​ឪពុកកុមារ​ឃ្វាលគោ​រកឃើញ​គ្រាប់បែក​នា​ថ្ងៃ​កុមារ​អន្តរជាតិ​

998
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​កសិករ​ជា​ឪពុក​កុមារ​ឃ្វាលគោ​រកឃើញ​គ្រាប់បែក​នា​ថ្ងៃ​កុមារ​អន្តរជាតិ​គឺ​កាលពី​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៨​នៅ​វាលស្រែ​ភូមិ​សំរោង​ធំ​ឃុំ​ឈ្នួ​រ​មានជ័យ​ស្រុក​ព្រះនេត្រព្រះ ។​
​លោក អូន គឹម​សាន នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​ឈ្នួ​រ​មាន​ជ័​យះ​ឱ្យដឹងថា : ប្រជាពលរដ្ឋ​ជា​កសិករ​ត្រូវជា​ឪពុក​របស់​កុមារ​ឃ្វាលគោ រស់នៅ​ភូមិ​សំរោង​ធំ ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​បាន ជួបប្រទះ​គ្រាប់បែក​មិនទាន់​ផ្ទុះ ហើយ​បាន​ចាត់​អោយកំលាំង​ប៉ុស្តិ៍​រដ្ឋបាល​ចុះទៅពិនិត្យ​ទីតាំង​ផ្ទាល់​។​

​កសិករ​នោះ​និយាយ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា​:”​ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​សូម​ថ្លែងអំណរគុណ​ចំពោះ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឈ្នួ​រ​មានជ័យ ដែល​តែងតែ​យកចិត្តទុកដាក់ ការពារ ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ ភូមិ​~​ឃុំ មាន​សុ​វត្តិភាព ៕S/​

​កុមារ​ឃ្វាលគោ​រកឃើញ​គ្រាប់បែក​នា​ថ្ងៃ​កុមារ​អន្តរជាតិ​