ដោយ៖តារារិទ្ធ/ភ្នំពេញ៖កម្ពុជា និង សាធារណៈរដ្ឋកូរ៉េគ្រោងចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ៥ ក្រោមអធិបតីភាពរបស់សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក មូន ចេអ៊ីន(MOON JAE-IN ) ប្រធានាធិបតីកូរ៉េនៅព្រឹកថ្ងៃទី១៥ ខែមីនា២០១៩នេះនៅវិមានសន្តិភាព។
ឯកសារនិងកិច្ចព្រមព្រៀងទាំង៧ នោះរួមមាន ៖
១.កិច្ចសម្របសម្រួលក្របខណ្ឌស្ដីពីការផ្ដល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០១៩-២០២៣ ចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិជាមួយនិងលោកស្រី កាង ឃ្យុងវ៉ា (KANG Kyung -Wha)រដ្ឋមន្ត្រីការបរទេសកូរ៉េ។
២.កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ។ ចុះហត្ថលេខាដោយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយនឹងលោក អីន សង់ស៊ូ (EUN Sung Soo) ប្រធានធនាគារនីហរ័ណអាហរ័ណកូរ៉េ។
៣.អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែនិងថាមពលនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងពាណិជ្ជកម្មឧស្សាហកម្មនិងថាមពលនៃសាធារណរដ្ឋកូរ៉េស្ដីពីគម្រោងផ្គត់ផ្គង់ថាមពលសម្រាប់ប្រព័ន្ធបណ្ដាញអគ្គិសនីខ្នាតតូចបំផុត និង ស្ថានីយសាកអាគុយនៅកម្ពុជា ។ ចុះ ហត្ថលេខាដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជាមួយនឹងលោក សង់ យូនម៉ូ (SUNG Yunmo) រដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពលកូរ៉េ ។
៤. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងភ្នាក់ងារជំរុញវិនិយោគនិងពាណិជ្ជកម្មកូរ៉េនិង ក្រុមប្រឹក្សាអភិវឌ្ឍ ន៍កម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការសម្រួលការវិនិយោគពីកូរ៉េ។ចុះហត្ថលេខាដោយលោកសុខចិន្តាសោភារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងលោក ក្វន់ ភ្យង់អូ(KWON Pyung Oh)ប្រធាននិងជាអតីតនាយកប្រតិបត្តិទីភ្នាក់ ងារជំរុញពាណិជ្ជកម្មវិនិយោគកូរ៉េ ។
៥.អនុស្សរណៈនៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជានិងក្រុមប្រឹក្សាស្រាវជ្រាវជាតិសម្រាប់សេដ្ឋកិច្ចមនុស្សសាស្ត្រនិងសង្គមសាស្ត្រនៃសាធារណរដ្ឋកូរ៉េ ។ ចុះហត្ថលេខាដោយបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង លោក សង់ ឃ្យុងរ្យ៉ុង (SEONG Kyoung Ryung)ប្រធានក្រុមប្រឹក្សាសហជីពជាតិសម្រាប់សេដ្ឋកិច្ចមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ។