​ឪពុក​ខឹង​កូន​ឈ្លោះ​គ្នា​ទាញ​កាំបិតផ្គាក់​កាប់​ចំក្បាល​កូនរង​របួសធ្ងន់​

1057
ចែករម្លែក

ដោយ​៖​សាវ​រក្ស​/​ភ្នំពេញៈ​បុរស​ម្នាក់​ជា​ឪពុក​ចិត្ត​ក្ដៅ​ឃើញ​កូន​បង​ទាត់​កូន​ប្អូន​មួយ​ជើង​ក៏​ស្ទុះ​ទៅយក​កាំបិតផ្គាក់​កាប់​ប្រហារ​បណ្ដាល​ឲ្យ​កូនច្បង​រងរបួស​រយះ​ចំក្បាល​ឈាម​ស្រោច​ខ្លួន​សន្លប់​ស្ដូកស្ដឹង​នៅ​និង​កន្លែង​។ ហេតុការណ៍​ដ៍​រន្ធត់​នេះ​កើត​ឡើ​នៅវេលា​ម៉ោង​៧​យប់ ថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០១៨ នៅ​ចំណុច​ផ្ទះ​លេខ ២០៣១ ក្រុម ៥ ភូមិ ខ​.២ សង្កាត់​ច្រាំង​ចំរេះ ២ ខណ្ឌឫស្សីកែវ ។​

​ជនរងគ្រោះ​ឈ្មោះ ថេត សុធា ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​កន្លែងកើតហេតុ​រងរបួស​រយះ​ក្បាល​បញ្ជូនទៅ​ពេទ្យ​កាល់​ម៉ែត្រ ។​ជនបង្ក​ឈ្មោះ សាន ថេត ភេទ​ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ នៅ​កន្លែងកើតហេតុ ខាងលើ​។​
​សម្ភារៈ​ដកហូត​មានៈ​១~​កាំបិតផ្គាក់​ចំនួន​១​ដើម ។​

តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នៅ​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០១៨ ជនរងគ្រោះ​បាន​ទាត់​ប្អូន មួយ​ជើង​នៅមុខ​ជនបង្ក​ដែលជា​ឪពុក​ឈ្មោះ សាន ថេត ភ្លាមៗ​នោះ​ជន​បង្កក៍​ស្ទុះ​ទាញ​កាំបិតផ្គាក់​កាប់​ឈ្មោះ ថេត សុធា ដែលជា​កូន​បណ្តាលអោយ​រងរបួស​រយះ​ក្បាល​តែម្តង ។​

ភ្លាមៗ​នោះ​កម្លាំង​ខណ្ឌ​និង​ប៉ុស្តិ៍​ច្រាំង​ចំរេះ ២ បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​មកកាន់​អធិកា​ដ្ឋា​ន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី ៕S/

​ឪពុក​ខឹង​កូន​ឈ្លោះ​គ្នា​ទាញ​កាំបិតផ្គាក់​កាប់​ចំក្បាល​កូនរង​របួសធ្ងន់​

 

​ ​ ​