​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​!​កាតព្វកិច្ច​កងទ័ព​ត្រូវ​ត្រៀម​គ្រប់ពេលវេលា​ការពារជាតិ​

340
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​បញ្ជាក់ថា “​ប្រទេស​កម្ពុជា​យើង​មិនមាន​សង្គ្រាម​រហូត​នោះទេ ប៉ុន្តែ​ការការពារ​ជាតិ គឺ​ត្រូវ​ផ្ទេរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់ ដើម្បី​ការពារជាតិ និង​ប្រជាជន​។

ប្រទេស​យើង​មាន​សុខសន្តិភាព​មកដល់ពេលនេះ​គឺ​មិនមែន​ចៃដន្យ​ទេ​ទី​១.​គឺ​ការបញ្ចប់​សង្គ្រាម​ដោយ​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន​និង​ទី​២.​ការខិតខំ​ការពារ​របស់​កងកម្លាំង​ប្រដាប់អាវុធ​។ ដូច្នេះ​កាតព្វកិច្ច​របស់​យើង ត្រូវ​ត្រៀម​គ្រប់ពេលវេលា​ក្នុងការ​បណ្ដុះបណ្ដាល​ជំនាញ​របស់​កងទ័ព និង​ការ​ការពារជាតិ​និង​ប្រជាជន​”​។

​ការ​ថ្លែង​បញ្ជាក់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​នៅក្នុង​ពិធី​សម្ពោធ​ក្លោងទ្វារ​សាលា​អគារ​ស្នាក់នៅ​របស់​សិក្ខា​កាម និង​សំណេះសំណាល​ជាមួយ​និស្សិត​នាយទាហាន​សកម្ម​ជំនា​ន់ទី​២២-២៣ នៅ​សាលា​នាយទាហាន​សកម្ម ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​អបអរសាទរ​ដល់​សិក្ខាកាម​ដែល​បាន​ប្រលង​ជាប់​ជា​នាយទាហាន​សកម្ម​ជំនា​ន់ទី​២២-២៣ និង​អរគុណ​ចំពោះ​ការសម្រេចចិត្ត​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព ខណៈដែល​បច្ចុប្បន្ន វិស័យ​ការងារ​គឺមាន​ជម្រើស​ច្រើនណាស់ ទាំង​ការងារ​រដ្ឋ ការងារ​ឯកជន ស្ថាប័ន​អង្គការ​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងៗ​។

ដោយឡែក​ការជ្រើសរើស​វិស័យ​យោធា​ដែល​ប្អូនៗ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ត្រៀមប្រលង​រហូត​ទទួលបាន​ជោគជ័យ ឆន្ទៈ ជំហរ​រឹងមាំ មិន​បោះបង់​រត់ចោល​ការសិក្សា ការហ្វឹកហាត់ មកដល់ពេលនេះ​ហើយ គឺ​បង្ហាញ​ពី​តម្លៃ​នៃ​ឱកាស​ដែល​ប្អូនៗ​រៀន​នៅ​សាលា​នេះ​។

អ្នក​ដែល​បានមក​អង្គុយ​នៅលើ​កៅអី​នេះ គឺជា​ឱកាស​មាស​កៅអី​នីមួយៗ​គឺមាន​តម្លៃ​ណាស់​មិនអាច​កាត់ថ្លៃ​បាន​ព្រោះ​និស្សិត​ដែល​ទទួលបាន​ជោគជ័យ​នៅថ្ងៃនេះ​គឺមាន​ការប្រកួតប្រជែង​ប្រកបដោយ​មោទនភាព​ខ្លួនឯង ក្នុងចំណោម​មនុស្ស​រាប់ពាន់ រាប់ម៉ឺន​នាក់ ដែល​គេ​មិនបាន​ប្រលង​ជាប់​ជា​ស្ថាពរ ដូច​អ្នក​ដែលមាន​វត្តមាន​នៅទីនេះ​។

​ការជាប់​នេះ​គឺ​ជាប់​ដោយ​ការប្រកួតប្រជែង ជាប់​ដោយ​មោទនភាព ហើយ​បើ​ធ្លាក់​គឺ​ធ្លាក់​ដោយ​អស់ចិត្ត នេះ​ជាការ​ប្រកួតប្រជែង​ដោយ​យុ​ត្តិ​ធ​ម៏​។ ឱកាស​មួយទៀត​គឺ​ឱកាស​ពេជ្រ​ដែល​បាន​រៀន​នៅ​សាលា​នេះ ដោយ​ឆ្លងកាត់​ប្រកួតប្រជែង ដែល​គណៈ​ក​ម្មា​ជ្រើសរើស​បាន​ខិតខំ​អោយ​អស់ពី​សមត្ថភាព លុបបំបាត់​នូវ​អំពើ​អវិជ្ជមាន​ទាំងឡាយណា​ដែល​កើតឡើង​ក្នុង​ការប្រលង​។

បាន​លើកឡើងថា ការដែល​ជាប់​ពេលនេះ ទើប​ធ្វើអោយ​ខ្លួន​យើង​ដឹង​ពី​សមត្ថភាព​ខ្លួនឯង​ថា យើង​ខ្លាំង​ប៉ុណ្ណា ហើយ​ឱកាស​មាស​មួយទៀត​អាច​ប្រៀបធៀប​ថា ជា​ឱកាស​ពេជ្រ ដែលមាន​មជ្ឈមណ្ឌល​អប់រំ​ដែល​ផ្តល់​ចំនេះវិជ្ជា ជំនាញ ដែល​សាលា​ឯកជន​ផ្សេង​មិនមាន គឺ​យុទ្ធវិធី និង​ចំណេះដឹង​យោធា​។ រៀន​ជា​នាយទាហាន ទទួលបាន​អាជីព​យោធា កសាង​មនុស្ស​ឱ្យមាន​វិន័យ សណ្តាប់ធ្នាប់ មានការ​ទទួលខុសត្រូវ ម៉ឺងម៉ាត់ និង​មាន​ភាពជា​អ្នកដឹកនាំ​។

​ការទទួលខុសត្រូវ​ជា​មេ​ត្រូវ​ដឹង​ពី​មូលដ្ឋានគ្រឹះ​ចង់​រៀន​ថ្នាក់អនុបណ្ឌិត​ត្រូវ​ឆ្លងកាត់​ពី​បរិញ្ញាបត្រ​ជាមុនសិន​ចង់​ក្លាយជា​នាយទាហាន​ថ្នាក់​មធ្យម​ថ្នាក់​ឧ​ត្ត​ម​ដែលមាន​មូលដ្ឋានគ្រឹះ​រឹងមាំ​ទាល់តែ​ច្បាស់​ពី​នាយទាហាន​បឋម​ជាមុនសិន​ចំពោះ​នាយទាហាន​នីមួយៗ​ក៏ត្រូវ​យល់​ពី​វិន័យ​សណ្តាប់ធ្នាប់​ការយល់ដឹង​ពី​ការគ្រប់គ្រង​ខ្លួនឯង​។​យល់​ពី​កងទ័ព​យល់​ពី​ខ្លួនឯង​យល់​ពី​ការទទួលខុសត្រូវ​ក្នុងនាម​ជា​នាយទាហាន​ដឹកនាំ​ពលទាហាន​។​

នាយទាហាន​ដែល​ចេញពី​សាលា​នាយទាហាន​សកម្ម​និង​នាយទាហាន​ជើងគោក​ដែល​បញ្ចប់​ការសិក្សា​ចេញពី​សាលា​គ្រប់គ្រង​ត្រឹម​ត្រូវមាន​មូលដ្ឋាន​ច្បាស់លាស់​គឺមាន​ឱកាស​ច្រើន​នៅក្នុង​ការជោគជ័យ​ប៉ុន្តែ​ក៏​វា​អាស្រ័យទៅលើ​យុទ្ធវិធី រៀន​ធ្វើជា​មេ​គេ និង​ការងារ​ទទួលខុសត្រូវ​។​

​និស្សិត​នាយទាហាន​ដែល​ចេញពី​សាលា​នាយទាហាន​សកម្ម​មានឱកាស​ច្រើន​នៅក្នុង​ការទទួលបាន​ភា​ព​ជោគជ័យ​នៅក្នុង​ការប្រើប្រាស់​យុទ្ធវិធី​ជំនាញ​និង​ភាពជា​អ្នកដឹកនាំ​។​នេះ​គឺជា​ឱកាស​មាស​ដែល​ប្អូនៗ​ទទួលបាន​នៅ​ការបណ្ដុះបណ្ដាល​ឲ្យ​មានលទ្ធភាព​និង​ស្នាដៃ​ពេលចេញ​ទៅ​បម្រើ​ការងារ​នៅតាម​អង្គភាព​៕S/

​រូបថត​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​សិក្ខាកាម​នាយទាហាន​សក​ម្ម​ជំនា​ន់ទី​២២-២៣ នៅ​សាលា​នាយទាហាន​សកម្ម​