​ឱកាស​ការងារ​រង់ចាំ​គ្រប់​ទីកន្លែង​យុវនារី​ត្រូវ​អភិវឌ្ឍ​ន៍សមត្ថភាព​ខ្លួន​

447
ចែករម្លែក
  • 41
    Shares

ដោយៈ​បូកគោ​/​កំ​ពតៈ​ ប្រមុខ​រាជរដ្ឋាភិបាល ​បាន​ប្រកាន់យក​គោលការណ៍​ផ្តល់​អាទិភាព​ចំពោះ​ស្ត្រី​តាំងពី​ថ្នាក់មូលដ្ឋាន​រហូតដល់​ថ្នាក់ជាតិ​។​ដូច្នេះ​គ្រប់​ស្ត្រី​ត្រូវ​អភិវឌ្ឍ​ន៍សមត្ថភាព​ខ្លួន​ដើម្បី​ចាប់យក​ឱកាស​ការងារ​ តួនាទី ​​មុខតំណែង​ ទាំង​ក្នុង​មន្ទីរ ​អង្គភាព​​ស្ថាប័នរដ្ឋ​​ព្រមទាំង​វិស័យ​ឯកជន​ដែល​ត្រូវការ​អ្នកមាន​ជំនាញ​ពិតប្រាកដ​នោះ​។​

​ថ្លែង​ក្នុងឱកាស​បើក​ពិធី​ផ្សព្វផ្សាយ​អនុសាសន៍​សម្តេច​តេ​ជោ​ហ៊ុន សែន​​​អម​ជាមួយ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបញ្ជ្រាប​យេនឌ័រ​លើ​វិស័យ​ទេសចរណ៍​នៅ​សាលប្រជុំ​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ កាលពី​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០១៩​​លោកស្រី​ហ៊ុន ​ដា​នី​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា​​ការតែងតាំង​ស្ត្រី​ធ្វើជា​អភិបាលរង​ខេត្ត ​អភិបាលស្រុក​ ក្រុង​ ក៏ដូចជា​នៅ​ថ្នាក់ជាតិ​ ការតែងតាំង​ស្ត្រី​ជា​អគ្គនាយករង​ អគ្គនាយក ​អនុរដ្ឋលេខាធិកា​​ឬ​រដ្ឋលេខាធិការ​ក៏ដោយ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​តែង​គាំទ្រ​ពេញទំហឹង​ឱ្យតែ​ឃើញ​បេក្ខភាព សមាសភាព​ស្ត្រី​ដាក់ជូនទៅ​។

ម្ល៉ោះហើយ​ពេល​ទទួលបាន​នូវ​ការផ្តល់​ឱកាស​បែបនេះ​​ គ្រប់​ស្ត្រី​ ពិសេស​យុវនារី​ទាំងអស់​ត្រូវ​ប្រឹងប្រែង​អភិវឌ្ឍ​ន៍សមត្ថភាព​ខ្លួន​។​មិនមែន​បានសេចក្តីថា​ កូតា​ឬ​កៅអី​ហ្នឹង​សម្រាប់​ស្ត្រី​ ហើយ​បែរជា​សមត្ថភាព​មិនទាន់​មាន​ក៏​ចេះតែ​ទទួលបាន​នោះទេ​។​លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា ​សម្រាប់​ស្ត្រី​ក្នុង​វិស័យ​ទេសចរណ៍​វិញ​ក៏មាន​ចំណែក​សំខាន់​ទាំង​ក្នុង​ផ្នែក​សាធារណៈ និង​ឯកជន​។

​វិស័យ​ឯកជន សំដៅ​ដល់​ស្ត្រី​បម្រើ​ការងារ​លើ​សេវាកម្ម​ផ្សេងៗ ដូចជា នៅតាម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ក្លិប​កម្សាន្ត ខារ៉ាអូខេ ម៉ាស្សា…​ជាដើម ដោយ​ផ្នែក​នេះ ឱកាស​ការងារ​របស់​ស្ត្រី​ស្ថិតក្នុង​កម្រិត​ភាគរយ​ខ្ពស់ជាង​បុរស​។ ប៉ុន្តែ​អ្វីដែល​ចាំបាច់​នោះ​គឺ​ចំណេះ ជំនាញ​ដែល​ខ្លួន​មាន​ពិតប្រាកដ​។ ពាក់ព័ន្ធ​នឹង​សេវាកម្ម​ខារ៉ាអូខេ និង​ម៉ាស្សា លោកស្រី​ហ៊ុន ដា​នី បាន​បញ្ជាក់ថា​ ទស្សនៈ​មួយចំនួន ពេលឮ​ពាក្យ​ថា​ស្រី​ខារ៉ាអូខេ ស្រី​ម៉ាស្សា​សុទ្ធតែ​មិនល្អ​។

នេះ​ជាការ​យល់ច្រឡំហើយ ព្រោះ​ស្ត្រី​ទាំងនោះ​ក៏មាន​តម្លៃ​ដូច​ស្ត្រី​ទូទៅ​ដែរ​។ ការងារ​ខារ៉ាអូខេ ការងារ​ម៉ាស្សា​មិន​ថោកទាប​ទេ​ តែបើ​ករណី​យក​មុខរបរ​ខារ៉ាអូខេ​ម៉ាស្សា​ជា​ខែល​បិទបាំង​សម្រាប់​លក់ខ្លួន​ លោកស្រីមិន​គាំទ្រ​ឡើយ ​ព្រោះ​ទីមួយ​ខុស​នឹង​ផ្លូវច្បាប់​ ទី​ពីរ​ប្រាសចាក​ពី​ក្រមសីលធម៌​របស់​ស្ត្រី​ខ្មែរ​ផង​។ បញ្ហា​ទាំងនេះ​ត្រូវ​ញែក​ឱ្យដាច់​ពីគ្នា ជៀសវាង​ការវាយតម្លៃ​មិន​ត្រឹមត្រូវ​៕S/​Ha

#