​ឯកអគ្គរដ្ឋទូត​គុយបា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជាៈ មិត្តភាព​គឺ​ប្រព័ន្ធ​ស៊ាំ​ប្រឆាំង នឹង​វីរុស

220
ចែករម្លែក

សព្វថ្ងៃនេះ​ប្រទេស​របស់​យើង​គួរតែ​អបអរសាទរ​ខួប ៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​របស់​ពួកយើង ហើយ​កូ​វីដ​១៩ (Covid-19) វា​បាន​រារាំង​។ ប៉ុន្តែ​អ្វីដែល​មិនអាច​ធ្វើបាន​គឺ​ការធ្វើឱ្យ​មិត្តភាព​របស់ យើង​ចុះខ្សោយ​។ មិត្តភាព​ចាស់ និង​រឹងមាំ​ដូច​យើង​មាន​ភាពស៊ាំ រឹងមាំ​ប្រ​ឆាំ​នឹង​វីរុស​ដែរ​។​

​គុយបា​និង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្កើត​ទំនាក់ទំនង​ការទូត​នៅ​ថ្ងៃទី ១៥ ខែមេសា​ឆ្នាំ ១៩៦០​។ មួយឆ្នាំ​និង ប៉ុន្មាន ខែ​បាន​កន្លងផុតទៅ​ចាប់តាំងពី​ជ័យជម្នះ​នៃ​បដិវត្ត​គុយបា​ហើយ នៅក្នុង​បរិបទ​ដែល​កោះ​កា​រ៉ា​អ៊ី​ន​បាន​ពង្រីក​ចំណងទាក់ទង​ជាមួយ​ប្រទេស​អាស៊ី​ដទៃទៀត​។ ចាប់ តាំងពី​ពេលនោះ​មក​ទំនាក់ទំនង​ទាំងនេះ​បាន​ឆ្លងកាត់​ការសាកល្បង​ទាំងអស់​។​ទំនាក់ទំនង​មិត្តភាព​កិច្ចសហប្រតិបត្តិការ​ជំនួយ​និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​រវាង​គុយបា​និង​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​មិនអាច​បំបែក​បានឡើយ​សូម្បីតែ​ក្នុង​គ្រា​ដ៏​លំបាក​បំផុត​ក៏ដោយ​។​

​សូម្បីតែ​ចម្ងាយ​ភូមិសាស្ត្រ​ក៏​មិនមែនជា​ឧបសគ្គ​ដែរ​។ ទំនាក់ទំនង​ទាំងនេះ​គឺជា កេរ្តិ៍ ដំណែល មួយ​របស់ មេដឹកនាំ​ប្រវត្តិសាស្ត្រ​បដិវត្ត​គុយបា​អគ្គមេបញ្ជាការ Fidel Castro Ruz និង សម្តេចព្រះ នរោត្តម​សីហនុ​។ អ្នក​ទាំងពីរ​ក៏​ជា​ស្ថាបនិក​នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​និង​គំនិត​នៃ​ការរីកចម្រើន សន្តិភាព និង​យុត្តិធម៌ បានរួម​ចំណែក​ដល់​ការគោរព​គ្នា និង​ការកោតសរសើរ​គ្នា​ទៅវិញទៅមក​។​

​ក្នុងកំឡុងពេល ៦ ទសវត្សរ៍​នេះ​ទំនាក់ទំនង​ទ្វេភាគី​មានតម្លៃ​គួរ​ជាទី​មោទនៈ​ដូចជា​ការបើក​ស្ថានទូត គុយបា​នៅ​កម្ពុជា​ដោយ​លោក​រ៉ា​ល់​វ៉ាល​ដេ​ស​វី​ក្នុង​ឆ្នាំ ១៩៦៧ ក្នុងពេល​មាន​សង្គ្រាម​ដើម្បី​ឯករាជ្យ ជាតិ​។ លោកស្រី Melba Hernández ជា​វីរនារី គុយបា​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៣ ខែមីនា​ឆ្នាំ ១៩៧៩ ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​ស្ត្រី​ទីមួយ​នៃ​ប្រទេស​គុយបា​ប្រចាំ​នៅ​កម្ពុជា​ដំណាល គ្នា​ពី​ប្រទេស​វៀតណាម​។ នោះ​គឺជា​ពេលវេលា​ដ៏​គួរឱ្យ​ចងចាំ​មួយទៀត​ក្នុង​ទំនាក់ទំនង​រវាង ប្រទេស​យើង​។ មេដឹកនាំ ទាំងពីរ​គឺជា​ឥស្សរជន​សំខាន់​នៅក្នុង​ប្រវត្តិសាស្ត្រ​បដិវត្តន៍​គុយបា​។​

​នៅ​ឆ្នាំ ១៩៧៩ ក្រុមគ្រូពេទ្យ​វេជ្ជសាស្ត្រ​ទី​១ បានធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ​ដោយមាន​បេសកកម្ម ជួយ​ធ្វើឱ្យ​ប្រព័ន្ធ​សុខាភិបាល​មាន​ភាពប្រសើរ​ឡើងវិញ​បន្ទាប់ពី​ការរំដោះ​របប​ប្រល័យ​ពូជ សាសន៍​ខ្មែរក្រហម​។​នៅ​ដើម​សតវត្សរ៍​នេះ​មាន​វេជ្ជបណ្ឌិត​ដទៃទៀត​បានមក​ហើយ​ពួកគេ​បានផ្តល់ សេវា​តាមរយៈ​កម្មវិធី​សុខភាព​ទូលំទូលាយ​ស្រប​ពេលដែល​យុវជន​កម្ពុជា​ជាច្រើន​បានបញ្ចប់​ការ សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ប្រទេស គុយបា​។ កោះ​កា​រា​បៀ​ន​ផ្តល់​កម្មវិធី​អាហារូបករណ៍​សម្រាប់ យុវជន​កម្ពុជា​។ សមាគម​ខ្មែរ​ដែល​បានបញ្ចប់​ការសិក្សា​នៅ​ប្រទេស​គុយបា​ជំរុញ​សាមគ្គីភាព រវាង​ឡា​ហា​វ៉ា​ណា​និង​ភ្នំពេញ​។​

​អាជ្ញាធរ​កម្ពុជា​តែងតែ​កោតសរសើរ​កាយវិការ​ទាំងនេះហើយ​ពិពណ៌នា​ថា​ជាការ​រួមចំណែក​ដ៏​មាន តម្លៃ​បំផុត​មួយ​របស់​កោះ​ចំពោះ​ការរីកចម្រើន​របស់​ប្រទេស​និង​ចំពោះ​មិត្តភាព​ដែល​យើង​អះអាង​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​បានធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​គុយបា​ក្នុង​ឆ្នាំ ១៩៩៩ និង​បាន ប្រជុំ​រយៈ ពេល​ជាង ១០ ម៉ោង​ជាមួយ​លោក​ហ្វី​ឌែ​ល​។​សម្តេច​បានទទួល​គ្រឿង​ឥស្សរិយយស ថ្នាក់​បញ្ជាការ​វរបុរស José Martí ដែលជា​គ្រឿង​ឥស្សរិយយស​ខ្ពស់បំផុត​ផ្តល់​ដោយ​សាធារណ រដ្ឋ​គុយបា​៕ (​អត្ថបទ​ផ្តល់​ឲ្យ​ដោយ​ស្ថានទូត​គុយបា​ប្រចាំ​កម្ពុជា​)

PM received José Martí Order, the highest from the Republic of Cuba. នៅ​ឆ្នាំនេះ​លោក​មាន គម្រោង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​គុយបា ជា​ប្រមុខ​រដ្ឋាភិបាល ជា​លើក​ទី ៣ ក្នុង ខែមីនា​ថ្មីៗ​នេះ ប៉ុន្តែ​ដោយសារ​ស្ថានការណ៍​នៃ COVID-19 ជុំវិញ ពិភពលោក ដំណើរ​នោះ​ត្រូវបាន​ពន្យារពេល (​រូបថត​ស្ថានទូត​)​