​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​ជួប​ជាមួយ​រដ្ឋមន្ត្រី​ទី​២​ក្រសួងការពារជាតិ​ប្រ៊ុយណេ​

317
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ដឹកនាំ​គណ​:​ប្រតិភូ​ជាន់ខ្ពស់​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​កម្ពុជា ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក​Dato Paduka Seri Haji Awang Halbi Bin Haji Md Yossof រដ្ឋមន្ត្រី​ទី​២ ក្រសួងការពារជាតិ​ប្រ៊ុយណេ កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩​។​
ក្នុងជំនួបនេះលោកDatoPadukaSeriHajiAwangHalbiBinHajiMdYossof​បានបញ្ជាក់​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និត​រវាង​ប្រទេស​ទាំងពីរ​ក្នុង​វិស័យ​ការពារជាតិ និង​ក្នុង​ក្របខណ្ឌ​ប្រទេស​សមាជិក​អាស៊ាន​។ លោក​គាំទ្រ​គំនិត​ផ្តួចផ្តើម​សកម្មភាព​ទ្វេភាគី​រួមគ្នា​ដែល​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​នឹង​បង្កើត​នៅពេល​អនាគត​។

រដ្ឋមន្ត្រី​ទី​២ ក្រសួងការពារជាតិ​ប្រ៊ុយណេ បាន​បញ្ជាក់ថា ការរក្សា​សិ្ថ​រ​ភាព និង​សន្តិភាព​ក្នុង​តំបន់ ជា​មូលដ្ឋាន​សម្រាប់​ប្រទេស​ក្នុង​តំបន់​មានឱកាស​ក្នុងការ​អភិវឌ្ឍ​និង​រីកចំរើន​។​ចំណែក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក Dato Paduka Seri Haji Awang HalbiBinHajiMdYossof​និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​កងទ័ព​ប្រ៊ុយណេ​ដែល​បានទទួល​ស្វាគមន៍​យ៉ាក​ក់​ក្តៅ​ចំពោះ​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា​។​

​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ជឿជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ ជាការ​បន្ត​រឹតចំណង​មិត្តភាព នៃ​ប្រទេស​ទាំងពីរ កងទ័ព និង​ប្រជាជន​ទៅ​ថ្ងៃ​អនាគត​ទាំង​កម្រិត​ទ្វេភាគី និង​តំបន់​អាស៊ាន​ទាំងមូល​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​បន្តទៀតថា​បញ្ហា​សន្តិសុខ​ជា​បញ្ហា​រួម​ពុំ​សំដៅ​ចំពោះ​ប្រទេស​ណាមួយ​ឡើយ​ហើយ​។​

​ជាពិសេស​ក្នុង​សម័យកាល​សាកល​ភា​វូប​នី​កម្ម​និង​បច្ចេកវិទ្យា​ហេតុនេះ​ការ​ភ្ចា​ប់​ទំនាក់ទំនង​រវាង​អង្គភាព​និង​អង្គភាព​និង​ការបង្កើត​សកម្មភាព​រវាង​បុគ្គល​និង​បុគ្គល​នឹង​ជួយ​សម្រួល​ក្នុង​កិច្ចសហប្រតិបត្តិការ​នៅពេល​អនាគត​៕S/​