​ឲ្យ​សហព័ន្ធ​សហគមន៍​សន្សំ​ប្រាក់​កម្ពុជា​ប្រគល់​ទ្រព្យសម្បត្តិ​និង​ការិយាល័យ​ធ្វើការ​មកវិញ​

1183
ចែករម្លែក

(​បាត់ដំបង​)៖​សមាជិក​សហគមន៍​ស​ន្សំ​ប្រាក់​សង្កែ​ប្រមាណ​ជាង​២០០​នាក់​លើកគ្នា​មក​ប្រមូលផ្ដុំ​តវ៉ា​នៅមុខ​សាលាខេត្ត​ដើម្បី​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរខេត្ត​បាត់ដំបង​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​រវាង​សហព័ន្ធ​សហគមន៍​សន្សំ​ប្រាក់​កម្ពុជា​ឲ្យ​ប្រគល់​ទ្រព្យសម្បត្តិ​និង​បំណុល​របស់​សហគមន៍​សន្សំ​ប្រាក់​សង្កែ​មក​ឲ្យ​ពួកគេ​គ្រប់គ្រង​ដោយ​ឯករាជ្យ​ខ្លួនឯង​វិញ​។​

បន្ទាប់ពី​សហព័ន្ធ​សហគមន៍​សន្សំ​ប្រាក់​កម្ពុជា​បាន​ប្រើ​កម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ចាក់សោរ​បិទទ្វារ​ការិយាល័យ​មិន​ឲ្យ​ធ្វើការ​ប្រតិបត្តិ​បម្រើរ​អតិថិជន​កូនបំណុល​និង​ប្រជាពលរដ្ឋ​ជា​សមាជិក​សន្សំ​ប្រា​ក់បាន​។ ​ការលើក​គ្នា​មក​តវ៉ា​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៧​នៅមុខ​សាលាខេត្ត​បាត់ដំបង​ស្ថិតក្នុង​ភូមិ​កម្ម​ករស​ង្កា​ត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​។​

អ្នកស្រី​សួន​ចំ​រ៉ើ​ន​សមាជិក​សហគមន៍​ស​ន្សំ​ប្រាក់​ឃុំ​អូរ​មុនី​១​បាន​រៀបរាប់​ប្រាប់ថា​ពួកគេ​មកសុំ​អន្តរាគមន៍​ពី​លោក​អភិបាលខេត្ត​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​រវាង​សហព័ន្ធ​សហគមន៍​សន្សំ​ប្រាក់​កម្ពុជា​ដែល​ចង់​លេប​ទ្រព្យសម្បត្តិ​និង​បំណុល​របស់​សហគមន៍​សន្សំ​ប្រាក់​សង្កែ​។​ក្នុងនោះ​មាន​សហគមន៍​សន្សំ​ប្រាក់​ឃុំ​វត្ត​តា​មឹ​ម​សហគមន៍​ឃុំ​អូរ​ដំបង​២​សហគមន៍​ឃុំ​អូរ​មុនី​និង​សហគមន៍​ឃុំ​កំពង់​ព្រៀង​ទាំង​៤​សហគមន៍​នេះ​ឲ្យ​ឈ្មោះ​សហគមន៍​សន្សំ​ប្រាក់​សង្កែ​ដែលមាន​ការិយាល័យ​កណ្ដា​ល​មួយ​ហៅថា​សហគមន៍​សន្សំ​ប្រាក់​សង្កែ​។​

​ការ​មកសុំ​តវ៉ា​នេះ​គឺ​ពួកគាត់​និង​ចាំ​ជួយ​លោក​អភិបាលខេត្ត​បើ​មិនបាន​ជួប​ទេ​ពួកគាត់​និង​លើកគ្នា​ទៅ​តវ៉ា​នៅមុខ​សហព័ន្ធ​សហគមន៍​សន្សំ​ប្រាក់​កម្ពុជា​ប្រចាំ​នៅ​បាត់ដំបង​ទៀត​។​ដោយឡែក​លោក​មាស​ធន់​នាយក​ប្រតិបត្តិ​សហព័ន្ធ​សហគមន៍​សន្សំ​ប្រាក់​កម្ពុជា​ធ្លាប់បាន​ប្រាប់ថា​សហព័ន្ធ​សហគមន៍​សន្សំ​ប្រាក់​កម្ពុជា​ជា​អ្នកបង្កើត​សហគមន៍​សន្សំ​ប្រាក់​សង្កែ​ហើយ​និង​បានផ្ដល់​ថវិការ​និង​ផ្លូវច្បាប់​ដើម្បី​បំពេញការងារ​នេះ​បាន​។​

លោក​មាស​ធន់​បាន​បញ្ជាក់ថា​បុគ្គលិក​សហគមន៍​សន្សំ​ប្រាក់​សង្កែ​បានដាក់​ពាក្យ​លាឈប់​ពី​សហព័ន្ធ​សហគមន៍​សន្សំ​ប្រាក់​កម្ពុជា​ពួកគាត់​មិនអាច​ចូលទៅ​ធ្វើ​ការងារ​អ្វី​នៅក្នុង​ការិយាល័យ​នោះទេ​ព្រោះ​បញ្ជីស្នាម​ឯកសារ​មិនទាន់បាន​ផ្ទេរ​ប្រគល់​ឲ្យ​មក​សហព័ន្ធ​សហគមន៍​សន្សំ​ប្រាក់​កម្ពុជា​នៅឡើយ​ម្យ៉ាងទៀត​ខាង​សហគមន៍​សន្សំ​ប្រាក់​សង្កែ​បានដាក់​ពាក្យ​ប្ដឹងទៅ​តុលាការ​ហើយ​ដែរ​ត្រូវ​រងចាំ​សេចក្ដីសម្រេច​ពី​តុលាការ​សិន ។​

​ចំណែក​តំណាង​សហគម​សន្សំ​ប្រាក់​ឈ្មោះ​ធុច​ផល្លា​បាន​រៀបរាប់ថា​សហព័ន្ធ​សហគមន៍​សន្សំ​ប្រាក់​កម្ពុជា​បាន​ប្រើ​កម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ស្រុក​សង្កែ​ចាក់សោរ​បិទ​ការិយាល័យ​របស់​សហគម​ន៍​សន្សំ​ប្រាក់​សង្កែ​ដោយ​មិនបាន​ប្រតិបត្តិ​ការងារ​ជួន​សមាជិក​សន្សំ​ប្រា​ក់បាន​។​បញ្ហា​ដែល​លើកគ្នា​មក​តវ៉ា​សុំ​អន្តរាគមន៍​ពី​លោក​អភិបាលខេត្ត​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​និង​សុំ​ឲ្យ​ប្រគល់​ការិយាល័យ​និង​សហគមន៍​សន្សំ​ប្រាក់​សង្កែ​មក​ឲ្យ​សហគមន៍​សន្សំ​ប្រាក់​សង្កែ​វិញ​៕S/​ដោយៈ​អ៊ុង​សា​រុំ​

​ឲ្យ​សហព័ន្ធ​សហគមន៍​សន្សំ​ប្រាក់​កម្ពុជា​ប្រគល់​ទ្រព្យសម្បត្តិ​និង​ការិយាល័យ​ធ្វើការ​មកវិញ​