញៀវ​បាន​យល់​បានឃើញ​សម្ភារៈប្រើប្រាស់​របស់​ការ​វិវត្តន៍​សម័យ​កា ល នីមួយៗ​របស់​ខ្មែរ​សម័យ​ដើម ដែល​យើង​បាន​ប្រមូល​សន្សំទុក​ក្នុង​សារមន្ទីរ​នេះ មិនតែប៉ុណ្ណោះ​ភ្ញៀវទេសចរ​ក៏​អាច​ដឹង បាន​តាមរយៈ​សារមន្ទីរ​នូវ​ពពួកសត្វ ដែល​កំពុង​រស់នៅក្នុង​តំបន់​ខេត្តព្រះវិហារ​ទៀតផង ៕MN