​១,៥​ពាន់​លាន​ដុល្លារ​អាច​បាត់បង់​ពី​វិស័យ​ទេសចរណ៍​ស្រីលង្ការ ក្រោយ​ការវាយប្រហារ​ភេរវកម្ម​

345
ចែករម្លែក

រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​នេះ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ស្រីលង្ការ​បារម្ភ​ថា​ឧស្សាហកម្ម​ទេសចរណ៍​ដែល​រកចំណូលបាន​ច្រើន​របស់​ខ្លួន​អាច​ជួប​ការធ្លាក់​​ចុះ​ចំនួន​ទេសចរ​ដល់​ទៅ​៣០​ភាគរយ ឬ​ខាតបង់​១,៥​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​នេះ ក្រោយ​ការវាយប្រហារ​ភេរវកម្ម​កាល​ពី​មួយ​សប្តាហ៍​មុន ។​

​លោក​រដ្ឋមន្ត្រី បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​«​ទេសចរណ៍​នឹង​រងគ្រោះ​ខ្លាំងជាងគេ​។​យើង​រំពឹងថា​ទេសចរ​នឹង​ធ្លាក់ចុះ​៣០​ភាគរយ មានន័យថា​ខាតបង់​១,៥​ពាន់​លាន​ដុល្លារ​»​។​

​លោក​បាន​បន្ថែមថា ប្រទេស​លោក​អាច​ចំណាយពេល​២​ឆ្នាំ​ដើម្បី​វិស័យ​ទេសចរណ៍​រើប​រើ​ដូច​ធម្មតា​វិញ​។​

​ការវាយប្រហារ​កាលពី​ថ្ងៃ​២១​មេសា បាន​បំផ្លាញ​សណ្ឋាគារ​ប្រណិត​៣​និង​ព្រះវិហារ​គ្រិស្ត​ចំនួន​៣ និង​សម្លាប់​មនុស្ស​២៥៣​នាក់ រួម​មាន​ជនបរទេស​ជាច្រើន​នាក់​។​

​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ចេញ​មក​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ តែ​រដ្ឋាភិបាល​បាន​បន្ទោស​ពួក​ជ្រុលនិយម​អ៊ីស្លាម​នៅក្នុង​ស្រុក​ដែល​ត្រូវបាន​ជំរុញ​ទឹកចិត្ត​ដោយ​​ក្រុម​រដ្ឋ​អ៊ីស្លាម​៕​ដោយ​៖​វាសនា​

ទេសចរណ៍​ជា​វិស័យ​កំពុង​រីកចំរើន​ខ្លាំង​នៅ​ស្រីលង្ការ ដោយ​ឆ្នាំ​នេះ​រដ្ឋាភិបាល​រំពឹងថា​នឹង​រកចំណូលបាន​៥​ពាន់​លាន​ពី​វា ក្រោយ​ពី​រកបាន​៤,៤​ពាន់​លាន​កាលពី​ឆ្នាំមុន​

#