​ឪពុក​រវល់​តែ​បាញ់​ទឹក​ស្រោច​ដី​តែមួយ​ភ្លែត​កូនស្រី​ដើរទៅ​ធ្លាក់​ទឹកស្រះ​លង់​ស្លាប់​

295
ចែករម្លែក
  • 27
    Shares

ខេត្តស្វាយរៀង​៖​កុមារី​អាយុ​ជិត​២​ខួប​បាន​លង់​ទឹកស្រះ​ខាងក្រោយ​ផ្ទះ​ស្លាប់​ខណៈដែល​ឪពុក​ជាប់រវល់​បាញ់​ទឹក​ស្រោច​ដី​ដោយ​មេឃ​ក្តៅ​ពេក​ហើយ​ម្តាយ​ទៅ​ធ្វើការ​រោងចក្រ​បាត់​។​ករណី​លង់ទឹក​ស្លាប់​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ភូមិ​ពោធិ​វង្ស​ឃុំ​ប្រសូត្រ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​កាលពី​រសៀល​ថ្ងៃទី ១៥ ខែ មិនា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​ឪពុក​កុមារី​រងគ្រោះ​ឈ្មោះ​គង់​រដ្ឋា​អាយុ​២៨​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​និង​ប្រពន្ធ​ត្រូវជា​ម្តាយ​កុមារី​រងគ្រោះ​ឈ្មោះ​រស់​ស្រី​ម៉ៅ​អាយុ​៣២​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​រីឯ​កុមារី​រងគ្រោះ​ឈ្មោះ​ពៅ​សុខ​ស្រីនូ​ភេទ​ស្រី​អាយុ​១​ឆ្នាំ​៩​ខែ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។​

​ប្រភព​បាន​បន្តទៀតថា​៖​នៅ​មុនពេល​កើតហេតុ​បុរស​ត្រូវជា​ឪពុក​បាន​ទាញយក​ទី​យោ​ដើម្បី​បាញ់​ទឹក​ស្រោច​ដី​ដែល​ក្តៅ​ស្ទើ​បែក​ក្រហែង​នោះ​ទុក​កូនស្រី​តូច​របស់គាត់​នៅ​ដី​អាង​។​តែមាន​ម្តាយ​(​ត្រូវជា​យាយ​)​កុមារី​រងគ្រោះ​នៅ​ជាមួយ​មិនបាន​ចាប់អារម្មណ៍​ថា​កូនស្រី​របស់ខ្លួន​ដើរទៅ​ខាងក្រោយ​ផ្ទះ​នោះដែរ​ហើយ​យាយ​ក៏​ជាប់រវល់​មិនបាន​មើល​ចៅ​នោះ​ស្រាប់តែ​កូន​គាត់​ដើរទៅ​ខាងក្រោយ​ផ្ទះ​ដែលមាន​ស្រះ​ទឹក​មិនដឹងថា​ធ្លាក់ចូល​ស្រះ​ទឹក​នោះដែរ​៕S/​

#