​ឯកអគ្គរដ្ឋទូត​កូរ៉េ​៖​កូរ៉េ​បន្ត​ថែរក្សា​ពង្រីក​ទំនាក់ទំនង​មិត្តភាព​និង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​

706
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​លោក​អូ​ណាក់​យ៉ុង​ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថាៈ​ស្ថិតនៅក្នុង​ទំនាក់ទំនង​ទ្វេភាគី សាធារណរដ្ឋ​កូរ៉េ និង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថែរក្សា ទំនាក់ទំនង​មិត្តភាព​និង​សហប្រតិបត្តិការ​ចាប់តាំងពី​ការបង្កើតឡើងវិញ​ជា​ផ្លូវការ​នូវ​ទំនាក់ទំនង​ការទូត​របស់ខ្លួន​ក្នុង​ឆ្នាំ​១៩៩៧​។​ដោយបាន​ធ្វើការ​ចែករំលែក​គ្នា​ទៅវិញទៅមក​នូវ​គុណ​តម្លៃ​និង​ផលប្រយោជន៍​រួម​។​

​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បាន​នឹង​កំពុង​រីកចម្រើន​ប្រកបដោយ​ស្ថិរភាព​ផ្អែកលើ​អំ​ណាយ​ផល​ពី​ធម្មជាតិ​នៃ​សេដ្ឋកិច្ច​និង​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​ទាំងពីរ​។ ជាក់ស្តែង ស្ថានភាព​ទំនាក់ទំនង​ទ្វេភាគី នាពេល​បច្ចុប្បន្ន និង អនាគត រវាង​ប្រទេស​ទាំងពីរ ត្រូវបាន​បញ្ជាក់​យ៉ាងច្បាស់ តាមរយៈ​ការធ្វើ​ជំនួញ ការវិនិយោគ ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​(ODA) ទេសចរណ៍ វិស័យ​ពលកម្ម វប្បធម៌ ទំនាក់ទំនង និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​។​

​ថ្លែង​នៅក្នុង​ទិវា​បុណ្យជាតិ​សាធារណរដ្ឋ​កូរ៉េ​កាលពី​ថ្ងៃទី​១៩ តុលា នៅ​សណ្ឋាគារ​ហ្គ្រេ​ត​ឌុ​ក លោក អូ​ណាក់​យ៉ុង​បាន​គូសបញ្ជាក់​ទៀតថា​៖«​ខ្ញុំ​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា​ទំនាក់ទំនង​មិត្តភាព​ដែលមាន​ស្រាប់​រវាង​ប្រទេស​យើង ទាំងពីរ​នឹងត្រូវ​បាន​ពង្រឹង​បន្ថែមទៀត​។

​ក្នុងនាម​ខ្ញុំ​ជា​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខ្ញុំ​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​សម្រេច​នូវ​គោលដៅ​នេះ​។​ក្នុង​អត្ថន័យ​នេះ​ប្រទេស​កូរ៉េ​នឹងមិន​ត្រឹមតែ​អនុវត្ត​កិច្ចការងារ​ដោយ​ផ្តោត​សំខាន់​ទៅលើ​អ្វីដែល​ប្រទេស​កូរ៉េ​អាចធ្វើ​បានល្អ​ជាង​ប្រទេស​ផ្សេងទៀត​នោះទេ​។​ក៏ប៉ុន្តែ​ប្រទេស​កូរ៉េ​នឹង​អនុវត្ត​កិច្ចការងារ​ដោយ​ផ្តោត​សំខាន់​ទៅលើ​អ្វី​ដែលជា​តម្រូវការ​រប​ស់​ប្រទេស​កម្ពុជា​ផងដែរ​»​។​

​លោក​ឯកអគ្គរដ្ឋទូត​បាន​លើកឡើងថា​៖​ទិវា​បុណ្យជាតិ​កូរ៉េ​បានកើត​ឡើង​ស្រប​ពេលដែល​ឧបទ្វីប​កូរ៉េ​មាន​វឌ្ឍនភាព​ដ៏​ល្អ​និង​កំពុង​ស្ថិតនៅលើ​ជំហាន​នៃ​មាគ៌ា​ឆ្ពោះទៅកាន់​សន្តិភាព​និង​វិបុលភាព​។​ជា​លទ្ធផល មេដឹកនាំ​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង បាន​ចាប់ដៃគ្នា​ដើម្បី​បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​ចំពោះ​សន្តិភាព ។​

លោក​បាន​ជម្រាប​ផងដែរ​ថា​រដ្ឋាភិបាល​កូរ៉េ​បាន​បើក​ដំណើរការ​នូវ​ការផ្តួចផ្តើម​គំនិត​ការទូត​“​គោលនយោបាយ​ភាគខាងត្បូង​ថ្មី​”​ដែល​នឹង​បង្ក​នូវ​បរិយាកាស​ល្អ​សម្រាប់​ជម្រុញ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​របស់​ប្រទេស​កូរ៉េ​ជាមួយ​អាស៊ាន រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​។

​មិន​ត្រឹមតែ​គ្របដណ្តប់​ទៅលើ​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​គោលនយោបាយ​នេះ​ក៏មាន​វិសាលភាព​គ្របដណ្តប់​លើ​វប្បធម៌​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ភ្ជាប់​ជាមួយនឹង​ពាក្យ​គន្លឹះ​បី​គឺ​ប្រជាជន​វិបុលភាព​រួម​និង​សន្តិភាព​។​គោលដៅ​នៃ​ការផ្តួចផ្តើម​គំនិត​នេះ​ស្ថិតនៅក្នុង​ការយល់ឃើញ​របស់​សហគមន៍​សន្តិ​ភាព​ដែល​ផ្តោត​សំខាន់​ទៅលើ​ប្រជាជន​ខណៈដែល​ប្រជាជន​រីករាយ​នឹង​ភាព​ចម្រុងចម្រើន​ទៅវិញទៅមក​។​

​ក្នុងន័យនេះ​គួរ​កត់សំគាល់ថា​ប្រទេស​កូរ៉េ​បាន​ស្នើសុំ​ទៅកាន់​អាស៊ាន​ដើម្បី​ប្រារព្ធ​នូវ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​កូរ៉េ​នា​ឆ្នាំ​២០១៩​ដែល​នឹង​ត្រូវបាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លើសពីនេះ​ទៀត​ប្រទេស​កូរ៉េ​បានដាក់​ស្នើឱ្យ មានការ​ប្រារព្ធ​ឡើង​នូវ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ​លើក​ទី​១​ជា​កិច្ចប្រជុំ​កំពូល​បន្ត​គ្នា​ដែល​ត្រូវ​បានលើកឡើង​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​ជាមួយនឹង​មតិ​សម្របសម្រួល​និង​ធ្វើអោយ​ប្រសើរឡើង​នូវ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​កូរ៉េ​ដែលមាន​ស្រាប់​។​

​លោក​បណ្ឌិតសភា​ចា​រ្យ​ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ថ្លែង​អបអរសាទរ​និង​សរសើរ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​សាធារណរដ្ឋ​កូរ៉េ​ដែល​សម្រេចបាន​សមិទ្ធផល​និង​វឌ្ឍនភាព​ដ៏​ខ្លាំងក្លា​។​ពី​ប្រទេស​ដែល​ពឹង​លើ​កសិកម្ម​សាធារណ​ដ្ឋ​កូរ៉េ​តាម​យៈ​ការអភិវឌ្ឍ​និង​ភាព​ច្នៃប្រឌិត​ខាង​បច្ចេកវិទ្យា​យ៉ាង​ឆាប់​ហ័ស​បាន​ក្លាយជា​ប្រទេស​ឈានមុខ​គេ​ខាង​ឧស្សាហ​កម្មន​ក្នង​សាកលលោក​។​

​ជាមួយនឹង​វឌ្ឍន​ភាពជា​និរន្ត​លើ​វិស័យ​អប់រំ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​សុខមាលភាព​សង្គម​និង​កិត្យានុភាព​សាធារណរដ្ឋ​កូរ៉េ​បាននិងកំពុង​រួមចំណែក​ដល់​សន្តិភាព​សន្តិសុខ​និង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ន​ក្នង​តំបន់​និង​ពិភពលោក​។

​​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​ចំពោះ​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​វិញ​ឃើញថា​សម្រេចបាន​សមិទ្ធផល​ផ្លែផ្កា​និង​កិច្ចសហប្រតិបត្តិការ​ល្អ​។​កូរ៉េ​បាន​ជួយ​កម្ពុជា​ជ​ច្រើន​ស្ទើរ​គ្រប់​វិស័យ​ជាអាទិ៍​៖​កា​បណ្តុះបណ្តាល​ធនធាន​មនុស្ស បច្ចេកវិទ្យា​ពត៌មាន​វិទ្យា សុខាភិបាល កីឡា ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍ​ជនបទ កសិកម្ម ការដឹកជញ្ជូន​តាមផ្លូវ​អាកាស និង​ហិរញ្ញវត្ថុ​។​ល​។​

​ចំណែក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​វិញ​សាធារណរដ្ឋ​កូរ៉េ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​កម្ពុជា​ដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើន​ឡើងដល់​៦០០​លាន​ដ​ល្លារ​នៅ​ឆ្នាំ​២០១៧​។ រីឯ​ទេសចរ​វិញ​ពី​ខែ មករា ដល់ក​ក្កដា​២០១៨​នេះ មាន​ទេសចរ​កូរ៉េ​ជិត​២០​ម៉ឺន​នាក់​៕S/

​ឯកអគ្គរដ្ឋទូត​កូរ៉េ​៖​កូរ៉េ​បន្ត​ថែរក្សា​ពង្រីក​ទំនាក់ទំនង​មិត្តភាព​និង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​