​ឧ​ត្ត​ម​សេនីយ៍​ទោ​ខេង​រ៉ា​បានទទួល​សញ្ញាបត្រ​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​

1320
ចែករម្លែក

​ដោយៈ​ច័ន្ទ​គារ​/​ចន្ទ​បុរី​ប្រទេស​ថៃៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ខេង​រ៉ា​មេបញ្ជាការរង​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ បានទទួល សញ្ញាបត្រ​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ ពី​សាកលវិទ្យាល័យ BODHISASTRA រដ្ឋ​ផ្លរីដា នៃ​ប្រទេស​អាមេរិក​។ ដែល​សញ្ញាបត្រ​នេះ​គឺជា​ជ័យលាភី​ដ៏​ធំធេង សម្រាប់​ខ្លួន​ផ្ទាល់ និង​សង្គមជាតិ​ទាំងមូល​។

ពិធី​ប្រគល់ និង​ទទួល​សញ្ញាបត្រ​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​នេះ គឺធ្វើឡើង​នៅក្នុង​សណ្ឋាគារ Maneechan ក្នុង​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨​។ ដោយ​ធ្វើឡើង​ក្រោម​ការប្រគល់​ផ្ទាល់​ពីសា​លក​វិទ្យា​ធិ​ការ នៃ​សាកល​វិទ្យា ល័យ BODHISASTRA រដ្ឋ​ផ្លរីដា នៃ​ប្រទេស​អាមេរិក​។

ពិធី​ប្រគល់​សញ្ញាបត្រ​នេះដែរ គឺមាន​ការប្រជុំ និង​វាយតម្លៃ​យ៉ាង​ល្អិតល្អន់​របស់​ក្រុមប្រឹក្សាភិបាល នៃ​សាកលវិទ្យាល័យ ដើម្បី​សម្រេច​ផ្តល់ជូន​សញ្ញាបត្រ​បណ្ឌិត​ដ៏​មានតម្លៃ​នេះ ជូន​ដល់​ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ា និង​បេក្ខជន​បណ្ឌិត បេក្ខជន​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បរិញ្ញាបត្រ​។

​ការវាយតម្លៃ​នេះដែរ​ត្រូវបាន​សាកលវិទ្យាធិការ​ពិនិត្យ​លក្ខណៈសម្បត្តិ​និង​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ជាក់លាក់​ពី​ភាពជោគជ័យ​ក្នុង​ការងារ​ក៏ដូចជា​ភាពជោគជ័យ​ក្នុង​ជីវិត​ការកសាង​សង្គមជាតិ​កម្ពុជា​និង​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​យ៉ាងច្រើន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​ប្រទេសមួយ​នេះ​មានការ​រីកចម្រើន និង​ទទួល​សុខសន្តិភាព​។

​មុនពេល​ទទួល​សញ្ញាបត្រ​បណ្ឌិត​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ា ក៏បាន​ឡើង​ការពារ​និក្ខេបបទ ដោយ​លោក​បាន​គូសបញ្ជាក់ថា​សញ្ញាបត្រ​ដ៏​មានតម្លៃ​នេះ រូបខ្ញុំ​ផ្ទាល់ ក៏ដូចជា​ក្រុមគ្រួសារ ក៏ដូចជា​សង្គមជាតិ ពិតជា​មាន មោទនភាព​ណាស់ ដែល​សាកលវិទ្យាល័យ BODHISASTRA រដ្ឋ​ផ្លរីដា នៃ​ប្រទេស​អាមេរិក ផ្តល់ជូន ដែល​នេះ​ជាការ​លើកទឹកចិត្ត​ដ៏​ធំធេង​សម្រាប់​ជីវិត​ប្រចាំថ្ងៃ និង​សម្រាប់​សង្គម​កម្ពុជា​ទាំងមូល​។

ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ា ក៏បាន​បញ្ជាក់​នៅ​ចំពោះមុខ​សាកលវិទ្យាធិការ និង​បេក្ខជន​បណ្ឌិត បរិញ្ញាបត្រ​ជាន់ខ្ពស់​និង​បរិញ្ញាបត្រ​ចំនួន​ជាង​៦០​នាក់​ថា​ក្រោយពី​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​នេះ លោក​នឹង​យក​វា​ទៅប្រើ​ប្រាស់​ឲ្យ​ចំ​គោលដៅ​។

​ក្នុងនោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ា ក៏បាន​អរគុណ​យ៉ាង​ធំធេង​ដោយ​ថ្នាក់ដឹកនាំ​ផ្ទាល់​របស់លោក ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានផ្តល់​ការគាំទ្រ​និង​លើកទឹកចិត្ត​ជាប្រចាំ​ក្នុងការ​បំពេញភារកិច្ច​ប្រចាំថ្ងៃ​ហើយ​ឈានដល់​ជោគជ័យ​និង​ទទួលបាន​ជ័យលាភី​គឺ​សញ្ញាបត្រ​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​ខាងលើនេះ​៕S/

​រូបភាព​៖ ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ា បានទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​វិទ្យាសាស្ត្រ​នយោបាយ ពី​សាកលវិទ្យាល័យ BODHISASTRA រដ្ឋ​ផ្លរីដា នៃ​ប្រទេស​អាមេរិក​៕​