​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​ដែល​គេ​ចាប់រំលោភ​សុំឱ្យ​នគរបាល​ចាប់ខ្លួន​ជនល្មើស​

559
ចែករម្លែក

​ដោយៈ​តក/តាកែវ​ៈឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​អាយុ​១៤​ឆ្នាំ​ដែល​រង​ការរំលោភបំពាន​ផ្លូវភេទ​បានសម្រេច​ដោយសា​រ​ផឹកទឹក​ថ្នាំ​បាត់បង់​ស្មារតី​បាន​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​នគរបាល​ខេត្តតាកែវ​តាម​ចាប់ខ្លួន​ជនល្មើស​មក​ដាក់ទោស​តាមផ្លូវ​ច្បាប់​។​ព្រោះថា​ជនដៃដល់​កំពុង​រត់គេចខ្លួន​មក​នៅ​ទីក្រុង​ភ្នំពេញ​ជាមួយ​សង្សា​ថ្មី​ធ្វើការ​រោងចក្រ ។​

​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​និយាយថា​កាលពី​វេលា​ម៉ោង​១៩​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៨​កន្លងទៅនេះ​ជនដៃដល់​ឈ្មោះ​ភឿន​ភា​ហៅ​អា​តិ​ន​អាយុ​១៧​ឆ្នាំ​បាន​ជិះ​ម៉ូតូ​តែម្នាក់ឯង​ពី​ភូមិ​តា​ស្មន់​(​ភូមិ​ជនដៃដល់​ស្នាក់នៅ​) ឃុំ​សំរោង​ស្រុក​ត្រាំកក់​ខេត្តតាកែវ​។​បានមក​ឌុប​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ប​.​ស​.​ណ​.​អាយុ​១៤​ឆ្នាំ រៀន​ថ្នាក់​ទី​១០​ពី​ភូមិ​ត្រពាំង​ត្នោត​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​ស្រុក​ត្រាំកក់​ខេត្តតាកែវ​។​ខណៈពេលដែល​ឪពុកម្តាយ​ក្មេងស្រី​មិន​នៅផ្ទះ​គឺ​មក​ធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ​បាត់​។​

​ករណី​ខាងលើ​នេះហើយ​ទើប​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​អំពាវនាវ​អោយ​សមត្ថកិច្ច​គ្រ​ប៉​ជាន់ថ្នាក់​របស់​ខេត្តតាកែវ មេត្តាជួយ​ចាប់​ជនដៃដល់​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​អោយបាន​លឿន​ជាទីបំផុត​៕S/

​រូបភាពៈ​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​អាយុ​១៤​ឆ្នាំ​ដែល​រង​ការរំលោភ​អំពាវនាវ​អោយ​នគរបាល​ខេត្តតាកែវ​
​ចាប់ខ្លួន​ជន​ប្រព្រឹត្ត​៕​