​ឪពុក​រំលោភ​កូនបង្កើត​ជាច្រើនលើក​កូ​ន​ទ្រាំលែងបាន​ប្រាប់​ម្តាយ​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​

657
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​បុរស​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​និង​កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​បន្ទាប់ពី​ម្តាយ​និង​កូន​បានដាក់​ពាក្យ​ប្តឹងទៅ​សមត្ថកិច្ច​ពីបទ​រំលោក​សេ​ពស​ន្ទ​វៈ​កូនស្រី​របស់ខ្លួន​ជា​ញឹកញាប់ ។ ការឃាត់ខ្លួន​នេះ​គឺធ្វើឡើង នៅ​ភូមិ​ជ្រលង​កក់ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀ​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ ។​

​មន្ត្រី​អាវុធហត្ថ​កំពង់ឆ្នាំង​បានឱ្យដឹងថា​ជនសង្ស័យ​ជា​ឳ​ពុក​នេះ​ឈ្មោះ​ឯល​វ​ន្ថា​(​ហៅ​ឡោក​គឹម​លាង​)​ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​មុខរបរ​យោធា​ចូលនិវត្តន៍ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ។​សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៨​ជនសង្ស័យ​ជា​ឪពុក​បង្កើត​ចាប់រំលោភ​កូនស្រី​របស់ខ្លួន​ដែលមាន​អាយុ​ទើបតែ​១០​ឆ្នាំ បានសម្រេច ។

​ដោយ​ទ្រាំ​និង​ទង្វើ​ស្មោគគ្រោក​នេះ​មិនបាន រហូតដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់​រឿងរ៉ាវ​ទាំងនេះ​ទៅ​ម្តាយ​របស់ខ្លួន ក្រោយពី​ដឹង​ដំណឹង​នេះ​ភ្លាម ម្តាយ​បាន​នាំ​កូនស្រី​ទៅ​ស្ថានីយ​វិទ្យុ​អេ​ប៊ី​ស៊ី ដើម្បី​សុំ​ជួយ​អន្តរាគមន៍ ។

ក្រោយពី​បាន​ដំណឹង​នេះ វិទ្យុ​អេ​ប៊ី​ស៊ី​បាន ជូនដំណឹង​នេះ ទៅ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃទី​២៩ ខែតុលា ទើប​កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ហ​ការ​ជាមួយ​កម្លាំង​អាវុធ​ខេត្តកំពង់ឆ្នាំង​ធ្វើការ​ស្រាវជ្រាវ រហូតដល់​ថ្ងៃទី​៣០ តុលា ទើប​កម្លាំង​បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ដែលជា​ឪពុក​បង្កើត​នេះ​តែម្តង ។

​បើតាម​ការស្រាវជ្រាវរ​បស់​សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ​ជា​ឪពុក​បង្កើត​នេះ បានធ្វើ​សកម្មភាព​រំលោភ​កូន​របស់ខ្លួន​ជា​យូ​ណាស់​មកហើយ​។​ប៉ុន្តែ​ទើបតែនឹង​បែកការណ៍​នៅពេលនេះ ។​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុ​ការ​ដើម្បី​ចាត់ការ​បន្តទៅ​ង​តាម​នីតិវិធី​៕S/​

#