​ឯកឧត្តម ស៊ី ជីន​ភីង បកស្រាយ​ពី​គំនិត​“​ប្រទេសមួយ ប្រព័ន្ធ​ពីរ​”

122
ចែករម្លែក

“​ប្រទេសមួយ ប្រព័ន្ធ​ពីរ​”​ជា​គំនិត​ដ៏​អស្ចារ្យ​មួយ ដែល​ប្រកបដោយ​កម្លាំង​រស់​រវើក ។ យើង​ត្រូវអនុវត្ត​ដោយ​គ្រប់​ជ្រុងជ្រោយ​និង​ត្រឹមត្រូវ​នូវ​គោលនយោបាយ​អំពី “​ប្រទេសមួយ ប្រព័ន្ធ​ពីរ​” “​ជន​ហុងកុង​គ្រប់គ្រង​ហុងកុង​” “​ជន​ម៉ា​កាវ​គ្រប់គ្រង​ម៉ា​កាវ​” “​គ្រប់គ្រង​ដោយ​ខ្លួនឯង​ដែលមាន​កម្រិត​ខ្ពស់​” អនុវត្ត​ការងារ​ដោយ​អនុលោម​យ៉ាង ម៉ឺងម៉ាត់​តាមច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​មូលដ្ឋាន កែលម្អ​របប និង​យន្តការ​ដែលមាន ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​មូលដ្ឋាន ថែរក្សា​វិបុលភាព​និង​ស្ថិរភាព​រយៈពេល​វែង នៃ​តំបន់​ហុងកុង និង​ម៉ា​កាវ គាំទ្រ និង​ជំរុញ​ឱ្យ​តំបន់​ហុងកុង និង​ម៉ា​កាវ​ចូលរួម​ប្រព័ន្ធ អភិវឌ្ឍន៍​ជាតិ​ឱ្យបាន​កាន់តែ​ល្អប្រសើរ ធ្វើឱ្យ​បងប្អូន​ជនរួមជាតិ​នៅ​ហុងកុង និង​ម៉ា​កាវ រួម​សហការគ្នាជាមួយ​ប្រជាជន​ទូទាំងប្រទេស​ចិន បំពេញភារកិច្ច​ជា​ប្រវត្តិសាស្ត្រ និង​ចែករំលែក​គ្នា​អំពី​វិបុលភាព និង​ភាពរុងរឿង​ថ្កុំថ្កើង​របស់​មាតុប្រទេស ៕ (​ដង​ស្រង់​ចេញពី​សុន្ទរកថា​របស់​ឯកឧត្តម ស៊ី ជីន​ភីង​ដែល​ថ្លែង​ក្នុង​ពិធី​អបអរសាទរ ខួប​លើក​ទី ៤០ ឆ្នាំ​នៃ​ការអនុវត្ត​គោលនយោបាយ​កែទម្រង់ និង​បើកចំហ នៅ​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៨ ។​)

#