ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារ៖ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០១៩នេះភ្ញៀវទៅលេងខេត្តព្រះវិហារបានថយចុះជាង១០ភាគរយ។មូលហេតុបណ្តាលមកពីកត្តាអាកាសធាតុបានធ្វើឱ្យចំនួនភ្ញៀវទេចរមានការថយចុះក្នុងការចូលមកទស្សនាតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តព្រះវិហារ។
លោកគង់វិបុលប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារបានឱ្យដឹងថាក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះដោយគិតពីថ្ងៃទី៤ដល់ថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៩ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាននានាមានចំនួនសរុប៩.៧៣៣នាក់ធៀបនឹងឆ្នាំ២០១៨ថបានយចុះ១៤,៥៥ភាគរយ។
ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងទៀតថាក្នុងនោះភ្ញៀវជាតិមានចំនួន៨,៥៧៧នាក់ថយចុះ១៤,៨៥ភាគរយភ្ញៀវអន្តរជាតិចំនួន១,១៥៦នាក់ថយចុះ១២ភាករយ។លោកកត់សម្គាល់ថាការថយចុះនៃចំនួនភ្ញៀវទេសចរនៅឆ្នាំ២០១៩នេះបណ្តាលមកពីកត្តាអាកាសធាតុមានសភាពក្តៅនៅតាមតំបន់រមណីយដ្ឋាននានា។
សូមបញ្ជាក់ថាតំបន់រមណីយដ្ឋាននៅក្នុងខេត្តព្រះវិហារដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិតែងតែមកម្សាន្តនោះ រួមមាន៖ ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត, ប្រាសាទកោះកែ ស្ថិតក្នុងស្រុកគូលែន និងទឹកធ្លាក់ជ្រោះព្រះនិម្មិត ស្ថិតក្នុងស្រុកឆែប ជាប់ព្រំដែនឡាវ៕S/