​ឯកឧត្តម ស៊ី ជីន​ភីង បកស្រាយ​ពី​ការជំរុញ​ឱ្យមាន​សេរីភាព និង​ធ្វើ​សាមញ្ញ​កម្ម​លើ វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​

205
ចែករម្លែក

ការ​ចរាចរ​នៃ​ផលិតផល ហិរញ្ញប្បទាន បច្ចេកទេស និង​ធនធានមនុស្ស​នឹង​អាច​ផ្តល់​កម្លាំងចលករ​ដ៏​ខ្លាំងក្លា និង​ចន្លោះ​អភិវឌ្ឍន៍​ដ៏​ធំ​ទូលាយ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ។ “​ទន្លេ និង​សមុទ្រ​មិន​រើសអើង​លំហូរ​ទឹកតូចៗ​ទេ ទើប​វា​អាចមាន​ទឹក​ជ្រៅ​” ។ បើ​មនុស្ស​ស្កាត់​មិនឱ្យ​ទឹកទន្លេ​ហូរ​ចូលក្នុង​សមុទ្រ ទោះជា​វា​ជា​សមុទ្រ​ធំ​ប៉ុនណា​ក៏ដោយ ក៏ប៉ុន្តែ​វា​នឹង​អាច​រីងស្ងួត​នៅ​ថ្ងៃ​ណាមួយ ។ យើង​ត្រូវ​ជំរុញឱ្យមាន​សេរីភាព និង​ធ្វើ​សាមញ្ញ​កម្ម​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ ប្រយុទ្ធ​ប្រឆាំងនឹង​គាំពារ​និយម ជំរុញ​ឱ្យសាកលភាវូប នីយកម្ម​សេដ្ឋកិច្ច​ដើរ​ឆ្ពោះទៅកាន់​ទិសដៅ ដែល​កាន់តែ​បើកទូលាយ ប្រកបដោយ​បរិ​យា​ប័ន្ន ផ្តល់​ការអនុគ្រោះ​ទូទៅ រក្សា​តុល្យភាព និង​សម្រេចការ​ឈ្នះ​-​ឈ្នះ ៕ (​សុន្ទរកថា​សំខាន់​របស់​ឯកឧត្តម ស៊ី ជីន​ភីង ក្នុង​ពិធី​បើក​វេទិកា​កំពូល​ស្តីពីកិច្ចសហ ប្រតិបត្តិការ​អន្តរជាតិ​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​លើក​ទី ២ ដែល​រៀបចំ​នៅ​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩)

-​ការអបអរសាទរ​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​ប្រទេស​ចិន​ថ្មី​
​អ្នក​រៀបរៀង ៖ ឆ្នាំ ២០១៩ ជា​ខួប​លើក​ទី ៧០ ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជា មានិត​ចិន ។ ក្នុង​រយៈពេល ៧០ ឆ្នាំ​កន្លង​ទៅនោះ ប្រទេស​ចិន​បានប្រែក្លាយ​ពី​ប្រទេស​ក្រីក្រ​មួយ​ទៅជា​សេដ្ឋកិច្ច​ធំ​ទី ២ លើ​ពិភពលោក ។ ពេលនេះ យើងខ្ញុំ​សូម​បន្ត​ផ្សាយ​អត្ថបទ​ពិសេស​សម្រាប់​ការអបអរសាទរ​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​ប្រទេស​ចិន​ថ្មី ដើម្បី​ជំរុញ​ឱ្យ​លោកអ្នក​មានការ​យល់ដឹង​អំពី​ការរីកចម្រើន​នៃ​ប្រទេស​ចិន ក្នុង​រយៈពេល ៧០ ឆ្នាំ​កន្លងទៅ ៕