​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សម្ពោធ​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​

668
ចែករម្លែក
  • 8
    Shares

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ​ណាំហុង​តំណាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​សម្ពោធ​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ថ្លែងថា សមិទ្ធផល​ដ៏​ថ្លៃថ្លា​នេះ ប្រជាជន​កម្ពុជា ជាពិសេស​នារី​ខ្មែរ​គ្រប់រូប​សូម​សម្តែង​នូវ​កតញ្ញូ ដឹងគុណ​ដ៏ ជ្រាលជ្រៅ​បំផុត​ថ្វាយ​សម្តេច​ព្រះមហា ក្ស​ត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ ចំពោះ​ហឫទ័យ​សប្បុរសធម៌ ព្រះ​ប្រទាន​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំពោះ​ការឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ដល់​មូលនិធិ​នគរ​ទេព​នេះ ដែលជា​គំរូ​ដ៏​ពិសិដ្ឋ លើកកម្ពស់​ស្ត្រី​ក្នុងសង្គម​ខ្មែរ​។

​ដោយមាន​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ និង​ទេពកោសល្យ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ជា​ចម្បង​លើ​វិស័យ​សុខាភិបាល​ដើម្បី​បង្កើន​សុខុមាលភាព​របស់​ប្រជាជន​គ្រប់រូប ជាពិសេស​ចំពោះ​ស្ត្រី ដែលមាន​ការលំបាក​ក្នុង​ជីវភាព ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ក្នុងសង្គម​។

ក្នុងន័យនេះ​រាជរដ្ឋាភិបាល​បានចាប់ផ្តើម​អនុវត្ត “​ក្របខណ្ឌ​គោលនយោបាយ​ជាតិ គាំពារ​សង្គម​” ដើម្បី​ធានាថា ប្រជាជន​កម្ពុជា​គ្រប់រូប​ជាពិសេស​ស្ត្រី និង​ក្មេងស្រី​ទទួលបាន​ផល​ប្រ​យោ​ជ​ន៏​ពី​ការអភិវឌ្ឍ​ន៏​សេដ្ឋកិច្ច​នុង​សង្គម​គ្រប់​វិស័យ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ​ណាំហុង​បានបញ្ជាក់​ទៀតថា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ពិតជា​បាន​ផ្តោត​ការយកចិត្តទុកដាក់ ជាពិសេស​ចំពោះ​ការលើកតម្លៃ​ស្ត្រី នៅក្នុង​សង្គម​កម្ពុជា​ព្រមទាំង​ផ្តល់​ការការពារ​ដល់​ស្ត្រី​គ្រប់រូប​។​

ដោយ​ថ្មីៗ​នេះ​សម្តេច​តេ​ជោ​បាន​បង្កើត​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​និង​ថវិកា​ផ្ទាល់​របស់​សម្តេច​ដើម្បី​ជួយ​ដល់​ស្ត្រី​ក្រីក្រ​នៅ​ទូទាំងប្រទេស​ដែល​ងាយ​រងគ្រោះ​និង​ទន់ខ្សោយ​ដោយ​មិន​គិតថ្លៃ​ដែលមាន​បញ្ហា​ចំពោះមុខ​តុលាការ​៕S/

​រូប​ថ​តៈ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សម្ពោធ​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​