​ឪពុកក្មេក​បណ្តេញ​កូនប្រសា​មិន​ចេញពីផ្ទះ​កាប់​មួយ​ដាវ​របួសធ្ងន់​

221
ចែករម្លែក

វ៉ៃ​គោ​/​ស្វាយរៀង​៖​រឿងរ៉ាវ​ឈ្លោះទាស់ទែង​បង្ក​ឱ្យ​កើត​អំពើ​ហឹ​ង្សា​ត្រូវ​ឪពុកក្មេក​ទាញ​ដាវ​កាប់​មកលើ​កូនប្រសា​បណ្តាលឱ្យ​រងរ​បួស​។​ករណីនេះ​បានកើត​ឡើង​នៅ​ភូមិ​ដំណាក់​ក​ន្ទូ​ត​ឃុំ​ស្វាយ​យា​ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​កាលពី​វេលា​ម៉ោងជាង​១០​នៅ​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​ករណីនេះ​ឈានដល់​បង្ក​ហឹ​ង្សា​មាន​របួសស្នាម​នេះ​ដោយសារ​តែមាន​ជម្លោះ​ក្នុង​គ្រួសារ​ដល់​ប្រើ​ហឹ​ង្សា​រវាង​ឪពុកក្មេក​និង​កូនប្រសា​។​ប្រភព​បាន​បន្តថា​៖​នៅ​ថ្ងៃ​កើ​ហេតុ​គឺ​បុរស​ជា​កូនប្រសា​ឈ្មោះ​ប៉ែន​សុខ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​តម្បាញ​ក្រមា​មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​ត្រូវ​ឪពុកក្មេក​កាប់​ចំ​កញ្ចឹងក​ផ្នែក​ខាងឆ្វេង​បណ្តាលឱ្យ​រងរបួស​ធ្ងន់​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​វត្ថុតាង​និង​ជនសង្ស័យ​។​មូលហេតុ​៖​ជនរងគ្រោះ​ទើបនឹង​មកពី​ភ្នំពេញ​ជនសង្ស័យ​បណ្តេញ​ឱ្យ​ចេញពីផ្ទះ​ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រម​ចេញ​ជនសង្ស័យ​ខឹង​ក៏​កាប់​តែម្តង​៕S/​